សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ ទទួលស្វាគមន៍រាក់ទាក និងកក់ក្តៅបំផុត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ ទទួលស្វាគមន៍រាក់ទាក់ និងកក់ក្តៅបំផុត នៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។
នេះគឺបង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានចូលរួមខិតខំជួយជំរុញ និងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង៕








