ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

កាំភ្លើង​ធំ​ប្រភេទ​១៣០​មី​លី​ម៉ែត្រ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ត្រូវ​ទាហាន​មួយក្រុម​បម្រុង កាត់​ជា​កង់ៗ​លក់​អេតចាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យដឹងថា កាំ​ភ្លើ ង​ធំ ប្រភេទ​១៣០​មី​លី​ម៉ែត្រ ចំនួន​២​ដើម ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​ត្រូវ​គេ​ទុក​ចោល​នៅ​ក្នុង​ដី​ស្តង់​ពោត ដំឡូង​មី មួយកន្លែង ក្នុងភូមិ​កូនភ្នំ ឃុំ​អូរអណ្តូង ស្រុក​សាលា ក្រៅ ត្រូវបាន​ទាហាន​មួយក្រុម​បម្រុង​នឹង​កាត់​លក់​អេតចាយ ។ តែ​ក្រោយមក​ម្ចាស់​ស្តង់​ឃើ ញ​ស​ភាពមិន​ស្រួល ក៏​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច ឱ្យ​ចុះ​ទៅ​ធ្វើ​ការទប់ស្កាត់​មិន​ឱ្យ​ប៉ះពាល់​អ្វី​នោះឡើយ ។

ហេតុការណ៍ ដែល​ទាហាន​មួយក្រុម​បម្រុង​ទៅ​កាត់​កាណុង​កាំភ្លើង​ធំ​នេះ បានកើត ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិ ឃុំ​ខាងលើ ។

ប្រជាពលរដ្ឋ​បានឱ្យដឹងថា កាំភ្លើង​ធំ​ដ៏​ចំណាស់ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម នេះ ត្រូវបាន​គេ​យក​ឧបករណ៍​ទៅ​កាត់​ចុង​ទាំង​ពីរ​កាលពី​ជាង​១០​ឆ្នាំមុន មិនដឹង​យក​ទៅ​ធ្វើ អ្វី​នោះ​ទេ ប្រហែល​ជា​យកទៅ​លក់​អេតចាយ ឬ​ធ្វើ​ឧបករណ៍​អ្វី​ម្យ៉ាង ទើប​ក្រោយមក​កាលពី​ពេល​ថ្មីៗ កន្លងទៅនេះ មាន​យោធា​១​ក្រុម បាន​យក​លិខិតស្នាម​ត្រឹមត្រូវ ដោយ​អះអាង​ថា មាន​ថ្នាក់លើ​បញ្ជា​ឱ្យ​ទៅ​កាត់​កាណុង​កាំភ្លើង​ធំ​នោះ​បន្ត​ទៀត ។ តែ​ម្ចាស់​ស្តង់​ឃើញ​ស ភាព​មិន​ស្រួល ក៏​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ព្រមទាំង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ធ្វើ​ការហាម​ឃា ត់​ទាល់ពេល​តែម្តង ។

ប្រភព​បន្តទៀតថា ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ឱ្យ​យក​កាំភ្លើង​ធំ​ទាំង​ពីរ​ដើម​នោះ​ទៅ​រក្សាទុក​នៅក្នុង​បន្ទាយ​យោធា ឬ​នៅ​សារមន្ទីរ​ណាមួយ​ដើម្បី​ទុក​ជា​កេរដំណែល​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ បាន​ស្គាល់​ពី​ប្រភេទ​កាំភ្លើង​យក្ស​ទាំងនេះ​ផងដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក រី ដា​រ៉ា អធិការរង​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ដែរ​ថា កាំភ្លើង​ខាងលើ ជា​ប្រភេទ​កាំភ្លើង​ធំ​១៣០​មី​លី​ម៉ែត្រ ហើយ​សេសសល់​តាំងពី​សម័យ​ស​ង្គ្រា ម​មក​ម្លេះ ។ លោក​បន្ត​ទៀត​ថា បន្ទាប់ពី​ទទួល​បាន​បញ្ជា​ពី​ថ្នាក់លើ ខាង​លោក​បាន​ចុះទៅ ធ្វើការ​ហាមឃាត់​មិនឱ្យ​យោធា​សឹក​រង​ខេត្ត​ប៉ៃលិន ឬ​នរណា​ម្នាក់​យក​ឧបករណ៍​ទៅ​កាត់​កាណុង​កាំភ្លើង​ទាំង​ពីរ​ដើម​នោះ ព្រោះ​អាច​យកទៅ​រក្សាទុក​សម្រាប់​ឱ្យ​យោធា ឬ​សមត្ថកិច្ច​ជំនាន់​ក្រោយ​ឃើញ​ស្គាល់​ផងដែរ ។

លោក​បញ្ជាក់ទៀតថា រហូតមកដល់​ពេលនេះ មិន​ទា ន់​មាន​បទបញ្ជា​ណា​ឱ្យ​យក​អាវុធ​ទាំង​ពីរ​ដើម​នោះ​ទៅ​រក្សាទុក​នៅ​កន្លែង​ណាមួយ​ច្បាស់ លាស់​នៅឡើយ​ទេ គឺ​កំពុងតែ​ទុក​ចោល​នៅ​ក្នុង​ស្តង់​ពោត ដំឡូង​មី ដែល​មាន​ម្ចាស់ ឈ្មោះ ប្រុស ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​នៅឡើយ ។ លើសពីនេះ កាំភ្លើង​ទាំងពីរ​នេះ លំបាក​ក្នុង​ការលើក ឬ​អូស​យកទៅ​ដាក់​រក្សាទុក​នៅ​កន្លែង​ផ្សេងទៀត ព្រោះ​មាន​ទម្ងន់​រាប់​តោន​ឯណោះ ណាមួយ​កង់​របស់​វា​ក៏​ខូច​អស់​ដែរ ៕
ដោយ ៖ នីយ៉ា​

 

img-20161120-wa0062 img-20161120-wa0065

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.