ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

មិនសរសើមិនបាន សង្វៀនជល់មាន់និងអាប៉ោងនៅស្រុកត្រពាំងប្រសាទត្រូវសមត្ថកិច្ចបង្រាបនិងធ្វើកិច្ចសន្យាហើយ

មិនសរសើមិនបាន សង្វៀនជល់មាន់និងអាប៉ោងនៅស្រុកត្រពាំងប្រសាទត្រូវសមត្ថកិច្ចបង្រាបនិងធ្វើកិច្ចសន្យាហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មិនសរសើមិនបាន សង្វៀនជល់មាន់និងអាប៉ោងនៅស្រុកត្រពាំងប្រសាទត្រូវសមត្ថកិច្ចបង្រាបនិងធ្វើកិច្ចសន្យាហើយ!
(ខេត្តឧត្តរមានជ័យ)៖ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ កម្លាំងកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន​ សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកចុះបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់ខុសច្បាប់ មួយកន្លែងនៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្សាយរបស់សារព័ត៌មាន ពាក់ព័ន្ធ​ករណីមានទីតាំងលួចលាក់បើកសង្វៀនជល់មាន់ខុសច្បាប់ នៅចំណុចទីតាំងខាងលើ នៅវេលាម៉ោង ១៣ៈ៣០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន​ សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក បានចុះពិនិត្យនៅចំណុចទីតាំងសង្វៀនជល់មាន់ខាងលើដើម្បីធ្វើការបង្ក្រាប។​

នៅមុនពេលកងកម្លាំងនៃអធិការដ្ឋានចុះទៅដល់ មានក្រុមអ្នកសារព័ត៌មានបានបើកបររថយន្តចូលទៅដល់ទីតាំងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកលេងល្បែងជល់មាន់ដែលនៅទីតាំងនោះមានការភិតភ័យរត់គេចខ្លួន​បាត់ស្រមោល។​

ក្រោយពេលកងកម្លាំងនៃអធិការដ្ឋានទៅដល់ បានធ្វើការរុះរើ និងនាំយកសម្ភារៈមួយចំនួនពីទីតាំងសង្វៀនជល់មាន់ខុសច្បាប់ខាងលើនោះ យកមកកាន់អធិការដ្ឋានដើម្បីធ្វើការកោះហៅម្ចាស់ទីតាំងមកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់បើកសង្វៀនជល់មាន់ខុសច្បាប់បន្តទៀត។​

លុះដល់វេលាម៉ោង ១៧ៈ៣០នាទី ម្ចាស់ទីតាំងខាងលើមានឈ្មោះ ជួន ឡេង ភេទ ប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បានចូលខ្លួនមកកាន់អធិការដ្ឋានដើម្បីធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិនូវអំពើទាំងឡាយណាដែលច្បាប់ហាមឃាត់។​

ជាមួយគ្នាផងដែរ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ក៏សូមអរគុណដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន ចំពោះកិច្ចសហការផ្តល់ព័ត៌មានដល់កងកម្លាំងនៃអធិការដ្ឋានឱ្យបានដឹង ដើម្បីធ្វើការចុះបង្ក្រាប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.