ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្ដេច ហេង សំរិន អំពាវនាវឱ្យជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត

សម្ដេច ហេង សំរិន អំពាវនាវឱ្យជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ជនរួមជាតិ ចូលរួមធ្វើបុណ្យ ដាក់ទាន ជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត និងចូលរួមបណ្តុះស្មារតីប្រកបដោយគុណធម៌ដ៏មានតម្លៃនេះ ដល់កូនចៅជំនាន់ក្រោយៗ ចូលរួមប្រតិបត្តិជារហូតទៅ។

ការអំពាវនាវរបស់ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ដែលជា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលរៀបចំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ គាំពារសុខុមាលភាពមនុស្សចាស់ នៅក្នុងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។

តាមរយៈបណ្តាញសង្គម Facebook សម្ដេច ហេង សំរិន បានបញ្ជាក់ថា នៅក្នុងសង្គមខ្មែរ យើងមានវប្បធម៌ប្រពៃណីតាំងពីយូរលង់មកហើយ ក្នុងការគោរពប្រណិបត្តិ និងផ្តល់តម្លៃចំពោះមនុស្សចាស់ ដែលជាមាតាបិតា សាស្រ្តាចារ្យ បុព្វការីជននៅគ្រប់មជ្ឈដ្ឋានទាំងក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ ទិវាមនុស្សចាស់ឆ្នាំនេះ ប្រារព្ធឡើង នៅចំពេលដែលប្រទេសកម្ពុជាយើងរៀបចំកំពុងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ ក្នុងគោលបំណងតបស្នងសងគុណចំពោះមាតាបិតា បុព្វការីជន ទោះអស់លោកបានទទួលមរណកាលក្តី នៅមានជន្មាយុក្តី។

សម្តេចបានបន្តទៀតថា រដ្ឋសភា បានតាក់តែង និងអនុម័តច្បាប់ ដែលជាបទដ្ឋានគតិយុត្តសំខាន់ៗ ជាច្រើននៅក្នុងការគាំពារ លើកកម្ពស់គុណតម្លៃមនុស្សចាស់នៅក្នុងសង្គមជាតិ។ ដោយឡែករាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីសំខាន់នានាដើម្បីគាំពារ និងលើកកម្ពស់ដល់មនុស្សចាស់។ក្នុងនោះ គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ ២០១៧-២០៣០ និងកម្មវិធីផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សចាស់ របស់រាជរដ្ឋាភិបាល បានដាក់ចេញដើម្បីធ្វើឱ្យប្រាកដថាសុខុមាលភាព និងតម្រូវការនានារបស់មនុស្សចាស់នឹងបានឆ្លើយតបដោះស្រាយកាន់តែល្អប្រសើរជាលំដាប់។

បន្ថែមពីនេះ ក្នុងកំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្ស ដោយបានផ្តល់ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជាអាទិភាពដល់មនុស្សចាស់ទាំងអស់។

«យើងបានចាត់ទុកទិវាមនុស្សចាស់ ជាទិវាបុណ្យរំលឹកដល់គុណូបការៈចំពោះបុព្វការីជន នៅគ្រប់ជំនាន់ដែលបានកសាងនិងបន្សល់ទុកនូវកេរ្តិ៍មរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត»។នេះបើតាមការបញ្ជាក់របស់ សម្តេច ហេង សំរិន។

ឆ្លៀតឱកាសនេះ សម្តេចក៏បានថ្វាយពរ និងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជនរួមជាតិគ្រប់រូប នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.