ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

លោក សុខ លូ ជំរុញឲ្យរដ្ឋបាលក្រុងបាត់ដំបង ពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន លុបបំបាត់ល្បែងស៉ីសង និងបញ្ហាគ្រឿងញៀន

លោក សុខ លូ ជំរុញឲ្យរដ្ឋបាលក្រុងបាត់ដំបង ពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន លុបបំបាត់ល្បែងស៉ីសង និងបញ្ហាគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យរដ្ឋបាលក្រុងបាត់ដំបង បន្តពង្រឹងកិច្ចសហការជាមួយកងកម្លាំង និងមន្រ្តីជំនាញពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់សន្តិសុខក្នុងទីក្រុងឲ្យបានល្អ ពិសេសពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យសមនឹងពាក្យថាទីក្រុងស្អាត។

ការលើកឡើងបែបនេះ របស់លោក សុខ លូ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលាក្រុងបាត់ដំបង ដោយមានការចូលរួមពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង អភិបាលរង ទាំងអស់ឲចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ដ្រីរាជការសាលាក្រុងបាត់ដំបងចូលរួមផងដែរ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍ពី លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងពីលទ្ធផលអនុវត្តការងាររយៈកន្លងមក លោក សុខ លូ បានលើកឡើងថា ថ្ងៃនេះលោកបានជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធក្នុងរដ្ឋបាលក្រុងបាត់ដំបងទាំងមូល ដើម្បីបានស្គាល់មុខគ្នាដើម្បីបង្កើនភាពស្និទ្ធស្នាល និងសហការការងារក្នុងនាមរដ្ឋបាលខេត្តផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបន្តនិរន្តភាព ការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍ ការងារសណ្តាប់ធ្នាប់ក្រុង ពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការងារអនាម័យបរិស្ថានក្រុងការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ជនអនាថា និងភាពអណាធិបតេយ្យផ្សេងទៀត នៅក្នុងទីក្រុងបាត់ដំបងយើងឲ្យបានល្អ ឲ្យសមជាឈ្មោះទីក្រុងស្អាត។

លោក សុខ លូ បានបន្តថា ក្រៅពីការងារស្នូលរបស់ថ្នាក់ដឹកនាំ មន្ដ្រីលួម្នាក់ៗត្រូវបំពេញការងារសង្គម ការងារមនុស្សធម៌បន្ថែមទៀតដែលប្រជាពលរដ្ឋទូទៅកំពុងត្រូវការឲ្យយើងជួយដល់ពួកគាត់ ដែលបានកើតឡើងគ្រប់កាលៈទេសៈបានទាន់ពេលវាលា នេះជាកិច្ចការសំខាន់មួយដែលនាំឲ្យថ្នាក់នាំ មន្រ្តីរាជការមានភាពស្និទ្ធស្នាលជាមួយ ប្រជាពលរដ្ឋយើងនៅតាមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរ លោកបានសង្កត់ធ្ងន់ថា ករណីល្បែងស៊ីសង សមត្ថកិច្ចត្រូវបង្រ្កាបមិនទុកឲ្យនៅសល់ឡើយ ហើយមិនត្រូវដើរយកលុយពីម្ចាស់បនល្បែងស៊ីសងនោះទេ បើសមត្ថកិច្ចណាមានការពាក់ព័ន្ធ និងនៅពីក្រោយសូមដកខ្លួនជាបន្ទាន់ ព្រោះបើមានការពាក់ព័ន្ធនេះហើយដែលជាមូលហេតុមិនអាចធ្វើបង្រ្កាបបានឡើយ។ លោកអភិបាលខេត្ត ក៏បានប្រកាសលេខទូរស័ព្ទរបស់លោកជូនដល់សាធារណៈជនទូទៅដើម្បីទទួល និងក្តាប់រាល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋានងាយស្រួលមានវិធានការផងដែរ។

លោក សុខ លូ ក៏បានសង្កត់ធ្ងន់ថា មូលហេតុអ្វីបានជាក្រុងបាត់ដំបង នៅតែមានក្មេងទំនើង ក្មេងនិងជនអាណាថា និងសំរាមនៅកន្លែងមួយចំនួនទៀត តើអ្នកគ្រប់គ្រងជំនាញកំពុងធ្វើអ្វីបានជានៅសេសសល់ដូច្នេះ។ រឿងនេះមិនអាចទុកឲ្យនៅមានបន្តទៀតជាដាច់ខាតរដ្ឋបាលក្រុងត្រូវចាត់ការរឿងនេះឲ្យបានឆាប់បំផុត និងបានល្អប្រសើរផងដែរ។

លោកអភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់មន្ត្រីរាជការសាលាក្រុងទាំងអស់ សូមគោរពវិន័យ គោរពពេលវេលា ខិតខំធ្វើការងារ គោរពតួនាទី និងភារកិច្ចរៀងៗខ្លួន និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស សូមរក្សាកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីបន្តនិរន្តរភាពឲ្យមានភាពល្អប្រសើរថែមទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.