ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

អភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១

អភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(ភ្នំពេញ)៖ «បើទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយ តែនៅពេលដែលចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារ ដែលបាននិងកំពុងអនុវត្តនោះទេ លទ្ធផលការងាររបស់យើងគឺស្មើនឹងសូន្យ»។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ ចំនួន១០នាក់នៅភ្នំពេញ នារសៀលទី១៩ ខែមករា ឆ្នាំ២០២១នេះ។

លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយសម្តេចយល់ថា ការបណ្ដុះបណ្ដាលធនធានមនុស្ស នឹងអាចកសាងប្រទេសជាតិមួយឲ្យបានរឹងមាំនិងរីកចម្រើនជឿនលឿន។ ជាក់ស្ដែងក្រោយឆ្នាំ១៩៧៩ ពោលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានបើកបវេសនកាល ដើម្បីឲ្យមានការសិក្សាឡើងវិញ ក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្ស។

លោកបន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ទោះបីអ្នកនោះ ចេះដឹង ក្នុងកម្រិតណាក៏ដោយ បើពេលទៅបំពេញការងារ យើងមិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារនោះទេ នោះការងាររបស់យើង ស្មើនឹងចំណុចសូន្យ ដូច្នេះលោកស្នើឲ្យមានការខិតខំប្រឹងប្រែង បំពេញការងារឲ្យល្អប្រសើរ នោះសង្គមជាតិក៏រីកចម្រើនទៅតាមនោះដែរ។

លោកបញ្ជាក់ថា ការខិតខំបំពេញការងារ ដោយប្រើចំណេះដឹងរបស់យើង ប្រៀបបាននឹងការសំលៀងកាំបិតអីចឹងដែរ មានន័យថា បើយើងមិនយកចំណេះដឹង មកប្រើប្រាស់ទេ ចំណេះដឹងនោះនឹងទទួលរងនូវការរេចរិល។
លោកសុំឲ្យប្អូនៗ ជាកម្មសិក្សាការីនៃសាលភូមិន្ទរដ្ឋបាលទាំងអស់ ត្រូវយកចំណេះដឹង ដែលបានសិក្សាទាំងនេះ ទៅបម្រើប្រជាពលរដ្ឋឱ្យសមស្រប ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងសូមឱ្យបងប្អូនទាំងអស់ មានមហិច្ឆតាខ្ពស់ ធ្វើយ៉ាងណា ខិតខំរៀនសូត្រថែមទៀត ស្របទៅ មហិច្ឆតារបស់សម្ដេចតេជោ ហ៊ុន សែន គឺចង់ឲ្យប្រទេសកម្ពុជា មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅដោយភាពសុខសាន្ត។

លោកក៏បានស្នើឱ្យបងប្អូន មានការចែករំលែកចំណេះដឹង ជូនទៅអ្នករួមការងារ ជាមួយគ្នាសាមគ្គីភាពគ្នា ឲ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណា រួមគ្នាកសាងប្រទេសយើងឲ្យបានរីកចម្រើន និងរឹងមាំ។ យើងត្រូវចងចាំថា មន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។ ដូច្នេះគ្រប់កិច្ចការងារក្នុងនាមជាមន្ត្រីរាជការ ត្រូវតែនៅកៀកជិត ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ពោលគឺពេលដែលបងប្អូនប្រជាពលរដ្ឋត្រូវការ គឺយើងអាចជួយពួកគាត់បានទាន់ពេលវេលា។

គួរបញ្ជាក់ថា កម្មសិក្សាការីទាំង១០នាក់នេះ បានបញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១ ក្រោយពីបានសិក្សារៀនសូត្រ អស់រយៈពេល ៩ខែ នៅសាលាភូមិន្ទរដ្ឋបាល ចាប់ពីខែកុម្ភៈ រហូតដល់បញ្ចប់ការសិក្សា ដោយជោគជ័យនៅខែធ្នូ ឆ្នាំ២០២១ បើទោះបីជាការសិក្សា ស្ថិតក្នុងបរិបទជំងឺកូវីដ១៩ យ៉ាងណាក្តី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.