ខេត្តប៉ៃលិន ៖ យោងតាមរបាយ ការណ៍សង្ខេបរបស់មន្ទីរកសិកម្ម ខេត្តប៉ៃលិន ដែលមានលោក សាយ សុផាត ជាប្រធានមន្ទីរបានឱ្យដឹង ថា ការងារចុះវាយតម្លៃស្រង់ស្ថិតិ លើការងារបង្កបង្កើនផលដំណាំ ស្រូវអនុវត្តន៍បាន ៥,៨១៥ហិកតា ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម សរុបបានចំនួន ៦១,៣៣១ហិកតា, ដំណាំឈើហូបផ្លែ ៤,២៩៩ហិកតា។ ចំពោះដំណាំឈើហូបផ្លែ មានការ កើនឡើងគួរឱ្យកត់សម្គាល់ ពិសេស ដំណាំមៀន និងស្វាយកែវល្មៀត ចំពោះដំណាំកៅស៊ូមានការកើន ឡើងដោយសារតែសន្ទុះនៃការងារ ផ្សព្វផ្សាយតាមរយៈកម្មវិធីបណ្តុះបណ្តាលដល់កសិករដាំកៅស៊ូ របស់អគ្គនាយកដ្ឋានកៅស៊ូ ។
ម្យ៉ាងទៀតមន្ទីរកសិកម្មខេត្ត ប៉ៃលិនបានយកចិត្តទុកដាក់ទៅលើ ការងារកសិកម្មដែលទាក់ទងនឹង ការបង្កើនជីវភាពប្រជាពលរដ្ឋ ។
ចំណែកចំនួនសត្វក៏ដូចជា អ្នក ចិញ្ចឹមសត្វក៏មានការកើនឡើងជា លំដាប់ ស្របតាមបរិបទនេះការិយាល័យផលិតកម្មនិងបសុព្យាបាល មានការងារជាច្រើនទៀតដែលត្រូវ បំពេញមានដូចជា ធ្វើការផ្សព្វ ផ្សាយ និងបណ្តុះបណ្តាលបច្ចេក ទេសដល់អ្នកចិញ្ចឹមផ្សព្វផ្សាយការ ការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺតាមរយៈការចុះធ្វើវ៉ាក់សាំង ការពារជំងឺសត្វ ជួយទប់ស្កាត់ការ ផ្ទុះជំងឺដែលធ្វើឱ្យអន្តរាយដល់ការ ចិញ្ចឹមសត្វជាដើម ។
ការប្រព្រឹត្តទៅរបស់សហគមន៍ កសិកម្មនៅមានចំណុចខ្សោយជា ច្រើនដូចជា ការងាររដ្ឋបាល, ការ ងារដឹកនាំ, ការងារគ្រប់គ្រង និង ការកត់ត្រាបញ្ជីស្នាម,បញ្ជីគណនយ្យេនិងជាពិសេសភាគច្រើនមិន ទាន់បានអនុវត្តន៍ស្របទៅតាម ច្បាប់និងលក្ខន្តិកៈរបស់សហគមន៍ កសិកម្ម ។
ដោយឡែក សម្ភារៈកសិកម្ម ដែលផ្គត់ផ្គង់ចែកចាយមានប្រភព ស្របច្បាប់ ៨០ភាគរយ និង ២០ ភាគរយល្មើសច្បាប់ ។ មន្ទីរកសិកម្ម ខេត្តនឹងត្រូវបង្កើនការលើកកម្ពស់ ការស្រាវជ្រាវនិងផ្សព្វផ្សាយបន្ថែម ទៀត ដើម្បីបង្កើនបរិមាណ និង គុណភាព ផលិតផលកសិកម្ម តាម ការប្រើប្រាស់បច្ចេកទេសនិងការ អនុវត្តថ្មីៗសមស្របនិងបម្រែបម្រួល អាកាសធាតុនិងឆ្លើយតបទៅនឹង តម្រូវការទីផ្សារក្នុងខេត្តប្រទេស តំបន់ និងនាំចេញ ។
ក្រៅពីនេះ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា រួម ទាំងវិស័យឯកជនផងដែរកំពុងត្រូវ បានពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាគន្លឹះសំខាន់មិនអាចមើល រំលងបានឡើយ ។ ក្នុងនោះដែរត្រូវ ពង្រឹងក្នុងស្មារតីយកចិត្តទុកដាក់ ខ្ពស់និងប្រព្រឹត្តទៅប្រកបដោយ តម្លាភាព គណនេយ្យភាព ប្រសិទ្ធ ភាព និងភាពស័ក្តិសិទ្ធិ ។
ទោះបីការអនុវត្តសកម្មភាព ស្តែងចេញនូវលទ្ធផលដូចបានរៀប រាប់ខាងលើកន្លងមក ក៏នៅមាន បញ្ហាប្រឈមខ្លះៗផងដែរ ដើម្បី ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទក៏ដូចជា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មន្ទីរកសិកម្ម ខេត្តប៉ៃលិនបានយកចិត្តទុកដាក់លើ ការងារកសិកម្មដែលទាក់ទងទៅ នឹងការបង្កើនជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការ កាត់បន្ថយនូវភាពក្រីក្រ ៕



