ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ រាយការណ៍ថាមេឈ្មួញដ៏ល្បី ឈ្មោះ សេង ហ៊ុង ត្រូវបានគេរាយការណ៍ថា ជាកូនធម៌ របស់លោក ណៅ ធួក ជំនាញ ខាងប្រព្រឹត្តបទល្មើសនេសាទ គ្រប់ប្រភេទគ្រប់រដូវកាលនៅ ក្នុងឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្តាយ ស្រុក កំពង់ស្វាយ ។
ប្រជានេសាទបានឱ្យដឹង ថាមានមេឈ្មួញជនជាតិយួន ម្នាក់ គឺជាអ្នករត់ការប្រមូល លុយពីក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់យកទៅជូន មន្ត្រីរដ្ឋបាលជលផលទើបអ្វីៗ អាច ប្រព្រឹត្តដោយរលូន។
តាមការអះអាងរបស់ ប្រជានេសាទក្នុងស្រុកទាំង២ ខាងលើ បានឱ្យដឹងទៀតថា ជនជាតិយួនឈ្មោះ សេង ហុង គឺជាអ្នកកាងបទល្មើសនេសាទ ហើយប្រមូលលុយពីក្រុមជន ល្មើសឱ្យមន្ត្រីរដ្ឋបាលជលផល ក្នុងមួយលើកៗមិនតិចជាង ២០ម៉ឺនដុល្លារនោះទេ ។
មានការសង្ស័យថា មេរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ និងអគ្គ នាយករដ្ឋបាលជលផល លោក អេង ជាសាន ជាអ្នក ទទួលផលប្រយោជន៍ច្រើន ជាងគេ ទាក់ទងទៅនឹងបទ ល្មើសនេសាទប្រើឧបករណ៍ ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេ សាប នៃស្រុកកំពង់ស្វាយនិង ស្រុកស្ទោងពិសេសឧបករណ៍ ឆ្នុកប្រើភ្លើងពណ៌ ។
ប្រភពពីប្រជានេសាទរស់ នៅតំបន់បឹងទន្លេសាបនៅ ស្រុកកំពង់ស្វាយ និងស្រុក ស្ទោង ខេត្តកំពង់ធំបានឱ្យដឹង ថា បច្ចុប្បន្នបទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ក្នុង មូលដ្ឋានរបស់ពួកគាត់នៅតែ កើតឡើងយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាលជលផល គ្រប់លំដាប់ថ្នាក់មិនចាត់វិធាន ការបង្ក្រាបនោះទេ ។
សេចក្តីរាយការណ៍ខ្លះ បានឱ្យដឹងថាមន្ត្រីរដ្ឋបាលជល ផលស្រុកស្ទោង ស្រុកកំពង់ស្វាយ និងមេរដ្ឋបាលជលផល ខេត្តកំពង់ធំ ទទួលលុយពីក្រុម ជនល្មើសទើបបណ្តោយឱ្យ ក្រុមជនល្មើសដែលជាជន ជាតិយួនប្រើឧបករណ៍ខុស ច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាប យ៉ាងមហន្តរាយ ។
សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្តាយ ស្រុក កំពង់ស្វាយបានឱ្យដឹងថា ក្នុង រដូវភ្ជុំបិណ្ឌ កាលពីខែតុលា រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦ គឺជនជាតិយួន ឈ្មោះ សេង ហុង ហៅអាហុង ក្បាលដែកប្រមូលលុយពីក្រុម អ្នកប្រព្រឹត្តបទល្មើសនេសាទ មិនក្រោម ០៤ លានរៀល ឬ ប្រហាក់ប្រហែល ១២ម៉ឺន ដុល្លារនោះទេ ។ ដោយសារ តែមានមេខ្យល់សម្រាប់ប្រមូល លុយពីក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់បែបនេះ ហើយទើបបទល្មើសនេសាទ ប្រើឧបករណ៍ឆ្នុកនៅតំបន់ បាឡត ពាមបាង ពាមកង ម៉ី បាវើយ ដូនស្តើង ក្នុងឃុំពាម បាងរាលដាលកាន់តែខ្លាំង ឡើងៗ ។ ចំណែកនៅឃុំ ផាត់សណ្តាយ ចាប់ពីចំណុច កន្លុកបាយក្អែក ព្រែកក្រសោម តំបន់កដប ក្បាលកោះតាប ខ្វែងក្របីក៏បទល្មើសប្រើឧបករណ៍ខុសច្បាប់រាលដាល កាន់តែខ្លាំងដែរ។
ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ គួរចាត់ វិធានការទប់ស្កាត់បទល្មើស នេសាទក្នុងខេត្តកំពង់ធំជា បន្ទាន់ ៕




