ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ខិតខំ​អនុវត្ត​ការងារ​សម្រេច​បាន​លទ្ធ​ផល​ជាច្រើន ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម​ក្នុង ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង​ ៖ កន្លងមកនេះ  លោក ងិន ហ៊ុន ប្រធាន​មន្ទី​រក​សិ កម្ម​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​ជំនាញ  ក្នុង​អង្គភាព​បាន​ខិតខំ​អនុវត្ត​ការងារ  យ៉ាង​សកម្ម​ទាក់ទង​ទៅនឹង​វិស័យ កម្ម​សម្រេចបាន​លទ្ធផល​ជាច្រើន  លទ្ធផល​ជាក់ស្តែង​ដូចជា​ ៖ -​ការ ងារ​នីតិកម្ម ការផ្សព្វផ្សាយ​ច្បាប់  ក្នុង​រយៈពេល ១​ឆ្នាំ​កន្លងមកនេះ  ការិយាល័យ​បាន​ចុះ​ធ្វើ​ការផ្សព្វផ្សាយ ព្រះរាជក្រម ន​.​ស​/​រ​មក​/១១២ /០០៥ អនុក្រិត្យ​លេខ ៦៩ អ​.​ន​. ក្រ លិខិត​លេខ ១៩១ ក​.​ស​.​ក និង តម្លៃ​សេវា​សាធារណៈ​លើ​ការលក់ដុំ  និង​រាយ​សម្ភារៈ​កសិកម្ម​ប្រចាំឆ្នាំ​ជូន ដល់​កសិករ​, អាជីវករ​បាន​ចំនួន ២២​លើក មាន ៦​ស្រុក និង​ក្រុង ១  មាន​អ្នកចូលរួម​សរុប ២៩២​នាក់  ស្រី ១៣៨​នាក់ ។​

​មន្ទីរ​ក៏​បាន​សហការ​ជាមួយ  គម្រោង​(​ភ្ស្រៅ​ី​ែ​)​ចុះ​ផ្សព្វផ្សាយ ច្បាប់​គ្រប់គ្រង​ជី​និង​ថ្នាំ​កសិកម្ម​បាន ចំនួន ៣​ស្រុក ១២​ឃុំ និង​៦៧​ភូមិ  មាន​អ្នកចូលរួម​ចំនួន ១.១១៣​នាក់  ស្រី ៥១៨​នាក់ ។ ចំពោះ​ការប្រមូល ចំណូល​ពី​ដើម​ឆ្នាំ​មកដល់ពេលនេះ  ការិយាល័យ​បាន​សហការ​ជាមួយ កសិកម្ម​ស្រុក​-​ក្រុង ក្នុង​ការចុះ​ត្រួត ពិនិត្យ​គុណភាព​សម្ភារៈ​កសិកម្ម​បាន ចំនួន ២២​លើក មាន​ចំនួន ១៦០ ដេប៉ូ មាន ៦​ស្រុក និង​ក្រុង ១ និង  បាន​ធ្វើ​កិច្ចសន្យា​កែតម្រូវ​បាន ២០ ច្បាប់​(​មិន​មាន​លិខិតអនុញ្ញាត​ច្បាប់ ក្នុងការ​លក់​សម្ភារៈ​កសិកម្ម និង​មិន  បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​)​។​

​ចំពោះ​ការប្រមូល​ចំណូល​រយៈ  ពេល ៩​ខែ ឆ្នាំ​២០១៦ កន្លងមក នេះ បាន​ចេញ​លិខិតអនុញ្ញាត​ច្បាប់ ធ្វើ​អាជីវកម្ម​ដល់​អាជីវករ ក្នុងនោះ  បាន​ចំណូល​ពី​សេវាសាធារណៈ មាន​ទឹកប្រាក់​ចំនួន ៣.២០០.០ ០០​រៀល លក់​ចំណី​សត្វ ៨០០. ០០០​រៀល លក់​ជីគីមី ៥៥០. ០០០​រៀល និង​លក់​ថ្នាំ​កសិកម្ម  ៥០.០០០​រៀល ប្រាក់រង្វាន់​ចំនួន  ៤២៤.០០០​រៀល ។​

​ក្រៅពី​នេះ​មន្ទីរ​ក៏​បាន​យកចិត្ត  ទុកដាក់​ផងដែរ​ក្នុងការ​សម្រង់​ទិន្នន័យ ស្ថិតិ​គ្រឿងយន្ត​, ឧបករណ៍ កសិកម្ម​លំអិត​តាម ភូមិ​-​ឃុំ​-​ស្រុក  ក្នុង​ខេត្ត​សរុប​ចំនួន​៤៧.៤០១​គ្រឿង  ក្នុងនោះ​មាន​ត្រាក់ទ័រ​១៥៣​គ្រឿង​,  គោយន្ត ២១.១៥៧​គ្រឿង ម៉ាស៊ីន  បូមទឹក​ធុន​តូច ៩.៣០៩​គ្រឿង​,  ម៉ាស៊ីនបូមទឹក​ធុន​មធ្យម​១២.៣៩៨ គ្រឿង​, ម៉ាស៊ីន​បោក ៩៤៣​គ្រឿង​,  ម៉ាស៊ីនកិនស្រូវ​ធុន តូច ៣.១៤៥ គ្រឿង​និង​ម៉ាស៊ីនកិនស្រូវ​ធុន​មធ្យម  ១៦៤​គ្រឿង​។​

​ដោយឡែក​ការងារ​បំប៉ន  បច្ចេកទេស​គ្រឿងយន្ត​កសិកម្ម​បាន សហការ​ជាមួយ​នាយកដ្ឋាន​គ្រឿង យន្ត​កសិកម្ម​បើក​វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​ប្រើប្រាស់​ឧបករណ៍  គ្រឿងយន្ត​កសិកម្ម​នៅ​ឃុំ​សែ​ប  ស្រុក​កំពង់ត្រឡាច​ចំនួន ១​វគ្គ មាន  កសិករ ចូលរួម​ចំនួន ៣០​នាក់ ។  បាន​សហការ​ជាមួយ​នាយកដ្ឋាន គ្រឿងយន្ត​កសិកម្ម​ចុះ​ធ្វើ​ទិវា​ចំការ បន្លែ នៅ​ឃុំ​តាំ​ងំ​ក្រសាំង ស្រុក​ទឹក ផុស និង​ឃុំ​ពង្រ​, ឃុំ​បន្ទាយ​ព្រា​ល  ស្រុក​រលាប្អៀរ កសិករ​ចូលរួម​ចំនួន  ១០០​នាក់ ស្រី ៧៦​នាក់ ៕

IMG-20170211r03a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.