ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

បែកធ្លាយអំពើពុករលួយរបស់លោកលឹម ប៊ុនហេង ប្រធានការិយាល័យ ភូមិបាលដី ស្រុកស្ទោង មានប្រាក់មហាសាល?

បែកធ្លាយអំពើពុករលួយរបស់លោកលឹម ប៊ុនហេង ប្រធានការិយាល័យ ភូមិបាលដី ស្រុកស្ទោង មានប្រាក់មហាសាល?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បែកធ្លាយអំពើពុករលួយរបស់លោកលឹម ប៊ុនហេង ប្រធានការិយាល័យ ភូមិបាលដី ស្រុកស្ទោង មានប្រាក់មហាសាល?

ខេត្តកំពង់ធំ.

លោកលឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលដីស្រុកស្ទោង ត្រូវបានមហាជនរិះគន់ចំៗថាពាក់ព័ន្ធនឹងអំពើពុករលួយស៊ីជម្រៅ ជាជំងឺរ៉ាំរ៉ៃជាន់ករាស្ត្រដើម្បីប្រយោជន៍ខ្លួនឯងជាក់ស្ដែងកាត់ប្លង់ដី ដូចអាករ ប្រជាពលរដ្ឋ
ដោយគ្មានឈាមក៏ប៉ុន្តែយ៉ាងណាមិញលោកលឹមប៊ុនហេងធ្វើទៅរួចទាំងអស់ដោយសារតែមានការពាក់ព័ន្ធនឹងអំពើពុករលួយជាមួយបក្សពួកមួយចំនួនទៀត បងប្អូនប្រជាពលរដ្ឋកំពុងតែចោទសួរទៅឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថាតើប្រាក់ខែរបស់ប្រធានការិយាល័យភូមិបាលដីស្រុកស្ទោងមានប្រាក់ខែប៉ុន្មានទៅទាន បានជាប្រធានការិយាល័យភូមិបាលរូបនេះមានប្រាក់ដល់មហាសាលវីឡាតម្លៃរាប់ម៉ឺនដុល្លារជិះឡានចាប់ពី 7 ម៉ឺនដុល្លារទៅ 10 ម៉ឺនដុល្លារ ហើយមុខរបរគ្មានធ្វើអ្វីខុសពីស៊ីប្រាក់ខែរដ្ឋតែប៉ុណ្ណោះ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំមិនស្មើនឹងលោកលឹមប៊ុនហេងទេ?

ពាក់ព័ន្ធនឹងអំពើពុករលួយអាកររាស្ត្រដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ទី1កាត់ប្លង់ដីតាមទំហំតូចនិងធំទំហំតូចចាប់ពី 800 ដុល្លារទៅ 1000 ដុល្លារ រីឯទំហំធំចាប់ពី 1500 ដុល្លារទៅ 3000 ដុល្លារ ?ហើយបើសិនជាម្ចាស់ដីរត់ការដោយខ្លួនឯង លោកលឹម ប៊ុនហេង និយាយបន្ទុចបង្អាក់ មិនឲ្យម្ចាស់ដីរត់ការខ្លួនឯងទេលោកធានានិងរត់ការខ្លួនឯងមួយកំផ្លេ ឲ្យម្ចាស់ដី ចំណុចនេះមហាជននិងប្រជាពលរដ្ឋដែលសម្លឹងមើលឃើញពីទង្វើពុករលួយសូមសំណូមពរទៅឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា សូមឯកឧត្តមមេត្តាកុំមើលរំលងទង្វើរបស់ប្រធានការិយាល័យភូមិបាលដីស្រុកស្ទោងទាន ថ្មីៗនេះលោកលឹមប៊ុនហេងត្រូវបានគេដកចេញពីប្រធានការិយាល័យភូមិបាលដីស្រុក ក៏ប៉ុន្តែខំប្រឹងស្រវេស្រវានិងសុំទៅថ្នាក់ខេត្តដើម្បីបន្តគ្រប់គ្រងតំណែងរបស់ខ្លួនបន្តទៀត ។

សំណង់រឹងដែលគ្មានច្បាប់នៅក្នុងស្រុកស្ទោងសព្វថ្ងៃនេះពោរពេញទៅដោយមនោសញ្ជេតនាពីម្ចាស់សំណង់និងលោកលឹមប៊ុនហេងរបៀបពុករលួយជាខ្សែចង្វាក់ ជាក់ស្ដែងការប្រព្រឹត្ត អំពើពុករលួយរបស់លោកលឹម ប៊ុនហេង រាប់ឆ្នាំមកនេះពិតជាមិនធម្មតាទេ រីឯ.លោកអ៊ឹមសុឌីណាបានឆ្លើយបដិសេធជាមួយអ្នកសារព័ត៌មានជាច្រើនអង្គភាពមកហើយ លោកបានបញ្ជាក់ថាសំណង់រឹងឬក៏ភូមិគ្រឹះចាប់ពី 500 ម៉ែត្រការ៉េចុះក្រោមគឺថ្នាក់ស្រុកជាអ្នកគ្រប់គ្រងចាប់ពី 500 ម៉ែត្រការ៉េឡើងទៅទើបដល់ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តជាអ្នកទទួលខុសត្រូវ

មហាជនរង់ចាំមើលតើវាសនារបស់លោកលឹមប៊ុនហេងប្រធានការិយាល័យភូមិបាលដីស្រុកស្ទោង តើលោកមានជោគវាសនាដូចជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តពោធិ៍សាត់និងខេត្តព្រះសីហនុដែលឬទេ ដូចមតិមហាជនកំពុងតែរិះគន់ចំៗពីទង្វើពុករលួយស៊ីជម្រៅរាប់ឆ្នាំមកហើយនេះប្រជាពលរដ្ឋនិងមហាជនព្រមទាំងមន្ត្រីរាជការកំពុងតែរង់ចាំមើលជោគវាសនាប្រធានការិយាល័យភូមិបាលដីរូបនេះអាចគេចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ជាចុងក្រោយប្រជាពលរដ្ឋ មហាជន មន្ត្រីរាជការ សូមសំណូមពរទៅឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយមេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ប្រធានភូមិបាលដីរូបនេះផងទាន…….រឿងរ៉ាវទាំងអស់នេះគឺមានការពាក់ព័ន្ធនិងលោកភន សំហួន តួរនាទីជាស្មៀនឃុំបន្ទាយស្ទោង កន្លងមកល្បីថាដកចេញពីតំណែង ប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង។បឋម

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.