ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

សម្តេចតេជោ ហ៊ុន សែន៖ ដំណើការអនុម័តច្បាប់សញ្ញាតិខ្មែរតែមួយ នឹងត្រូវដំណើការ និងអនុម័តក្នុងពេលឆាប់ៗនេះ

សម្តេចតេជោ ហ៊ុន សែន៖ ដំណើការអនុម័តច្បាប់សញ្ញាតិខ្មែរតែមួយ នឹងត្រូវដំណើការ និងអនុម័តក្នុងពេលឆាប់ៗនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន៖ ដំណើការអនុម័តច្បាប់សញ្ញាតិខ្មែរតែមួយ នឹងត្រូវដំណើការ និងអនុម័តក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ នៅក្នុងខមមិនមួយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ដំណើការនៃវិសោធនកម្មច្បាប់ធម្មនុញ្ញ ដែលកំណត់ «សញ្ជាតិខ្មែរតែមួយគត់» សម្រាប់ឥស្សរជនដែលមានតំណែងជា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងត្រូវដំណើការនិងអនុម័តក្នុងពេលឆាប់ៗនេះ។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ក្នុងខ្លឹមសារដើមដូច្នេះថា ៖ «តាមល្បឿនដំណើរការនេះប្រើពេលមិនយូរទេ ព្រោះសេចក្តីថ្លែងហេតុ និងលិខិតរបស់នាយករដ្ឋមន្ត្រីបានទៅដល់សភារួចហើយ។ នេះជាប្រយោជន៍យូរអង្វែងរបស់ជាតិ ប្រសិនបើគេស្រឡាញ់ជាតិពិតប្រាកដ គេមិនខ្លាចលះបង់សញ្ញាតិបរទេសមកបំរើជាតិខ្មែរនៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ជាប្រធានរដ្ឋសភា ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញទេ។

រដ្ឋធម្មនុញ្ញក្រោយធ្វើវិសោធនកម្មនៅបានរក្សាទ្វារចំហរសម្រាប់បងប្អូនសែលមានសញ្ញាតិ២ ឫច្រើន មកធ្វើការងារក្រៅពីតំណែងទាំង ៤ខាងលើ ដូចនេះបងប្អូនដែលមានសញ្ញាតិច្រើន គ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គល ដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងនាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែគេមិនអាចទទួលបាន ដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ពិសេសចុងក្រោយនេះ គឺក្បាច់ Goodbye prime minister!។

សូមបញ្ជាក់ថា ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដោយទ្រង់បានយល់ស្របទៅតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ «សញ្ជាតិខ្មែរតែមួយគត់» ព្រោះថា វិសោនកម្មច្បាប់នេះធ្វើឡើងក្នុងគោលដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.