ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ​ឱ្យ​លោក​អធិការ​ស្រុក​ចុះទៅពិនិត្យ​ធ្វើការ​ទប់ស្កាត់​វង់ល្បែង​ល្មើស​ច្បាប់​របស់​ឈ្មោះ នី នៅ​ឃុំ​ស្ទឹង​កែវ ស្រាប់តែ​ពេល​នេះ​បើក​លេង​ចាក់​ភ្នាល់​លុយ យ៉ាង​គគ្រឹក គ​គ្រេង សម្បើម​ជាង​មុន

លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ​ឱ្យ​លោក​អធិការ​ស្រុក​ចុះទៅពិនិត្យ​ធ្វើការ​ទប់ស្កាត់​វង់ល្បែង​ល្មើស​ច្បាប់​របស់​ឈ្មោះ នី នៅ​ឃុំ​ស្ទឹង​កែវ ស្រាប់តែ​ពេល​នេះ​បើក​លេង​ចាក់​ភ្នាល់​លុយ យ៉ាង​គគ្រឹក គ​គ្រេង សម្បើម​ជាង​មុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ​ឱ្យ​លោក​អធិការ​ស្រុក​ចុះទៅពិនិត្យ​ធ្វើការ​ទប់ស្កាត់​វង់ល្បែង​ល្មើស​ច្បាប់​របស់​ឈ្មោះ នី នៅ​ឃុំ​ស្ទឹង​កែវ ស្រាប់តែ​ពេល​នេះ​បើក​លេង​ចាក់​ភ្នាល់​លុយ យ៉ាង​គគ្រឹក គ​គ្រេង សម្បើម​ជាង​មុន​

ខេត្ត​កំពត​: ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បន​ល្បែងស៊ីសង​របស់​ឈ្មោះ នី ក្រោយ​លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ ឲ្យ​បញ្ជា​ឲ្យ​កម្លាំង​អធិការនគរបាល​ស្រុក​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ទីតាំង វង់ល្បែង​សង្វៀនមាន់​ជល់ អាប៉ោង​ខុសច្បាប់ នៅ​ចំណុច​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត​បច្ចុប្បន្ន​គេ​បាន​ពង្រើក​ទ្រង់ទ្រាយ​បន​ល្បែង​ធំ​ជាង​មុន​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​កែវ​បានឲ្យដឹង​ទៀត​ថា ពាក់ព័ន្ធ​ការ​ពង្រើក​ទ្រង់ទ្រាយ​ទីតាំង​បន​ល្បែង សង្វៀនមាន់​ជល់ អាប៉ោង ល្មើសច្បាប់ នៅក្នុង​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខាងលើ​នេះ​ថា ដោយសារ​ឈ្មោះ​នី គេ​ពង្រើក​វង់ល្បែង​នេះ​បាន​ហើយ​មិន​រំខាន​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ទឹកឈូ​នោះ ព្រោះ​គេ​បាន​រត់ការ​បង់លុយ ពី​សម្ថ​កិច្ច​ក្នុងស្រុក​ដល់​អាជ្ញាធរ​ខេត្ត​កំពត​អស់ហើយ​។​

​ជាក់ស្តែង នៅវេលា​ម៉ោង​ជិត​១២​ព្រឹក ថ្ងៃទី​១០ កុម្ភៈ ២០២២​នេះ ត្រូវ​គេ​គេ​ឃើញ​មាន​មនុស្ស​ចូល​ទៅ​លេង​នៅ​បន​ល្បែង​ខាងលើនេះ យ៉ាង​គគ្រឹក គ​គ្រេង ដោយ​មិន​មាន​ការទប់ស្កាត់​ពី​សំណាក់ អាជ្ញាធរ​ស្រុក រឺ​កម្លាំង​អធិការនគ​រ​បាល​ស្រុក​ទឹកឈូ​នោះទេ​។​

​ពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​កែវ​បាន​បង្ហើប​ទៀតថា ទីតាំង​វង់​ល្បែងស៊ីសង​ក្នុងស្រុក​មួយ​នេះ ត្រូវ​គេ​បាន​រៀបចំ​រួចជាស្រេច ដើម្បើ​ត្រៀម​ធ្វើ​ការបំឡាស់​គោលដៅ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដោយ​មាន​ការជួយ​សម្រប​សម្រួល​បិទបាំង​ពី លោក សូ ប៊ុនធឿន អធិការនគរបាល​ស្រុក​ទឹកឈូ​។

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​វង់ល្បែង​ល្មើស​ច្បាប់​របស់​ឈ្មោះ នី ខាងលើនេះ កាលពី​ថ្ងៃ​ទី​០៨ កុម្ភៈ ២០២២​ប៉ុន្មាន​ថ្ងៃ​កន្លង​ថ្មីៗ​នេះ លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ លោក​បាន​បញ្ជាក់​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា រឿង​វង់ល្បែង​ល្មើស​ច្បាប់​នៅ​ចំណុច​ចំការ​ក្រូច ស្ថិតនៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ នេះ​លោក​និង​បញ្ជា​លោក អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ទឹកឈូ ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​វង់ល្បែង​ខាងលើនេះ ដើម្បី​ធ្វើ​ការទប់ស្កាត់ មិន​ឲ្យ​បើក​លេង​ទៀត​នោះទេ​។​

​បើទោះបី​លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ បាន​មានប្រសាសន៍ បញ្ជា​ទៅ​កម្លាំង​អធិការនគរបាល​ស្រុក​ទឹកឈូ ឲ្យ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ហាម​ឃាត​បញ្ឈប់​ឲ្យមាន​ទីតាំង​ល្បែង សង្វៀនមាន់​ជល់ និង​អាប៉ោង ក៏ដោយ​ពេល​នេះ​ក៏​នៅ​តែ​បើក​លេង​នៅ​ទីតាំង​ចាស់​បាន​ដោយ​រលូន​។​

​បើទោះជា​ដូច​ច្នេះ​ក៏ដោយ ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​ទឹកឈូ​ខេត្តកំពត កំពុង​មាន​ការបា​រម្ម​ណ៍​យ៉ាងខ្លាំង ពាក់ព័ន្ធ​វង់​ល្បែងស៊ីសង​របស់​ឈ្មោ នី ម្នាក់នេះ ពី​រឿង​ភូមិ​-​ឃុំ សុ​វត្ថ​ភាព​នៅក្នុង​ស្រុក​(​ដោយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​មាន​ការ​បណ្តែតបណ្តោយ​បែបនេះ​) និង​ខ្លាច​មាន​ការកើតឡើង​ដូចជា អំពើរ​ហិង្សារ​ក្នុង​គ្រួសារ ចោរលួច​ទ្រព្យសម្បត្តិ​តាម​ភូមិ និង​តាម ឃុំ ក្នុងស្រុក ចោរភ្លន់ រួម​ទាំង​គ្រឿងញៀន ជាដើម​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.