ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខសិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខសិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។

ឯកឧត្តមបន្តថា អនុវត្តតាមគោលនយោបាយ និងបេសកម្មការងារមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមបន្ថែមថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសមុនចូលឆ្នាំ និងមុនបុណ្យភ្ជុំបិណ្ឌ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានផ្តល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ។ហើយនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយក អំណោយមនុស្សធម៌ រួមមាន៖ អង្ករ ២តោន មី ២០កេស ត្រីខកំប៉ុង ៥កេស ប្រេងឆា ៥កេស ទឹកត្រី ៥យូរ ទឹកស៊ីអ៊ីវ ៥យូរ ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ ទឹកក្រូច ៥កេស អាល់កុល១កាន ម៉ាស់ ១កេសធំ និងថវិកា ៥លានរៀលផងដែរ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែស ជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និង៣កុំ សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបាននាពេលខាងមុខផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.