ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

លោក គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការថ្លែងគុណ

លោក គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការថ្លែងគុណ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ)៖  លោក គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការថ្លែងគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូល «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងែទី២៥ ខែតុលានេះ។

ក្នុងលិខិតបានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនិងជាប្រវត្តិសាស្ត្រ ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងដោយសំឡេងឯកច្ឆន្ទលើសេចកី្តព្រាង ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ខ្ញុំសូមគោរពអនុញ្ញាតចូលរួមជាមួយប្រជាជនកម្ពុជា អបអរសាទរយ៉ាងក្លៀវក្លាបំផុត និងយ៉ាងស្មោះស្ម័គ្របំផុត ព្រមទាំងសូមគោរពសម្តែងអំណរគុណ និងទឹកចិត្តកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្កើតស្នាដៃមួយទៀត ក្នុងការដឹកនាំប្រទេស។

ការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ បានសបញ្ជាក់នូវឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅ និងស្មោះត្រង់ឥតងាករេរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះជាតិមាតុភូមិ។

អត្ថបទច្បាប់ធម្មនុញ្ញ ដែលមានចែងច្បាស់ថា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់» នេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំងបួនរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ក៏ដូចជាការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែក ពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

សមិទ្ធផលដ៏វិសេសនេះ គឺជាស្នាដៃជាប្រវត្តិសាស្ត្រមួយទៀត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានចារឹកទុកជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីការសម្រេចបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដឹកនាំប្រកបដោយបញ្ញាញាណដ៏វៃឈ្លាស គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម និងស្នាដៃមួយទៀត គឺការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ដើម្បីនឹងកម្ចាត់ជំងឺកូវីដ-១៩ ដែលជាសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ខុសពីសមរភូមិយោធា ហើយដែលមានសម្តេចតេជោ ជាអគ្គបញ្ជាការតែមួយគត់ ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការធានាបាននូវសុខុមាលភាពសាធារណៈ ការទ្រទ្រង់នូវកំណើនសេដ្ឋកិច្ច និងការគាំពារសង្គម។

ទន្ទឹមនឹងគារវកិច្ចពោរពេញ ទៅដោយមនោសញ្ចេតនាស្មោះស្ម័គ្រ និងភក្តីភាពឥតងាករេរបស់ខ្ញុំ ខ្ញុំសូមសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវពរសព្ទសាធុការមហាប្រសើរថ្លៃថ្លាបំផុត ដើម្បីសម្តេចតេជោសម្រេចបាននូវជោគជ័យធំៗថ្មីទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.