ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

លោកឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង មានប្រសាសន៍ថា កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍ គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមការតម្រង់ទិស របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស

លោកឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង មានប្រសាសន៍ថា កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍ គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមការតម្រង់ទិស របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល÷ លោកឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង មានប្រសាសន៍ថា កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍ គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមការតម្រង់ទិស របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ជានិច្ច

នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានទទួលបេសកកម្មថ្មីបន្ថែមមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក និងចាប់ផ្តើមអនុវត្តពេញលេញ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តទៅ។

ក្នុងរយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ តែងតែចូលរួមអនុវត្តគ្រប់វិធានការ ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាអាថ៌រួមមាន ការប្រតិបត្តិរបៀបរបបរស់នៅនិងធ្វើការ ក្នុងរបត់ថ្មីជាមួយកូវីដ-១៩ តាមវិធានការ ៣ការពារ ៣កុំ, ធ្វើការពិនិត្យសំណាក (Rapid Test) ដល់កងកម្លាំងជាប់ជាប្រចាំ, ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលនិងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ព្រមទាំងចែកម៉ាសជូនដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌ ទាំង១៤ ទូទាំងរាជធានីភ្នំពេញ, ចូលរួមអនុវត្តវិធានការ បិទខ្ទប់របស់រាជរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញ គ្រប់កាលៈទេសៈ, ចូលរួមការពារមណ្ឌលនិងទីតាំងធ្វើចត្តាឡីស័កជាច្រើនរយកន្លែង ជាពិសេសបានទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ សំខាន់ៗមួយចំនួន ដូចជា សណ្ឋាគារ Great Duke, វិទ្យាល័យជាស៊ីមសាមគ្គី, ដឹព្រីមៀរសែនសុខ និង មន្ទីរពេទ្យហ្លួងម៉ែ ជាដើម។ ដោយឡែក ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបេសកកម្មថ្មីមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក។ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន អាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍ គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ យោងតាមការតម្រង់ទិស របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ជាពិសេសតែងតែចងចាំនិងអនុវត្តខ្ជាប់ខ្ជួន នូវទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ៖
– ចំពោះប្រទេសជាតិ ត្រូវតែការពារ
– ចំពោះរាស្ត្រប្រជា ត្រូវតែបម្រើ
– ច្បាប់ ត្រូវតែគោរព
– បទល្មើស ត្រូវតែបង្ក្រាប

Video

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.