ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ឃួង ស្រេង ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃវត្តចំនួន២ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

លោក ឃួង ស្រេង ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃវត្តចំនួន២ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អ៊ិត ជំនិត អភិបាលរងខណ្ឌពោធិ៍សែនជ័យ នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន២ រួមមានវត្តតាំងកសាងខាងត្បូង និងវត្តតាំងកសាងខាងជើង នាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ពិធីនេះមានការចូលរួមពីលោកស្រី ម៉ម សុធី ក្រុមប្រឹក្សាសាលារាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារ ចុះជួយសង្កាត់កាកាបទី២, លោក យិន គា នាយករដ្ឋបាលសាលាខណ្ឌដង្កោ និងអនុប្រធានក្រុមកាងារ លោក វង្ស សៀងហាក់ ប្រធានអង្គភាពលទ្ធកម្ម និងជាអនុប្រធានក្រុមការងារ, លោក ឈុន ឆាយ៉ាម៉ាកែន ប្រធានច្រកចេញចូលតែមួយខណ្ឌពោធិ៍សែនជ័យ លោក ឡុង ណារ៉ា ចៅសង្កាត់ស្ដីទីកាកាបទី២ ព្រមទាំងមន្រ្តីក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំង៥ ផងដែរ។

លោក អ៊ិត ជំនិត បានប្រាប់បណ្ដាញព័ត៌មាន  ថា ដោយសារតែនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានផ្អាកព្រោះតែការឆ្លងរីករាលដាលជំងឺកូវីដ១៩នោះ ទើបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារសាលាខណ្ឌពោធិ៍សែនជ័យនាំយកទេយ្យវត្ថុនិងបច្ច័យខាងលើនេះប្រគេនដ់ព្រះសង្ឃទាំង២វត្តខាងលើ។

ដោយក្នុង១វត្តៗ ទទួលបានអង្ករចំនួន២០០ក្រាម, ទឹកបរិសុទ្ធ៣កេស, ទឹកក្រូច៣កេស, សាច់ក្រក៥គីឡូក្រាម, ត្រីខ៥យួរ, មី៣កេស, ឆៃប៉ូវ៣គីឡូក្រាម និងបច្ច័យចំនួន ៥០០,០០០រៀល។

ព្រះគ្រូចៅអធិការ នៃវត្តទាំង២ខាងលើ ក៏មានសង្ឃដីកាអំណរគុណដល់លោកអភិបាលរាជធានីភ្នំពេញ និងក្រុមការងារខណ្ឌពោធិ៍សែនជ័យ ដែលបានយកចិត្ដទុកដាក់គ្រប់ពេលវេលា។ មិនថានៅពេលវេលាណានោះទេ តែងតែគិតគូពីសុខទុក្ខ និងការលំបាកនានា ទាំងវិស័យពុទ្ធចក្រនិ ងអាណាចក្រ ជាពិសេសក្នុងពេលកំពុងផ្ទុះឡើងនៃជំងឺកូវីដនេះតែម្ដង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.