ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

​ភាស៊ី​ជជុះ​របស់​លោកស្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ កំពុង​ធ្វើ​អោយ​រាស្ត្រ​ក្តៅក្រហាយ​នៅ​ស្រុក​ចន្ទ្រា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង  ភាស៊ី​ជជុះ​ដុះ​ស្លែ​រាប់សិប​ឆ្នាំ របស់​លោកស្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ស្ថិតក្នុង​ឃុំ​សំរោង​ស្រុក​ចន្ទ្រា កើប​លុយរាប់​រាយ​លាន​រៀល​ក្នុង​មួយៗ​ឆ្នាំ កំពុង​មាន​អំណាច​យ៉ាង​ខ្លាំង​នៅ​តាម​ច្រកព្រំដែន​នៃ​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត​ហើយ​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​មួយចំនួន​បាននាំគ្នា​រអ៊ូរទាំ​ចំពោះ​ការ​ជំរិត​អោយ​បង់លុយ​ឆៅៗ​ពី​ក្រុម​ភាស៊ី​គ្មាន​ឯកសណ្ឋាន​នេះ​យ៉ាង​អាណាធិបតេយ្យ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា​បានអោយដឹងថា ក្រុម​ភាស៊ី​របស់​លោកស្រី​ដ៏​មាន​អំណាច​នេះ នៅ​ចំណុច​តាដែវ​ឃុំ​សំរោង​នេះ​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ​មាន​សង់​តូប​ប្រក់​ស្លឹក​ចាំ​យក​លុយ​យ៉ាង​ចំហរ​សូម្បី​សត្វ​កណ្តុល​មួយ​ក្បាល​ក៏​មិន​អាច​រំលង​បាន​នោះ​ដែរ ជាពិសេស​នោះ​កាន់តែ​ធ្វើអោយ​ក្រុម​ភាស៊ី​សើម​មាត់​សើ​មករ​រកចំណូលបាន​ច្រើន គឺ​មាន​រថយន្ត​ដឹក​បារី​ហេ​រ៉ូ​លោតឆត្រ័​ដង្ហែ​រដូច​អង្គ​កឋិន ។ មិនដឹងថា បាន​បង់ពន្ធ​ចូល​រដ្ឋ​យ៉ាង​នោះទេ ឃើញ​តែ​មាន​សមត្ថកិច្ច​ជា​ច្រើន​បាន​លាភសក្ការៈ​ពី​រថយន្ត​ដឹក​បារី​នេះ ។

​ដោយឡែក បើតាម​ប្រភព​ពី​សមត្ថកិច្ច​មួយចំនួន​បាន​លួច​បង្ហើប​អោយដឹងថា ភាស៊ី​របស់​គាត់​អាច​ដំណើរការបាន គឺ​គាត់​យក​ចំណូល​មួយ​បានមក​ពី​ភាស៊ី​នេះ​ទៅ​បង់​ទៅអោយ​ខេត្ត ហើយ​សល់​ប៉ុន្មាន​ជួល​កូនចៅ​និង​ចូល​ហោប៉ៅ​គាត់​តែ​ម្តង​ធ្វើអោយ​គាត់​ក្លាយជា​អ្នក​មាន​ដ៏​ស្តុក​ស្តំ​នៅ​អាណាចក្រ​ក្រុង​បាវិត ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ភាស៊ី​របស់​លោកស្រី​ម្នាក់​នេះ​ដែល​តែងតែ​ធ្វើអោយ​ក្រុម​អាជីវករ​មួយចំនួន​រអ៊ូរទាំ​ពី​ការ​ជំរិត​អោយ​បង់លុយ​ឆៅៗ​ទៅ​តាម​អំពើ​ចិត្ត ដោយសារ​គាត់​បាន​លក់​ទៅ​អោយ​កូនចៅ​បន្ត ទើប​កូនចៅ​ត្រូវ​បង្ខំចិត្ត​ធ្វើ​យ៉ាងណា​ត្រូវ​រក​ចំណូល​អោយបាន​គ្រប់​ចំនួន ដើម្បី​បាន​លុយ​បង់​ទៅ​អោយ​គាត់​និង​រក​ចំណូល​ខ្លួនឯង​ផង​ទើប​កូនចៅ​ត្រូវ​ប្រើ​របៀប​ជាន់ករ​ដកស្លាប​ហូត​ភាស៊ី​មិន​អោយ​ខ្វះ​មួយ​កាក់​មួយ​សេន​ឡើយ ។

​ពាក់ព័ន្ធ​និង​ភាស៊ី​នៅតាម​ព្រំដែន​នៃ​ខេត្ត​ស្វាយរៀង​នេះ ប្រភព​មួយ​បាន​ទំលាយ​ថា ថវិកា​ដែល​គេ​ប្រមូល​បាន​ពី​ភាស៊ី​តាម​ព្រំដែន​នេះ គេ​យក​ទៅ​បង់​អោយ​សាលាខេត្ត ហើយ​ចាត់​ទុក្ខ​ជា​ថវិការ​គុណប្រយោជន៍​ខេត្ត​ក្នុង​ការកែលំអរ​ហេ​ដ្ឋា​រចនាសម្ពន្ធ័ ក្នុង​ខេត្ត តែ​ធាតុពិត​ថវិការ​នេះ​ច្រើន​ណាស់​ក្នុង​មួយៗ​ឆ្នាំ​ដោយ​ខេត្ត ពុំ​សូវ​ធ្វើ​ធ្វើ​អ្វី​ជា​ដុំកំភូន​នោះទេ និយាយ​ពី​ផ្លូវ​ខូច​ចង់​អស់​ទៅ​ហើយ​មិនដឹងថា ថវិការ​ទាំងនេះ​ធ្លាក់​ទៅ​ណា​ទៀត​ទេ សង្ស័យ​ស៊ី​តាម​លេខ​រៀង​ហើយ​មើលទៅ ។

​ពាក់​ពន្ធ័​នឹង​រឿងរ៉ាវ​ភា​ស៊ីនេះ សារព័ត៌មាន​យើង​មិន​អាច​រក​បំភ្លឺ​ពី​ស្ថាបន័​ដែល​ពាក់ពន្ធ័​នៅ​ខេត្ត​ស្វាយរៀង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិការ​នេះ ៕

 

img-20161119-wa0041

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.