ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានស្វះស្វែង និងអំពាវនាវឱ្យថ្នាក់ដឹកនាំរបស់ខ្លួននៅតាមបណ្តាខេត្តត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។

ការអំពាវនាវនេះរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើឡើងនៅក្នុងពិធីយាងសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ជារចនាសម្ព័ន្ធ នៅក្នុងស្រុកព្រៃនប់ និងនៅទីស្នាក់ការក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់ក៏បានថ្លែងនូវការកោតសរសើរ ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់សហជីវិន សហជីវិនី ដែលបានចូលរួមយ៉ាងសកម្មជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងបានដង្ហែតាមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជារៀងរហូតមក។ នៅចំពោះមុខសមាជិក សមាជិកា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញានឹងការពារគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្សជាអមតៈ។

នាឱកាសនោះដែរ ព្រះអង្គក៏បានបន្តអំពាវនាវឱ្យថ្នាក់ដឹកនាំក្នុងខេត្ត ត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច បានជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងបានសម្រេចជ្រើសតាំងអនុប្រធានចំនួន ៣រូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ លោក ពៅ អេងគ្រី។

ក្រៅពីការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ សមាជវិសាមញ្ញក៏បានធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិក:គណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស គឺដើម្បីត្រៀមរៀបចំខ្លួនក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និង បោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.