ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ នៅថ្នាក់ក្រុង ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដម សំ ប៊ុណ្ណារិន អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ចៅសង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា សរុប ៥៣រូប ក្នុងគោលបំណង ដើម្បីធ្វើការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់សង្កាត់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕





