ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​ប្រក្រតី​ប៉េសេ​មួយ​សន្លឹក​ឈ្មួញ​ឈើ​ច្បាប់​ខុស​អាច​ដឹក​ជញ្ជួន​បានជាង​១០​ជើង​គ្មាន​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​ ៖ ឈ្មួញ្ញ​ដឹក ជញ្ជួន​ឈើ​ជើងខ្លាំង និង​ល្បី  ឈ្មោះ​ប្រចាំ​ខេត្ត​សៀមរាប ម្នាក់​ឈ្មោះ ធឹង លាង​ស្រេង  បានធ្វើ​សកម្មភាព​ដឹក​ជញ្ជួន ឈើ​ជា​រៀងរាល់ថ្ងៃ​ឆ្លងកាត់ ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ជា ច្រើន​កន្លែង​និង​មន្ត្រី​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត បាន​យ៉ាង​រលូន​ដោយ​គ្មាន ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ម្នាក់​បង្ក្រាប​ឡើយ ។​

​តាម​ប្រភព​ច្បាស់​ការណ៍  មួយ​បាន​ឱ្យដឹងថា ឈ្មួញ​ឈើ  ដុះ​ស្លែ​ម្នាក់​នេះ​ឈ្មោះ ធឹង  លាង​ស្រេង បាន​ដឹក​ជញ្ជួន  ឈើ​ចេញ​ពី​ភូមិសាស្ត្រ​ខេត្ត ព្រះវិហារ ឆ្លងកាត់​តាម​ស្រុក  អន្លង់វែង​យកទៅ​ចែកចាយ នៅ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ដែល​ភាគច្រើន​ប្រមូល​ទិញ កាត់​ប៉េសេ ពី​ប្រជាពលរដ្ឋ  និង​កាត់ ប៉េសេ ពី​ក្រុមហ៊ុន ។​

​ប្រភព​បាន​បន្តថា ឈ្មួញ  ឈើ​ឈ្មោះ ធឹង លាង​ស្រេង  ធ្លាប់បាន​អះអាង​ថា ការដឹក  ជញ្ជួន​ឈើ​របស់​គាត់​ឆ្លងកាត់ ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ឬ ស្ថាប័ន​ពាក់ព័ន្ធ​បាន​យ៉ាង​រលូន នេះ​ដោយសា​ឈើ​របស់​គាត់  មាន​ច្បាប់​ត្រឹមត្រូវ​និង​បាន​បង់ ពន្ធ​ជូន​រដ្ឋ​រួចរាល់​ទើប​គាត់ ហ៊ាន​រកស៊ី ។​

​គួរបញ្ជាក់​ថា កាលពី  ពេល​កន្លងទៅ​នេះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​និយាយ ប្រាប់​អ្នកយក​ព័ត៌មាន​ថា​រាល់ ការដឹកជញ្ជូន​ឈើ​របស់​ឈ្មោះ  ធឹង លាង​ស្រេង ខាងលើនេះ  គឺ​គេ​មាន​ច្បាប់​ត្រឹមត្រូវ​ដោយ តម្រូវ​ទៅ​តាម​ម្ចាស់​ដេប៉ូ​នី មួយៗ​នៅក្នុង​ក្រុង​សៀមរាប ដែល​បាន​កុម្មង់​ទិញ​ពី​ឈ្មួញ ឈ្មោះ ធឹង លាង​ស្រេង នោះ ។​

​មជ្ឈដ្ឋាន​នានា​នៅក្នុង  ខេត្តសៀមរាប​បាន​រិះគន់​ទៅ លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ដង ផ្លូវ​ខ្លះ​ថា​ក្នុង​បណ្ណ​ប៉េសេ​មួយ សន្លឹក​ដែល​ក្រុមហ៊ុន​បាន​កាត់ ចេញ​ឱ្យ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើ យកទៅ​លក់​កន្លង​ទៅ​សម្រាប់ មួយ​ជើង​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ  ប៉េសេ​មួយ​សន្លឹក​ឈ្មួញ​ឈើ អាច​ដឹក​ជញ្ជួន​បានជាង​១០ ជើង​ឯ​ណោះ ។ សកម្មភាព នេះ​ប្រហែល​ជា​មន្ត្រី​ពាក់ព័ន្ធ  ទាំងនោះ​មិន​បាន​ជ្រាប​ទេ មើលទៅ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ  អ្នកយក​ព័ត៌មាន​មិន​អាច​សុំ ការបំភ្លឺ​ពី​លោក ធឹង លាង​ស្រេង​បានទេ កាលពី​រសៀល ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៦  ដោយសារ​ទូរស័ព្ទ​របស់លោក នៅ​ក្រៅ​តំបន់​សេវា ។​

​ចំណែក​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្តសៀមរាប អ្នកយក  ព័ត៌មាន​យើង​មិនអាច​សុំ​ការ ពន្យល់​បាន​ទេ នៅ​រសៀល​ថ្ងៃ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ សារ​ទូរស័ព្ទ​របស់​លោក​ក៏​ស្ថិត នៅ​ក្រៅ​តំបន់​សេវា​ដែរ ៕

 

wood_seamreab-1 wood_seamreab-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.