ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ស្រោច​ព្រះ​សុគន្ធវារី ព្រះ​តេជគុណ​ព្រះនាម​អធិប្ប​ញ្ញោ អំ ឈាង ដើម្បី​ចម្រើន​ព្រះជន្ម​យាង​ចូល ៦៦ ព្រះវស្សា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​យាង​ជា​អធិបតីភាព​ ក្នុង​ពិធីបុណ្យ​ចម្រើន​អាយុវឌ្ឍន​មង្គល និង​ពិធី​ស្រោច​ព្រះ​សុគន្ធវារី ថ្វាយ​ចំពោះ ព្រះ​តេជគុណ​ព្រះនាម​អធិ​បញ្ញោ អំ ឈាង ក្នុង​ព្រះ​ជន្មាយុ ៦៦ វស្សា​ជា​ចៅអធិការ​វត្ត​ពោធិ៍​អណ្តែត​របស់​ព្រះអង្គ​កាល​រសៀល​ថ្ងៃ​ទី​២ ខែ​មិនា​ឆ្នាំ​២០១៦៧ ស្ថិតនៅ វត្ត​ពោធិ៍​អណ្តែត ភូមិ​ពោធិ៍​លើ​ឃំ​ុ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​និង​មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​របស់​ ​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម  ​និង​លោក​អភិបាលខេត្ត​កណ្តាល​អធិបាលស្រុ​កស្អាង​ ​លោក​ប្រធាន​ស្នងការ​ខេត្ត​កណ្តាល និង​អធិការ​ស្រុក​ស្អាង ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​ក្រោម​ឱវាទ​បាន​នាំយក​និង​សិក្សា​ស​នុ​សិស្ស​ចូលរួម​ជាច្រើន​កុះករ​អញ្ជើញ​ចូលរួម​។ ប្រពៃណី​ស្រោច​សុគន្ធវារី​នេះ កើតមាន​តាំងពី​សម័យ​ពុទ្ធកាល​មកម្ល៉េះ ហើយ​មរតក​វប្បធម៌ ដែល​បាន​សាយភាយ​ផ្សព្វផ្សាយ ចូល​ដល់​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​មហាសាគរ​ប៉ាស៊ីហ្វិក និង​មួយផ្នែកធំ​ទៀត​នៃ​ពិភពលោក ។​

​ពិធី​ស្រោចស្រព​សុគន្ធវារី ដែល​យើង​កំពុង​ធ្វើ​នាពេលនេះ ពិតជា​សម​ស្រប​ទៅ​នឹង​គន្លង ប្រពៃណី​សាសនា ដែល​ដូនតា​ខ្មែរ​បាន​ប្រតិ​ប​ត្ដិ ហើយ​នៅតែ​បន្ដ​អនុវត្ដ​ដល់​សព្វថ្ងៃ ហើយ​ប្រពៃណី​បុណ្យ​ដ៏​ប្រសើរ​នេះ មិន​តែ​រាស្ដ្រ​ប៉ុណ្ណោះ​ទេ​ដែល​ធ្វើ សូម្បី​តែ​ព្រះមហាក្សត្រ​ម្ចាស់​ផែនដី ក៏​ព្រះអង្គ​តែងតែ​ប្រារព្វ​ពិធី​របៀបនេះ តាំងតែ​ពី​បឋម​វង្ស ទុតិយ​វង្ស តតិយ​វង្សដ​រាបរហូត​ដល់​បច្ចុប្បន្ន​។​

​នា​ឱកាស​នោះ​ផងដែរ លោកស្រី​ក៏​បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​និង​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូមឲ្យ​ជួប​សេចក្តីសុខ​ចម្រើន អាយុ​យឿន​យូរ ប្រកប​កិច្ច​អ្វី​សូមឲ្យ​បាន​ដូចក្តី​ប្រាថ្នា និង​ជួប​ពុទ្ធពរ​ទាំង​បួន​ប្រការ ៕
​អត្ថបទ លោក ហុក វិបុល​

 

IMG20170807ch1 (1) IMG20170807ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.