ខេត្តរតនគីរី ៖ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនៈគិរីត្រូវបានសង្ស័យថា បានប្រព្រឹត្តអំពើរពុករលួយ យកប្រាក់ចំនួន៤៥០០ដុល្លារ ក្នុងម្នាក់ពីបេក្ខភាពប្រឡងសុំចូលបំរើការងារជាមន្ត្រីក្របខ័ណ្ឌរបស់មន្ទីរផែនការ ។
ការប្រឡងនេះបានប្រព្រឹត្តទៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៦ មណ្ឌលប្រឡងក្នុងខេត្តស្ទឹងត្រែង ហើយមកដល់ខែតុលាថ្មីៗនេះ ទើបលេចឮដំណឹងចេញពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ និងត្រូវជាបេក្ខភាពដែលប្រឡងម្នាក់ ប្រាប់អ្នកសារព័ត៌យើងថា សាច់ញ្ញាត្តិរបស់គាត់បានបង់ប្រាក់អោយលោក ខេង វុទ្ធី ដែលជាប្រធានមន្ទីរផែនការ ចំនួន ៤៥០០ដុល្លារ ជាថ្នូរសុំអោយកូនរបស់គាត់បានចូលបំរើការងារជាមន្ត្រីក្របខណ្ឌ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ សារពត៌មានយើងបានទំនាក់ទំនងទូរស័ព្ទទៅលោក ខេង វុទ្ធី ដើម្បីសួរនាំពីបញ្ហារខាងលើ ។ លោកបានប្រាប់អោយដឹងថា ៖ ដូចដែលយើងដឹងស្រាប់ថា អ្នកបំរើការងាររដ្ឋសព្វថ្ងៃ ប្រាក់ខែតិចតួចណាស់ គ្រប់អង្គភាព គ្រប់ខេត្តក្រុង នៅទូទាំងប្រទេស តែងតែមានហើយការសំរួល ។ ហើយលុយនេះ លោកមិនមែនយកតែម្នាក់ឯងទេ គឺថ្នាក់លើជា អ្នកអោយយក មានគណៈកម្មការរៀបចំការប្រឡង មានក្រសួងមុខងារ ក្រសួងផែនការ ហើយលុយទាំងនេះយកទៅរត់ការ ដើម្បីបានជាប់ជាមន្ត្រីក្របខ័ណ្ឌ។
ការប្រឡងនេះមានបេក្ខភាពប្រឡងចំនួន ១៧ នាក់ដែលបានចូលរួមប្រឡង នៅក្នុងក្នុងទីរួមខេត្តស្ទឹងត្រែង ដែលមានក្រសួងមុខងារ និងក្រសួងផែនការចូលរួមត្រួតពិនិត្យការប្រឡងនេះ ហើយមិនមែនមានតែខេត្តរតនគិរីទេ គឺធ្វើឡើងនៅគ្រប់ ២៥ ខេត្តក្រុងទាំងអស់ ។
បើដូចច្នេះមានន័យថា មកពីប្រាក់ខែ ដែលរាជរដ្ឋាភិបាលផ្ដល់អោយតិចតួចបានជានាំឲ្យកើត អំពើពុករលួយដូច្នេះ ។
លោក ខេង វុទ្ធី បានបន្តទៀតថា បើមានចម្ងល់អីអោយសួរទៅថ្នាក់លើទៅ លោកមិនដឹងទេ គឺសួរខាងក្រសួងផែនការ ក្រសួងមុខងារ និងទីស្ដីការគណៈរដ្ឋមន្ត្រីទៅ ។
រាល់ទង្វើខាងលើនេះ យើងអាចសន្និដ្ឋានបានថា លោកប្រធានមន្ទីររូបនេះ ប្រហែលជាបានប្រព្រឹត្តអំពើពុករលួយមែនហើយ ។ ហើយការឃុបខាងលើនេះ មានលក្ខណៈជាប្រពន្ធ័ទៀតផង ។
រាល់ទង្វើខាងលើនេះ បញ្ជាក់អោយឃើញថា លោកប្រធានមន្ទីរ និងមន្ទ្រីពាក់ព័ន្ធដ៏ទៃទៀត កំពុងតែល្មើសពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងតែលប់បំបាត់អំពើពុករលួយ ហើយទំលាក់កំហុសទៅលើរាជរដ្ឋាភិបាលថា មកពីប្រាក់ខែតិចតួចទៅវិញ ។
បើបែបនេះ គួរតែលោកប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ កុំមើលរំលងពីការប្រព្រឹត្តរបស់មន្ត្រីរូបនេះ ដើម្បីអោយការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព ហើយក៏មិនគួរបណ្ដោយអោយមានមន្ត្រីបែបនេះធ្វើខុស ហើយទំលាក់កំហុសអោយរាជរដ្ឋាភិបាលទៀត វានាំអោយខូចដល់មន្ត្រីដទៃទៀត ដែលមានសមត្ថភាពពិតប្រាកដ និងស្អាតស្អំជាច្រើនទៀត ដែលកំពុងតែខិតខំប្រឹងប្រែង។ សង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ និងមិនមើលរំលងអំពីបញ្ហាមួយនេះទេ ៕
ឯកឧត្តម ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ



