ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌

អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាច

អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាច

(កំពត) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ត្រាច លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានបានសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាច ចំនួន៤០០គ្រួសារ។

ក្នុងពិធីនានេះមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកកំពង់ត្រាច លោក លោកស្រីមេឃុំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។

មានប្រសាសន៍ក្នុងពិធីនាព្រឹកនេះ អភិបាលខេត្តបានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ បានមកដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកជីវិតទៅប្តូរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះតកូនតចៅរបស់យើង។

លោកបានបញ្ជាក់បន្ថែមថា ក្នុងនាមជាគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាចរបស់យើង យើងត្រូវចូលរួមថែរក្សា ចែករំលែក រួមសុខរួមទុក្ខជាមួយគ្នា ជាពិសេសសូមកុំជឿតាមការអូសទាញបំបែកបំបាក់ពីក្រុមអគតិមួយចំនួន។

លោក បាននាំនូវអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាចទាំង៤០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គ.ក សារ៉ុង២ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ។

បន្ទាប់ពីសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប និងតាក់ស៊ីរួចមក លោក ម៉ៅ ធនិន និងប្រតិភូអមដំណើរបានអញ្ជើញ ពិនិត្យ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកកំពង់ត្រាច៕សហការី

  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.