ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ពលរដ្ឋខេត្តពោធិ៍សាត់ ស្រក់ទឹកភ្នែកនឹកស្រណោះលោក ម៉ៅ ធនិន ពេលត្រូវផ្លាស់ទៅខេត្តកំពត

ពលរដ្ឋខេត្តពោធិ៍សាត់ ស្រក់ទឹកភ្នែកនឹកស្រណោះលោក ម៉ៅ ធនិន ពេលត្រូវផ្លាស់ទៅខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ បន្ទាប់កាន់ការងារជាអភិបាលខេត្តពោធិ៍សាត់ អស់រយៈពេលប្រមាណជា៧ឆ្នាំ លោក ម៉ៅ ធនិន ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្ទេរភារកិច្ចទៅធ្វើជាអភិបាលខេត្តកំពតវិញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

លោក ម៉ៅ ធនិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់កាលពីឆ្នាំ២០១៤។ ក្នុងរយៈពេល៧ឆ្នាំលើទឹកដីខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបន្សល់ទុកនូវស្នាដៃជាច្រើនលើការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តពោធិ៍សាត់។

ក្រៅពីការងារកសាង និងអភិវឌ្ឍន៍នៅក្នុងខេត្តមួយនេះហើយ លោក ម៉ៅ ធនិន ក៏បានការយកចិត្តទុកដាក់ក្នុងការបម្រើ និងដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ។ មុនពេលលោក ម៉ៅ ធនិន ចូលទៅកាន់ការងារជាអភិបាលខេត្ត ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលមានជម្លោះរាំរ៉ៃដីធ្លីជាច្រើនករណី។

តែក្រោយពេលលោកចូលទៅដល់ លោកបានជ្រើសយកយន្តការនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងព្យាយាមចូលខ្លួនទៅដោះដោយផ្ទាល់លើបញ្ហាជម្លោះដីធ្លីរហូតឈានទៅបញ្ចប់បញ្ហាវិវាទជាបន្តបន្ទាប់។ រឿងដែលនាំឱ្យគេចាប់អារម្មណ៍ផងដែរនោះ គឺកម្មវិធីចែកស្បៀងអាហារប្រចាំខែ ឬប្រចាំសប្តាហ៍ ដល់ប្រជាពលរដ្ឋខ្វះខាតនៅក្នុងខេត្ត។

ក្រៅពីស្នាដៃលិចធ្លោដែលបានលើកឡើងខាងលើនេះ លោក ម៉ៅ ធនិន បានបង្កើតបន្សល់ទុកនូវស្នាដៃដ៏ល្បាញល្បីមួយទៀតនៅក្នុងខេត្តនេះ គឺការបង្កើតសមាជក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ កម្មវិធីសមាជដោះស្រាយជម្លោះប្រជាពលរដ្ឋនេះ បាននាំឱ្យកិត្តិនាមរបស់លោក ម៉ៅ ធនិន ល្បីរន្ទឺជាខ្លាំង។ តាមរយៈកម្មវិធីនេះ លោក ម៉ៅ ធនិន បានជួយបញ្ចប់បញ្ហាជាច្រើនរបស់ប្រជាពលរដ្ឋដោយការយោគយល់គ្នា និងបញ្ចៀសបានការប្រើយន្តការតុលាការផងដែរ។

ស្នាដៃ និងការដឹកនាំប្រកបដោយមនោសញ្ចេតនា និងការស្រឡាញ់រាប់អានផុសចេញពីទឹកចិត្តរបស់លោក ម៉ៅ ធនិន បានធ្វើឱ្យរូបលោកទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ប្រជាពលរដ្ឋក្នុងខេត្តមួយនេះ បានចាត់ទុកលោក ម៉ៅ ធនិន ជាថ្នាក់ដឹកនាំក្នុងខេត្តដ៏កម្រ។

មុននឹងចាកចេញពីខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី០១ ខែតុល ឆ្នាំ២០២១នេះ បានឆ្លៀតយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ។ ការផ្តល់ស្បៀងអាហារជូនដល់ក្រុមគ្រួសារអតីតយុទ្ធជននេះ ក៏ជាកម្មវិធីប្រចាំខែរបស់លោកផងដែរ។

ជាមួយនឹងការចែកស្បៀងអាហារនេះ លោក ម៉ៅ ធនិន ក៏ឆ្លៀតជម្រាបលាប្រជាពលរដ្ឋ ដែលលោកធ្លាប់ប្រាស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលទាំងនោះផងដែរ។ ការលានេះបាននាំឱ្យមានការនឹកស្មានមិនដល់ គឺប្រជាពលរដ្ឋជាអតីតយុទ្ធជន បានសម្តែងការនឹកស្រណោះជាខ្លាំងចំពោះរូបលោក ហើយខ្លះទៀត ក៏បានថ្លែងអំណរគុណចំពោះការបម្រើប្រកបដោយការយកចិត្តទុកដាក់របស់លោកក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ក្នុងនោះមានស្ត្រីវ័យចំណាស់ម្នាក់ បានសម្រក់ទឹកភ្នែកយំសោកជាខ្លាំងស្តាយស្រណោះលោក ម៉ៅ ធនិន។ បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋជាអតីតយុទ្ធជនកម្ពុជា ក៏បានជូនពរឱ្យលោក ម៉ៅ ធនិន បានជោគជ័យជាមួយតួនាទីភារកិច្ចថ្មី ហើយជួបតែសេចក្តីសុខឈ្នះអស់ឧបសគ្គទាំងឡាយ។

ក្រោយពេលឃើញប្រជាពលរដ្ឋនឹកស្រណោះបែបនេះ លោក ម៉ៅ ធនិន ក៏បានអួលដើមកបង្ហាញនូវមនោសញ្ចេតនានឹកស្រណោះយ៉ាងជ្រាលជ្រៅជាមួយប្រជាពលរដ្ឋផងដែរ។

តាមរយៈទិដ្ឋភាពទាំងអស់នេះ បាននាំឱ្យគេនឹកស្រណោះដល់ពាក្យទូន្មានរបស់ខ្មែរមួយឃ្លាថា «នៅឱ្យគេអាណិតស្រឡាញ់ ទៅឱ្យគេស្រណោះ»។ ទិដ្ឋភាពទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញថា រាល់ទង្វើដឹកនាំប្រកបដោយការគិតគូរ ប្រកបដោយព្រហ្មវិហារធម៌របស់ថ្នាក់ដឹកនាំ តែងតែទទួលបានការតបស្នងដោយក្តីស្រឡាញ់ពីប្រជាពលរដ្ឋ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.