ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

បង្គា២រថយន្តសង្ស័យមានផ្ទុកសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចចម្រុះស្រុកកំពង់ត្រាចចុះបង្ក្រាបទាំងកណ្តាលអធ្រាត

បង្គា២រថយន្តសង្ស័យមានផ្ទុកសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចចម្រុះស្រុកកំពង់ត្រាចចុះបង្ក្រាបទាំងកណ្តាលអធ្រាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បង្គា២រថយន្តសង្ស័យមានផ្ទុកសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចចម្រុះស្រុកកំពង់ត្រាចចុះបង្ក្រាបទាំងកណ្តាលអធ្រាត

(ខេត្តកំពត)៖ បង្គារដែលដឹកតាមរថយន្តចំនួន២គ្រឿង សង្ស័យមានចាក់បញ្ចូលសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាច ដែលមានវត្តមាន លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច និងលោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានដឹកនាំកម្លាំងចម្រុះចុះឃាត់រថយន្តត្រួតពិនិត្យ កាលពីវេលាម៉ោង១១កណ្តាលអធ្រាត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចខាងកើតស្ពានស្រុកកំពង់ត្រាច ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពគួរទុកចិត្ត បានឱ្យដឹងថា រថយន្តដឹកបង្គាចំនួន២គ្រឿងដែលត្រូវកម្លាំងចម្រុះឃាត់នោះ មានដឹកបង្គាចំនួន៦០០កេះស្នោ និងក្តាមសេះប្រហែល១០កេះ មានទម្ងន់ប្រមាណ១២តោន ប៉ុន្តែការរកឃើញមានបង្គាចាក់សារធាតុចាហ៊ួយនោះ ជំនាញមិនទាន់ហ៊ានអះអាងថា មានប៉ុន្មានកេះស្នោនៅឡើយទេ ដោយរង់ចាំសមត្ថកិច្ចជំនាញមកពិនិត្យបន្តនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់ដែរថា ជាការពិតណាស់រថយន្តដែលដឹកគ្រឿងសមុទ្រ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត ពិសេស ក្តាម ឬ បង្គា គឺត្រូវបានចរាចរតាមរថយន្តប្រភេទនេះ រាប់ខែ រាប់ឆ្នាំមកហើយ ប៉ុន្តែសមត្ថកិច្ចជំនាញហាក់ពុំសូវបានត្រួតពិនិត្យឱ្យបានហ្មត់ចត់នោះឡើយ ហើយករណីឃើញមានបង្គាក្នុងកេះស្នោមួយចំនួនមានចាក់សារធាតុចាហ៊ួយដឹកតាមរថយន្តបែបនេះ មហាជនពិតជាមានការមន្ទិលសង្ស័យ ដោយមតិខ្លះបានលើកឡើងថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។

ចំពោះបង្គាដែលផ្ទុកដោយសារធាតុចាហួយដែលដឹកតាមរថយន្តនេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គេឃើញវត្តមាន លោកព្រះរាជអាជ្ញារងខេត្តកំពត ដឹកនាំមន្ត្រីជំនាញមកត្រួតពិនិត្យ ដោយលទ្ធផលពិនិត្យ ជំនាញកាំកុងត្រូលបានបញ្ជាក់ថា បង្គាក្នុងកេះស្នោទាំងអស់នោះសុទ្ធតែមានចាក់បញ្ចូលនូវសារធាតុចាហ៊ួយ ដោយឡែកក្តាមសេះ និងប្រភេទគ្រឿងសមុទ្រផ្សេងទៀត​ ពុំបានចាក់បញ្ចូលសារធាតុចាហ៊ួយនោះទេ ប៉ុន្តែបើទោះជាយ៉ាងណាសមត្ថកិច្ចបានចាត់ទុកគ្រឿងសមុទ្រផ្ទុកក្នុងរថយន្តជាប់បទល្មើសទាំងអស់។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់ បង្គានិងគ្រឿងសមុទ្រទាំងអស់(១២តោន) អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីដុតកម្ទេចចោល នៅព្រឹកស្អែក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ដោយឡែករថយន្តទាំងពីរគ្រឿងដែលជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើស ជំនាញនឹងធ្វើការពិន័យទៅតាមច្បាប់៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.