ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានអញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី១០ នៅវត្តអង្គជុំ ភ្នំចចក ស្ថិតក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានអញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី១០ នៅវត្តអង្គជុំ ភ្នំចចក ស្ថិតក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានអញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី១០ នៅវត្តអង្គជុំ ភ្នំចចក ស្ថិតក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ឯកឧត្តម សុខ សំអុលនិងលោកជំទាវ ហ៊ី ម៉ារី ដែលជាមាតា បិតា របស់ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិរដ្ឋលេខាធិការក្រសួងព័ត៌មាននិងលោកជំទាវ គា ម៉ី រព្រមទាំងក្រុមគ្រួសារនិងសហការីបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០នៅវត្តអង្គជុំ ភ្នំចចកស្ថិតក្នុង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តល នាថ្ងៃ សុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២១. ។

នៅក្នុងពិធីកាន់បិណ្ឌវេនទី១០នេះ ឯកឧត្តមសុខ សំអុល និងលោកជំទាវរួមជាមួយឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិនិងលោកជំទាវព្រមទាំងក្រុមគ្រួសារនិងសហការីសហការី បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គជុំភ្នំចចករួមមាន អង្ករបួនបាវ -មី១០កេស -ទឹកសុទ្ធ១០កេស -ទឹកត្រី១០យួរ -ទឹកស៊ីវអ៉ីវ១០យួរ -ទឹកក្រូច ០៥កេស ព្រមទាំងបច្ច័យ១លានរៀល និង៤០០ដុល្លា សម្រាប់ ទុកកសាងសមិទ្ធផលនានាក្នុងវត្តអង្គជុំភ្នំចចកហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ និងរាប់បាត ដោយបានរក្សាគម្លាត និងគោរពរទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលផងដែរ ។

បន្ទាប់មកឯកឧត្តម សុខ សំអុលនិងលោកជំទាវ និងឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិរដ្ឋលេខាធិការក្រសួងព័ត៌មាននិងលោកជំទាវរួមជាមួយមាតា បិតាព្រមទាំងក្រុមគ្រួសារនិងសហការីបានអញ្ជើញបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំ ដើម្បីឈានទៅកាត់ផ្តាច់ឲ្យបាននូវឬសគល់ នៃជំងឺ កូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។

គួរបញ្ជាក់ផងដែរថា ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ៕ដោយ-រ៉ាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.