ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

ពិធី​ប្រកាស​តែងតាំង​ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​អាទិត្យ ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥:០០​នាទី នៅ​សាលាខណ្ឌ​ដូនពេញ បាន​ប្រារព្ធ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច ប្រធាន​ផ្នែក​ប្រជា​ការពា​ខណ្ឌដូនពេញ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​អនុវត្តន៍​បាន​នូវ​វិធានការ​សុខាភិបាល ជា​ពិសេស​គោលការណ៍ ៣​ការពារ ៣​កុំ យ៉ាង​ខ្ជាប់ខ្ជួន ។

​យោង​តាម​សេចក្តីសម្រេច របស់​រដ្ឋបាល​ខណ្ឌដូនពេញ សម្រេច ត្រូវបាន​តែងតាំង​លោក កែម ហេង បច្ចុប្បន្ន​ជា​អនុប្រធាន​ប្រជា​ការពារ​ខណ្ឌ មក​ជា​ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌដូនពេញ ជំនួស លោក គឹម វុត្ថា ដែល​ត្រូវបាន​សម្រួល​ភារកិច្ច​ផ្សេង ។​

​នៅក្នុង​ឱកាស​នេះ លោក អភិបាល បាន​ផ្តល់​អនុសាសន៍ ផ្តាំផ្ញើ​ដល់​មន្ត្រី ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​រវាង មន្ត្រីក្រោមឱវាទ​ទាំងអស់ ដើម្បី​ចូលរួម​អនុវត្ត​កិច្ចការងារ តួនាទី ភារកិច្ច​របស់​ខ្លួន ក៏​ដូច​ជា​អង្គភាព​ទាំងមូល ជាពិសេស​កិច្ចការ​ចូលរួម​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​ឆ្លងកូវី​ដ​១៩ តាម​វិធានការ​បង្ការ​សុខភាព​របស់​ក្រសួង​សុខាភិបាល ដើម្បី​ធ្វើ​គម្រូ​ល្អ បន្ត​ពង្រឹង​សុវត្ថិភាព សុខភាព​សាធារណៈ ចូលរួម​ចំណែក​កាន់តែ​សកម្ម​ថែមទៀត ក្នុង​បុព្វហេតុ​សុខសន្តិភាព សុខមាលភាព និង​ការអភិវឌ្ឍ ក្នុង​មូលដ្ឋាន​ខណ្ឌ ជា​ដ៏​រាប​ត​រៀង​ទៅ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.