ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

​សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ឲ្យ​ចាក់​ដូសទី​៣ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ជា​ដូស​ជំរុញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២១​នេះ បានប្រកាស​សម្រេច​ឲ្យ​ចាក់​ដូសទី​៣ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​បាន​ចាក់​ដូសទី​២​រួចរាល់​។ ការចាក់​ដូ​សទី​៣​នេះ គឺ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ជា​ដូស​ជំរុញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការពារ និង​បង្ការ​ជំងឺ​កូវី​ដ​១៩​។​

​ក្នុងឱកាស​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជូន​ក្មេង និង​យុវវ័យ អាយុ​ចាប់ពី​១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ​នៅ​វិមាន​សន្តិភាព សម្ដេច​តេជោ ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ខិតខំ​ស្វែងរក​ទិញ​វ៉ាក់សាំង AstraZeneca បន្ថែម​ដើម្បី​ត្រៀម​ចាក់​ដូសទី​៣ ជូន​ប្រជាពលរដ្ឋ​។​

​ពេលវេលា​សម្រាប់​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូសទី​៣ ឬ​ដូស​ជំរុញ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហើប​ថា អាច​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១​ស្អែក​នេះ​ក៏​បាន​ដែរ ព្រោះ​វ៉ាក់សាំង AstraZeneca នេះ​ក៏​មាន​ត្រៀម​នៅក្នុង​ដៃ​មួយចំនួន​ដែល​រួចហើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ម្សិលមិញ​ខ្ញុំ​បាន​យក​ការសម្រេច​ហើយ អនុញ្ញាត​ឲ្យ​ចាក់​ដូសទី​៣ ឬ​ដូស​ជំរុញ ហើយ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ធ្វើ​ជា​ដូស​ជំរុញ​។ អ្នក​ដែល​បាន​ចាក់​ស៉ីណូ​ហ្វាម ឬ​ស៉ីណូ​វ៉ាក់ ត្រូវយក AstraZeneca ធ្វើ​ជា​ដូស​ជំរុញ​»​។​

​យ៉ាងណាមិញ សម្រាប់​អ្នក​ដែល​ទទួលបាន​នូវ​អាទិភាព​ក្នុង​ការចាក់​ដូ​សទី​៣ ឬ​ដូស​ជំរុញ​នេះ ត្រូវបាន​សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា គឺ​ក្រុម​ជួរ​មុខ​ជា​មុន ដែល​មាន​ចំនួន​ប្រមាណ​៥០​ម៉ឺន​នាក់ ទៅ​១​លាន​នាក់​។ ក្នុងករណី​ត្រឹម​៥០​ម៉ឺន ទៅ​១​លាន​នាក់​នេះ គឺ​ប្រើប្រាស់​វ៉ាក់សាំង​មកពី​អង់គ្លេស និង​មក​ពី​ជប៉ុន គឺ​គ្រប់គ្រាន់​ហើយ​។​

​ពាក់ព័ន្ធ​ការងារ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បញ្ជូន​វ៉ាក់សាំង AstraZeneca ទៅ​អនុវត្ត​នៅ​ខ្សែត្រៀម​ជួរ​មុខ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​វីរុស​កូវី​ដ​បំ​ប្លែង​ថ្មី Delta កំពុង​វាយលុក​ច្រើន​។ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​បន្ថែមទៀតថា វ៉ាក់សាំង AstraZeneca ដែល​កំពុង​មាន​ក្នុង​ដៃ ត្រូវ​ត្រៀម​សម្រាប់​ប្រើប្រាស់​ចាក់ដូស​ជំរុញ​នេះ​។​

​ដើម្បី​បង្កលក្ខណៈ​ឲ្យ​ការប្រើប្រាស់​នេះ​គ្រប់គ្រាន់​តែ​តម្រូវការ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​កាន់​លោក វង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ត្រៀម​រក​ទិញ​វ៉ាក់សាំង AstraZeneca តាមរយៈ យន្ដការ​កូវ៉ាក់ ឬ​ទាក់ទង​ទៅ​រោងចក្រ​ផ្ទាល់​តែម្ដង​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឲ្យ​អនុគណៈកម្មការ​ស្រាវជ្រា​វ ត្រូវ​សិក្សា​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រភេទ​ណា សម្រាប់​ចាក់​ដូសទី​៣ ដល់​អ្នក​ចាក់​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca រួចរាល់​។ បើ​តាម​ការគិត​ផ្ទាល់ខ្លួន​របស់​សម្ដេច ប្រហែល​អាច​ប្រើប្រាស់​វ៉ាក់សាំង​ស៉ីណូ​ហ្វាម ឬ​ស៉ីណូ​វ៉ាក់ តែ​សម្រេច​យ៉ាងណា​អាស្រ័យ​លើ​អ្នកជំនាញ​សុខាភិបាល​សិក្សា​ឲ្យបាន​ច្បាស់លាស់​ជា​មុន​សិន​៕
Credit: Fresh News

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.