ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

អគ្គនាយកដ្ឋានគយ ចាប់ផ្ដើម​ចុះបង្ក្រាបរថយន្តអត់ពន្ធហើយ​ បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ

អគ្គនាយកដ្ឋានគយ ចាប់ផ្ដើម​ចុះបង្ក្រាបរថយន្តអត់ពន្ធហើយ​ បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អគ្គនាយកដ្ឋានគយ ចាប់ផ្ដើម​ចុះបង្ក្រាបរថយន្តអត់ពន្ធហើយ​ បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ

(ភ្នំពេញ) :កម្លាំង​អគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា​​ ចាប់ផ្តើមប្រតិបត្តិការចុះបង្ក្រាបរថយន្តអត់ពន្ធ​ នៅតាមទីសាធារណៈដូចភ្លៀងរលឹម បន្ទាប់ពី​ទុក​រយៈ​ពេល​ឱ្យ​ចូលបង់ពន្ធជាច្រើនខែ។

ជាក់ស្តែងអគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២នេះ កម្លាំង​ជំនាញ​គយ​ បានចុះត្រួតពិនិត្យអនុលោមភាព នៅតាមទីសាធារណៈដោយបង្ក្រាប បាននូវរថយន្តស៊េរីទំនេីបចំនួន០២ គ្រឿង,​ មួយ​គ្រឿង​រថយន្តម៉ាក Ford Ranger XLS Pick-up ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំ២០១៩ និងមួយ​គ្រឿង​ទៀត​ រថយន្តម៉ាក Lexus NX 200t ចង្កូតឆ្វេងពណ៌ស ឆ្នាំ២០១៦ ដែលបានប្រើប្រាស់ផ្លាកលេខក្លែងក្លាយ។ ចំពោះ​ករណីនេះគឺតម្រូវឱ្យម្ចាស់ចូលខ្លួន មកដោះស្រាយដោយបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន។

សូមជម្រាបថា ដូចអ្វីដែលលោកបណ្ដិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា​ បានប្រកាសអំពីយុទ្ធនាការចុះបង្ក្រាបរថយន្តអត់ពន្ធ​ទាំងនោះ​ ដោយ​អនុលោមតាមខ្លឹមសារលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា ស្តីពីការអនុវត្តគោលការណ៍ និងយន្តការនៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ។​ ចំណែក​ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ និងអាករត្រូវបង់ចំនួន១០% សម្រាប់យន្តចង្កូតឆ្វេង ត្រូវបានបញ្ចប់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

គួររម្លឹកថា​ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក បណ្ដិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា បានលើកឡើងម្តងទៀត ពីឱសាទវាទនៃការបន្ធូរបន្ថយប្រាក់ពន្ធ និងអាករ ១០% សម្រាប់រថយន្តចង្កូតឆ្វេង គឺនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ លោកបណ្ដិត គុណ ញឹម ក៏បានសង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបនឹងត្រូវចាប់ផ្តើម នៅក្រោយឱសានវាទនេះ។

ដើម្បីចៀសវាងនូវការខាតបង់ជាយថាហេតុ សូមម្ចាស់រថយន្តគ្មានពន្ធទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ត្រូវរួសរាន់ចូលខ្លួន ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឱ្យបានគ្រប់ៗគ្នា ដើម្បីអាចចុះបញ្ជីធ្វើផ្លាកបើកបរលើផ្លូវសាធារណៈ ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកនៃកម្ពុជា ដែលនៅជាធរមាន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលប្រមូលចំណូលថវិកាជាតិ បានជិត៥០លានដុល្លារ ពីការអនុញ្ញាតឲ្យរថយន្ដអត់ពន្ធចង្កូតស្ដាំ និងឆ្វេង ចូលមកបង់ពន្ធ ត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.