ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់អោយបានជ្រាបថាការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាម សាលាឃុំ សង្កាត់ ឬនៅតាមភូមិ មួយចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់អោយបានជ្រាបថាការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាម សាលាឃុំ សង្កាត់ ឬនៅតាមភូមិ មួយចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់អោយបានជ្រាបថាការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាម សាលាឃុំ សង្កាត់ ឬនៅតាមភូមិ មួយចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស

កណ្តាល÷ សូមជម្រាបជូនដំណឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ អោយបានជ្រាបថា ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាម សាលាឃុំ សង្កាត់ ឬនៅតាមភូមិ និមួយៗចំនួនក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ ២០២០ អញ្ជើញ ទៅពិនិត្យមើលឈ្មោះរបស់លោក អ្នក ខ្លួនឯង ដែលបានបិទផ្សាយនៅតាម សាលាឃុំ សង្កាត់ និងទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬ អាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.governor.kh ឬ កម្មវិធី ទូរសព្ទដៃ(App) Voterlist KH ដើម្បីធ្វើឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ក្នុងករណី ឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុម ចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។

ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នេះ

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយមិនបានចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋដែលទើបនឹងគ្រប់អាយុ ១៨ ឆ្នាំគឺអាចកើតមុនឬត្រឹមថ្ងៃទី ៦ ខែមីនាឆ្នាំ ២០០៤ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅដ្ឋានឬស៊ីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មីសូមអញ្ជើញបងប្អូនទៅចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលសាមីខ្លួនត្រូវ បោះឆ្នោត។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមានគណនេយ្យនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ សូមប្រជាពលរដ្ឋខ្មែរឲ្យបានយល់ជ្រូត ជ្រាប និងជួយជំរុញឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានិងទាន់ពេលវេលា។ ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នេះប្រព្រឹត្តទៅល្អប្រកបទៅដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជម្ងឺកូវីដ ១៩ សូមបងប្អូនប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ នឹងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់
ដែលត្រូវចូលរួមក្នុងដំណើរ ការនេះ យកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ការបង្ការការពារទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋខ្មែរនិងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមានដើម្បីឲ្យដំណើរការនៃការគិតពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ប្រព្រឹត្តទៅដោយរលូននិងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់គ្រប់គ្នា។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.