ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នគរបាល​ការពារ​ព្រំដែន​បន្ត​ឱ្យ​កម្មករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅ​លីឈើ​នៅ​ទឹកដី​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ នៅតែមាន​សេចក្តីរាយការណ៍​ថា នគរបាល​ការពារ​ព្រំដែន បង្គោល​សី​ម៉ា លេខ​៦៨ បាន​ឃិបឃិត​ជាមួយ​ឈ្មួញ ជួល​ឱ្យ​កម្មករ​ខ្មែរ ចូល​ទៅ​លីសែង​ឈើ​ក្នុង​ទឹកដី​ថៃ​យ៉ាង​គគ្រឹកគគ្រេង​ដដែល ។ ការ​ឆ្លងដែន​ខុសច្បាប់​នេះ អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​យក​ឈើ​ទៅ​ដាក់​ស្តុក​ទុក​នៅ​ខាងក្រោយ​បន្ទាយ វរ​ព្រំដែន​លេខ​៨២១ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​លេខ​៦៨ ស្ថិត​នៅ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន លុះ​ពេល​មាន​ឱកាសល្អ គេ​ដឹក​តាម​រថយន្ត​យក​ទៅ​ក្រុង​ប៉ៃលិន ។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នគរបាល​ប៉ុស្តិ៍​ការ​ព្រំដែន​គោក​លេខ​៦៨ បាន​រកស៊ី​ជា​មួ យ មេការ​ម្នាក់​ឈ្មោះ អឿន រស់នៅ​ក្រុង​ប៉ៃលិន ដោយ​ជួល​កម្មករ​ខ្មែរ ឱ្យ​ចូល​ទៅ​លីសែង​ឈើប្រណិត​រាល់ថ្ងៃ​ដូចជា​បេង នាងនួន ធ្នង់ គ្រញូង នៅក្នុង​ព្រៃ​ទឹក​ថៃ ជា​យូរ​មក​ហើយ ។ តែ​អត់​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ណា​មួយ​នោះ​ឡើយ​ព្រោះ​គេ​បាន​បែងចែក​លុយកាក់​ឱ្យ គ្នា​ស្ទើរ​គ្រប់​កន្លែង​ទាំងអស់ ណា​មួយ​គេ​មាន​ខ្នង​ធំ​ថែម​ទៀត​ផង ។ តាំងពី​យូរ​រហូតមកដល់ ពេល​ឥឡូវនេះ នគរបាល​វរ​ព្រំដែន កាន់តែ​រកស៊ី​ឈើ​ជាមួយ​ឈ្មួញ​ដឹក​តាម​រថយន្ត​ទាំង​ក ណ្តា​ល​ថ្ងៃ ក៏​មិន​ខ្លាច​ដែរ ព្រោះ​មាន​អ្នកបើក​ដៃ​ឱ្យ​ធ្វើ​បែប​នេះ ។

​ពួកគាត់​ពិតជា​មាន​កា​រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​កម្មករ ព្រោះ​ធ្លាប់​លេច ចេញ​នូវ​ព័ត៌មាន​ថា កាល​យូរ​មក​ហើយ មាន​ទាហាន​ថៃ​បាញ់​កម្មករ​ខ្មែរ​មួយចំនួន​ស្លាប់​នៅក្នុង​ព្រៃ មិនដឹង​ជា​កូនចៅ​នរណា​នោះឡើយ ហើយ​ក៏​ត្រូវបាន​គេ​លាក់​ជិតឈឹង​តែម្តង ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក ស្រី សុខ នា យ​ប៉ុស្តិ៍​បង្គោល​ព្រំដែន​លេខ​៦៨ ដើម្បី​បំភ្លឺ​ដែរ តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង អត់​មាន​អ្នក​ទ​ទួ ល​ឡើយ ។

​លោក ម៉ៅ វឿន នាយករង​ការពារ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក​ដឹង​រឿង​នេះ​ដែរ តែ​មិនមែន​ជា​តួនាទី​ខាង​មន្ត្រី​បរិស្ថាន​ឡើយ គឺជា​តួនាទី​របស់​នគរបាល​វរ​ព្រំដែន ។ លោក​ពិតជា​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​កម្មករ​ទាំង នោះ ព្រោះ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត បើសិន​ជា​ទាហាន​ថៃ​ឃើញ ឬ​ចាប់​ពួកគេ​ទាំងនោះ​បាន ។

​ខាង​ភ្នាក់ងារ យើង​បាន​បន្ត​ទាក់ទង​ទៅ​លោក អ៊ុម ណូន ប្រធាន​វរ​ការពារ​ព្រំដែន​គោក​លេខ​៨២១ ដើម្បី​បំភ្លឺ​ឱ្យអស់​មន្ទិល​ដែរ តែ​លោក​បែរជា​ឱ្យ​អ្នក​ផ្សេង​ទទួល​ទូរស័ព្ទ​ជំនួ ស​ទៅ​វិញ ដោយ​គេ​ប្រាប់ថា គាត់​ជាប់រវល់​ទៅ​មើល​ចម្ការ​បាត់​ហើយ ។

​ចំណែក លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បានឱ្យដឹងថា ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កម្មករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​តាម​ច្រក​ខាងលើ ទៅ​លីឈើ​នៅក្នុង​ទឹកដី ថៃ ខាង​លោក​អត់​បាន​ដឹង​រឿង​នេះ​ទេ ។ តែ​នៅពេល​ក្រោយ បើ​ទទួលបាន​ព័ត៌មាន​ណា​មួ យ​ខាង​លោក​នឹង​បញ្ជា​កម្លាំង​ឱ្យ​ចុះ​ទៅ​បង្ក្រាប​តែម្តង ៕
​ដោយ ៖  នីយ៉ា​

 

img-20161202-wa0038 img-20161202-wa0039

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.