ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ចេញបំភ្លឺ ចំពោះគណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើង និងចោទប្រកាន់ថារដ្ឋបាល ខេត្តបាត់ដំបងធ្វើការនិយមបក្សពួក

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ចេញបំភ្លឺ ចំពោះគណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើង និងចោទប្រកាន់ថារដ្ឋបាល ខេត្តបាត់ដំបងធ្វើការនិយមបក្សពួក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ចេញបំភ្លឺ ចំពោះគណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើង និងចោទប្រកាន់ថារដ្ឋបាល ខេត្តបាត់ដំបងធ្វើការនិយមបក្សពួក

 

ខេត្តបាត់ដំបង : នៅព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អ្នកនាំពាក្យ រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា, រដ្ឋបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន សង្គមជ្រាបថា រដ្ឋបាលខេត្តបាត់ដំបងបានឃើញការចុះផ្សាយរបស់គេហទំព័រមួយចំនួន និងការបង្ហោះសារ និងរូបភាពរបស់គណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើង និងចោទប្រកាន់ថារដ្ឋបាល ខេត្តបាត់ដំបងធ្វើការនិយមបក្សពួក និងបានបង្ហោះលិខិតគោរពជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារស្នើសុំអនុញ្ញាតលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ។

ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការបកស្រាយមិនសមស្របពាក់ព័ន្ធនឹងនីតិវិធីនៃការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបាត់ដំបង សូមបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា លោក លី ឌីនូរី បច្ចុប្បន្នជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បាត់ដំបង។ កន្លងមកលោក លី ឌីនូរី ធ្លាប់កាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកថ្មគោល ប៉ុន្តែដោយសារតែភាពអសកម្មក្នុងការបំពេញតួនាទីរបស់លោក និងការអនុវត្តតួនាទី ភារកិច្ចមិនចុះសម្រុង ជាមួយក្រុមប្រឹក្សាស្រុកថ្មគោល គណៈអភិបាលស្រុកថ្មគោល និងមន្ត្រីរាជការតាមបណ្តាអង្គភាពចំណុះរដ្ឋបាល ស្រុកថ្មគោលផងនោះទើបលោក លី ឌីនូរី ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចពីអភិបាលរងនៃ គណៈអភិបាលស្រុកថ្មគោល ឲ្យមកបម្រើការងារជាមន្ត្រីនៅសាលាខេត្តបាត់ដំបងក្នុងអំឡុងខែមីនា ឆ្នាំ២០១៩។ ក្រោយពីបានមកបម្រើការងារជាមន្ត្រីនៅការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបានចំនួន០៤ខែ សាមីខ្លួនបានដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម ដើម្បីទៅបំពេញមុខងារ ជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើអគ្គនាយក និងបានដាក់ពាក្យ ស្នើសុំចូលបម្រើការងារនៅក្នុងអង្គភាពដើមវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ ចាប់ពីថ្ងៃដែលរដ្ឋបាល ខេត្តបាត់ដំបងបានអនុញ្ញាតឲ្យចូលមកបម្រើការងារនៅអង្គភាពដើមវិញ លោក លី ឌីនូរីពុំបានមកបំពេញ ភារកិច្ចនៅអង្គភាពឲ្យបានជាប់លាប់នោះទេ គឺសាមីខ្លួនមកបម្រើការងារមួយព្រឹកហើយអវត្តមានគ្មានច្បាប់ពី ២ទៅ៣ថ្ងៃ ហើយការអវត្តមាននេះក៏មិនមានការជូនដំណឹងមកអង្គភាពសាមីឡើយ។ ក្នុងរយៈពេល០២សប្តាហ៍ ចុងក្រោយ សាមីខ្លួនបានអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នា ដោយគ្មានមូលហេតុ និងគ្មានការជូនដំណឹង មកអង្គភាពសាមី ដើម្បីពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស្របតាមគោលការណ៍ និងគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានធ្វើលិខិតអញ្ជើញលើកទី១ ដើម្បីឲ្យលោក លី ឌីខូរី ពុំសូវមក បំពេញការងារនៅការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាមរយៈពេល ០២សបា្តហ៍កន្លងមក ដើម្បីទុកឱកាសឲ្យមន្ត្រីរូបនេះកែប្រែកំហុសខ្លួនឡើងវិញ។ ផ្ទុយទៅវិញ ពុំបានចូលមកបង្ហាញខ្លួននៅការិយាល័យគ្រប់គ្រងបុគ្គលិកតាមការអញ្ជើញនោះទេ សាកសួរព័ត៌មានមកអង្គភាពខ្លួនដែរ បែរជាធ្វើការបង្ហោះសារ និងរូបភាពនៅលើគណនីហ្វេសបុករបស់ខ្លួន ដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំមកលើការដឹកនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។ ទន្ទឹមនោះ ចំពោះលិខិតរបស់លោក លី ឌីនូរី ដែលបានគោរពជូនសម្តេចសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារស្នើសុំអនុញ្ញាតលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការ ស៊ីវិលក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តសូមបញ្ជាក់ជូនថា បច្ចុប្បន្នលោក លី ឌីនូរី ជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តបាត់ដំបង ដោយសារសាមីខ្លួន ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈប្រកាសក្រសួងមហាផ្ទៃលេខ ១៤៥៩ ប្រក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ ពាក់ព័ន្ធនឹងករណីនេះ អនុលោមតាមគោលការណ៍វិមជ្ឈការនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបាត់ដំបងមាន សមត្ថកិច្ចក្នុងការចាត់ចែង និងគ្រប់គ្រងមន្ត្រី បុគ្គលិករបស់ខ្លួន ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ ដូចជាការតែងតាំង ការដំឡើងឋានន្តរសក្តិ ការអនុវត្តន៏ណ្ឌកម្មខាងវិន័យ ការអនុញ្ញាតច្បាប់ឈប់សម្រាក ការអនុញ្ញាតឲ្យមន្ត្រីលាឈប់ពីការងារ ការលុបឈ្មោះមន្ត្រីចេញពីក្របខ័ណ្ឌ ការដាក់មន្ត្រីឲ្យចូលនិវត្តន៍។ល។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង តែងតែគោរពប្រតិបត្តិ និងអនុវត្តជាប់ជាប្រចាំតាមគោលការណ៍ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ជាពិសេសក្នុងដំណាក់កាលការផ្ទេរបុគ្គលិក និងផ្ទេរមុខងារមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសម្រាប់ខេត្តបាត់ដំបង មិនមែនមានតែករណីលោក លី ឌីនូរី តែម្នាក់នោះទេ គឺរាល់មន្ត្រីដែលពុំមកបម្រើការងារ និងប្រព្រឹត្តកំហុសឆ្គាំឆ្គងវិជ្ជាជីវៈ គឺរដ្ឋបាលខេត្ត បានចាត់វិធានការ និងបានអនុវត្តតាមនីតិវិធីកំណត់ ហើយករណីដូចគ្នានេះក៏ត្រូវបានអនុវត្តចំពោះមន្ត្រីរាជការ ចំនួន០៣រូបទៀត

ដែលបានអវត្តមានគ្មានមូលហេតុ និងគ្មានច្បាប់អនុញ្ញាត ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រង មន្ត្រីរាជការ ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តកំណត់។

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន មេត្តាជ្រាបជាព័ត៌មាន ។

លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពាក់ព័ន្ធក្នុងករណីនេះបានបង្ហោះសារយ៉ាងខ្លីថា ” សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែ ពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ តាមពិត ពណ៌ដែលមានច្រើនបំផុត ក្នុងលោក គឺពណ៌ប្រផេះ ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និង បក្ខពួក គឺស្ដើងណាស់ សំខាន់តើយើងមានជំនាញ អីដែលគេត្រូវការយើងទេ? ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.