ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, អគ្គលេខាធិការអាស៊ាន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅកម្ពុជា

ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, អគ្គលេខាធិការអាស៊ាន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទផងដែរ។

ថ្លែងក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអាទិភាព នៃការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់រាជរដ្ឋាភិបាល ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃវិស័យអាទិភាពទាំង៤ រួមមាន៖ ទឹក អគ្គិសនី ផ្លូវ និងធនធានមនុស្សដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវអំពីសមិទ្ធផលសម្រេចបានដ៏ធំធេង របស់កម្ពុជាក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយក្នុងនោះ ដំណាក់កាលទី១ កម្ពុជាចាប់ផ្តើមកសាងបណ្ដាញផ្លូវថ្នល់ ដោយចាក់កៅស៊ូពីរស្រទាប់ស្តើង (DBST) ដើម្បីតភ្ជាប់ទៅគ្រប់ច្រកល្ហកពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស។ បច្ចុប្បន្នបានឈានដល់ដំណាក់កាលទី២ ដែលជាដំណាក់កាល ត្រូវលើកកម្ពស់គុណភាពផ្លូវពីផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងពង្រីកផ្លូវពីពីរគន្លង ទៅបួនគន្លងសម្រាប់ផ្លូវជាតិសំខាន់ៗ ដើម្បីឱ្យសមស្របទៅនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំណើនយានយន្ត។

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា បានជម្រាបផងដែរអំពីគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ គម្រោងលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៤ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ការតភ្ជាប់ផ្លូវដែកឡើងវិញរវាងកម្ពុជា និងថៃដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម គម្រោងធ្វើឱ្យប្រសើរឡើងកំពង់ផែក្រុងព្រះសីហនុ ការបញ្ចប់ផែនការមេភស្តុភាកម្ម ការសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ ការសិក្សាគម្រោងសាងសង់មជ្ឍមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនសម្រាប់កម្ពុជា និងតំបន់ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើងទៅបេតុង កៅស៊ូ (AC)ធ្វើឱ្យប្រសើរឡើងផ្លូវពីខេត្តសៀមរាបទៅកាន់ស្រុកបានលុង ខេត្ដរតនគីរី និងទៅកាន់អូរយ៉ាដាវ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីការជំរុញ ការអនុវត្តផែនការយានយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងឆ្នាំនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ផលបរិស្ថាន ដែលក្នុងនោះ ក្រសួងកំពុងសហការ ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីដំឡើងស្ថានីយសាកអាគុយចំនួនប្រាំកន្លែង រួមមាន ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងរាជធានី-ខេត្តមួយចំនួន និងកំពុងសហការជាមួយដៃគូឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី។ បន្ថែមពីលើនេះ ក្រសួងនឹងបញ្ជាទិញរថយន្តដើរដោយថាមពលអគ្គិសនីមួយចំនួន ដើម្បីប្រើប្រាស់ក្នុងការចុះត្រួតពិនិត្យផ្លូវផងដែរ ដើម្បីជាការចាប់ផ្ដើមជំហានដំបូង ក៏ដូចជាលើកទឹកចិត្តដល់សាធារណជនឱ្យប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនីនេះ។

ទាក់ទងនឹងការដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវអំពីការត្រៀមអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS-CBTA) ការអនុវត្តការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ ការផ្ទេរកម្មសិទ្ធិយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញដើម្បីសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវដើម្បីរាយការណ៍អំពីផ្លូវខូច និងជង្ហុកសំបុកមាន់ គម្រោងដាក់ឱ្យដំណើរការកម្មវិធី(App) ដកពិន្ទុបណ្ណបើកបរ និងការពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក។

ជាការឆ្លើយតប លោកអគ្គលេខាធិការអាស៊ាន បានថ្លែងនូវកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោកទេសរដ្ឋមន្ត្រី ដែលសម្រេចបានជោគជ័យសំខាន់ៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង គួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថាក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជា នឹងមានការរីកដុះដាលដូចបណ្តាទីក្រុងផ្សេងទៀត នៅបណ្តាតំបន់អាស៊ាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.