ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ!

អភិបាលខេត្តបាត់ដំបង ណែនាំមន្ត្រីគ្រប់មន្ទីរអង្គភាព សហការគ្នាបំរើពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់

អភិបាលខេត្តបាត់ដំបង ណែនាំមន្ត្រីគ្រប់មន្ទីរអង្គភាព សហការគ្នាបំរើពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំដល់គ្រប់មន្ទីរអង្គភាពស្ថាប័នទាំងអស់ សូមចូលរួមផ្តល់កិច្ចសហការ ដើម្បីបន្តនិរន្តរភាពការងារឲ្យបានល្អប្រសើរ និងខិតខំពង្រឹងវិន័យការងារ គោរពពេលវេលា ជាពិសេសខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឆាប់រហ័ស និងស្មារតីទទួលខុសត្រូវខ្ពស់។

លោក សុខ លូ បានលើកឡើងដូចនេះនារសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បាត់ដំបង រួមទាំងមន្ត្រីជាច្រើនរូបទៀតនៅសាលប្រជុំសាលា ខេត្តបាត់ដំបង។

លោក សុខ លូ បានបន្ថែមថា ក្នុងនាមលោកជាអភិបាលខេត្ត មានគោលបំណងតែមួយគត់ គឺបម្រើប្រជាពលរដ្ឋឱ្យរស់នៅក្នុងភាពសុខដុមរមណី នឹងធ្វើឲ្យមានការ រីកចម្រើននៅក្នុងខេត្តបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានជំរុញដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ខិតខំពង្រឹងអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានរលូន នៅគ្រប់មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស ចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើង ការជួញដូរ ចែកចាយគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់អំពីបញ្ហានៃការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងស្វែងរកមុខសញ្ញាមេខ្យល់ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.