ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

បន្ទាប់​ពី​សារព័ត៌មាន​ចុះផ្សាយ​ពាសពេញ គំនរ​សម្រាម​នៅ​ខាងក្រោយ​ផ្សារ​ព្រំ​ក្រោម ត្រូវ​អាជ្ញាធរ​និង​មន្ត្រី​បរិស្ថាន​ចុះ​ត្រួតពិនិត្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​គំនរ​សម្រាម​ដ៏​ធំ ស្អុយរ​លួ យ កំពុង​ជះក្លិន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កា​រស់នៅ​របស់​ពួកគាត់​ជា​ច្រើន​គ្រួសារ​ជា​យូរណាស់​មកហើយ ។
​តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន ឬ​ខាង​មន្ទីរ​ពាក់ព័ន្ធ​ណាមួយ យកចិត្តទុកដាក់ ជា​ពិសេស​ខាង​មន្ទីរ​បរិស្ថាន អត់​បាន​ចុះ​ទៅ​រៀបចំ​ឱ្យ​បាន​ស្រួ ល​បួល ជូន​ពួកគាត់​នោះឡើយ ខណៈ​ខាង​ម្ចាស់​ផ្សារ​បានឲ្យ​កម្មករ​ប្រមូល​សម្រាម​ទាំងនោះ​ដឹកយក​ទៅ​ចាក់ចោល បង្ក​ផលប៉ះពាល់​បែបនេះ ។​

​សូមបញ្ជាក់​ថា គំនរ​សម្រាម​ស្អុយ ដែល​បង្ក​ផលប៉ះពាល់ ដល់​សុខភាព​ប្រជាពលរដ្ឋ ស្ថិតនៅ​ក្បែរ​ខាងក្រោយ​ផ្សារ​ព្រំ​ក្រោម ជាប់​នឹង​ព្រំដែន​អន្តរជាតិ កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ នៅ​រដូវប្រាំង ខណៈ​គេ​ដុត​សំរាម​ទាំងនោះ ធ្វើឱ្យ​ហុយផ្សែង​ចូល​ផ្ទះ​ពួកគាត់ ឈួល​ឈ្លក់​ស្ទើរពេ​ញ​ភូមិ និង​នៅ​រដូវវស្សា​មាន​សភា​ពស្អុ យ​រលួយ ជះក្លិន​អា​សោ​ចិ៍ ពិបាក​ក្នុង​ការដកដង្ហើម​ខ្លាំង​ណាស់ ធ្វើ​ឱ្យ​កូន​តូចៗ របស់​ពួកគាត់​មាន​ជម្ងឺ​ផ្លូវដង្ហើម​ជាប្រចាំ ស្រាល និង​ធ្ងន់ធ្ងរ​ផងដែរ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​សារព័ត៌មាន កាសែត ទូរទស្សន៍ ជាច្រើន​ស្ថាប័ន បា ន​ចុះផ្សាយ​កាល​ពី​ថ្មីៗ​កន្លងទៅ ទើប​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន និង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ព្រមទាំង​មេ​ភូមិ​ផ្សារ​ព្រំ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​មេការ​ផ្សារ​ឱ្យ​រៀបចំ​កាក សំណល់​ទាំងនោះ​តាម​របៀប​រៀបរយ មិន​ត្រូវ​បង្ក​ផលប៉ះពាល់​ដល់​សុខ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ថែ ម​ទៀតឡើយ ។​

​លោក ណុប សា​លុច ជា​មន្ត្រី​គ្រប់គ្រង​ផ្នែក​ផលប៉ះពាល់​ដល់​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា មេការ​ផ្សារ​ខាងលើ មាន ឈ្មោះ សេង ហ៊ុយ ហៅ​ទី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។
​លោក​និង​ក្រុម​ការងារ​បាន​ជួបពិភាក្សា​ជាមួយ​បុរស​រូប​នេះ​រួច រាល់​អស់ហើយ ដោយ​គេ​សន្យាថា នឹង​រៀបចំ​រថយន្ត​យក​ទៅ​ដឹក​ចាក់ចោល​នៅ​ទីលាន​ចា ក់​សម្រាមកន្លែង​ផ្សេង​មួយទៀត នៅ​ឆ្ងាយ​ពី​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ ។
​

លោ​បន្តទៀតថា បើសិនជា​អត់​បាន​យកចេញ​ទៅ​ណា​ទេ​នោះ មេការ​ផ្សារ​ខាងលើ នឹង​រៀបចំ​ជីករណ្តៅ​ឱ្យ​ជ្រៅ រួច​ចាក់​សម្រាម​ទាំងនោះ​ចូល​ទៅ​ក្នុង​រណ្តៅ មិន​ឱ្យ​បន្ត​រាយប៉ាយ​នៅលើ​ដី​នាំ​ឱ្យ​ជះ​ក្លិនស្អុ យ បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ទៀតឡើយ ។
​លោក​បញ្ជាក់ទៀតថា បុរស​ខាងលើ​សន្យា​រយៈពេល​៣ ទៅ​៥​ថ្ងៃ ដើម្បីឱ្យ​គេ​រៀបចំ​កន្លែង​ថ្មី​រួចរាល់​សិន ហើយ​ម្យ៉ាងវិញទៀត ការចាក់សម្រាម​ដ៏​ច្រើន​នេះ មិនមែន​តែ​ខាង​ផ្សារ​ចាក់​នោះ​ទេ គឺ​ប្រជា​ពល រដ្ឋ​ដែល​រស់នៅ​ក្បែរៗ នោះ ក៏​នាំគ្នា​លួច​យក​ទៅ​ចាក់​ជាមួយគ្នា ទើប​បណ្តាលឱ្យ​មាន​ចម្រា ម​ច្រើន មាន​រុយ​រោម​ដូច​ហ្វូង​ឃ្មុំ​បែបនេះ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​សុំ​ឱ្យ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវតែ​យក ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​ពួកគាត់ ដែល​រស់នៅ​ក្បែរ​គំនរ​សម្រាម​នោះ​ផងដែរ ព្រោះ​ម្នាក់ ៗ ទទួលរង​នូវ​ការ​កើត​ជម្ងឺ គ្រុន​រងារ ផ្តាសាយ រលាក​បំពង់ក​. និង​ជម្ងឺ​រ៉ាំរ៉ៃ​ផងដែរ ជា​ពិ​សេ ស​កុមារ​តូចៗ ព្រោះ​ក្លិនស្អុយ​ខ្លាំងពេក ទ្រាំ​មិន​បាន​នោះឡើយ ។ លើសពីនេះ បើ​នៅ​តែ​មា ន​សម្រាម​ច្រើន​ដដែល​ពួកគាត់​នឹង​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​សាលាខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​អាជ្ញា ធរ​ខេត្ត​ជួយ​ដោះស្រាយ​ចំពោះ​បញ្ហា​សម្រាម​បែបនេះ ៕
​ដោ យ ៖ នីយ៉ា​

 

img-20161120-wa0075 img-20161120-wa0078

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.