ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំ៖ បង្ហាញកាតចាក់វ៉ាក់សាំង រាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំ៖ បង្ហាញកាតចាក់វ៉ាក់សាំង រាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន   ទទួលបាននៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ សំដៅបង្កើតឱ្យបាន «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងថ្មី ឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា
ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖

*ទី១៖ បុគ្គលដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណថាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួងការពារជាតិ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលទីតាំង ឬទីកន្លែង ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជនផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋានហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។

*ទី២៖ មាតាបិតា ឬអាណាព្យាបាលរបស់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួងការពារជាតិ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលនាំយកពួកគេចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា ផ្សាររដ្ឋផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវ
បានអនុញ្ញាតឱ្យបើកដំណើរការ។

*ទី៣៖ ចំពោះកុមារដែលមានអាយុក្រោម ៦ឆ្នាំ ដែលមិនទាន់ស្ថិតក្នុងក្រុមគោលដៅត្រូវទទួលបានវ៉ាក់សាំង មិនមានកាតព្វកិច្ចបង្ហាញបចាក់វ៉ាក់សាំងនោះទេ។

*ទី៤៖ ចំពោះគ្រឹះស្ថានសិក្សា គណៈនាយក ឬគណៈគ្រប់គ្រងត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្ស-និស្សិត ឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលសិក្សាក្នុងគ្រឹះស្ថានសិក្សា (សម្រាប់តែមួយលើកគត់) និងត្រូវធ្វើការត្រួតពិនិត្យជាប្រចាំចំពោះភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ។

*ទី៥៖ គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំងម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ឬ ទីកន្លែងរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យបចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំខាងលើនេះ ហើយប្រសិនបើមានបុគ្គលណាម្នាក់ មិនព្រមសហការបង្ហាញ ប័ណ្ណចាក់វ៉ាក់សាំងដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងទីតាំង ឬ ទីកន្លែងរបស់ខ្លួនឡើយ និងត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់។

*ទី៦៖ ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែមិនបានអនុវត្តតាមគោលការណ៍ ណែនាំខាងលើ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.