ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ទេសរដ្ឋមន្ត្រី៖សន្តិភាពធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា ប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ

ទេសរដ្ឋមន្ត្រី៖សន្តិភាពធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា ប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទេសរដ្ឋមន្ត្រី៖សន្តិភាពធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា ប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ

(ខេត្តកែប)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចាប់តាំងពីកម្ពុជាមានសន្តិភាពពេញបរិបូរណ៍នៅឆ្នាំ ១៩៩៨ មក ប្រជាជនមានជីវភាពកាន់តែប្រសើរ ផលិតផលសរុបប្រពលរដ្ឋម្នាក់ៗ កើនពី២០០ដុល្លារ ដល់ជិត១៦០០ដុល្លារ ក្នុងមួយឆ្នាំ សុខភាពល្អជាងមុន អាយុអាចរស់បានជាមធ្យមជាង៧០ឆ្នាំ ហើយប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែកែប កោះទន្សាយ ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប នៅថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២២នេះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា សន្តិភាពដែលសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន យកមកឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិយើងនេះ មានតម្លៃមិនអាចកាត់ថ្លៃបានទេ ព្រោះសន្តិភាពបានផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលកសាងសមិទ្ធផលជាច្រើន ប្រទេសអភិវឌ្ឍលើគ្រប់វិស័យ បង្កើនឱកាសការងារ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ទាំងពីមានសន្តិភាពពេញបរិបូរណ៍នៅឆ្នាំ១៩៩៨ មក ប្រជាពលរដ្ឋ និងប្រទេសជាតិចាប់ផ្តើមប្រែមុខមាត់យ៉ាងឆាប់រហ័ស។ ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ សុខភាពក៏កាន់តែល្អ ហើយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានសេរីភាពពេញលេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងអន្តរកាលនៃវិបត្តិកូវីដ-១៩ ក្រៅពីវិស័យទេសចរណ៍ វិស័យផ្សេងៗនៅតែបន្តដំណើរការអភិវឌ្ឍន៍ ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងបើកការដ្ឋានសាងសង់ ពង្រីក បង្កើនគុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ជាច្រើនខ្សែនៅទូទាំងប្រទេស ផ្លូវដែក ស្ពាន ព្រលានយន្តហោះ៣កន្លែង ហើយបាននឹងកំពុងដាក់សម្ភោធឲ្យប្រើប្រាស់នូវសមិទ្ធផលទាំងនោះជាបណ្តើរៗផងដែរ។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាកំពង់ផែកោះទន្សាយចំណាយថវិកាសាងសង់ប្រមាណ១,២លានដុល្លារ ។កំពង់ផែទេសចរណ៍កោះទន្សាយមានសារសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសជិតខាង ពិសេសងាយស្រួលដល់ទេសចរណ៍ក្នុងការចូលចតពេលទៅលម្ហែកម្សាន្តនៅលើកោះទន្សាយ និងកោះចំនួន១១កន្លែងផ្សេងទៀត នៃដែនសមុទ្រខេត្តកែប ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.