ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ អនុវត្ត​សេចក្តី សម្រេច​លេខ​២៤៩/២១ របស់​រដ្ឋបាល​រាជធានី​

​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ អនុវត្ត​សេចក្តី សម្រេច​លេខ​២៤៩/២១ របស់​រដ្ឋបាល​រាជធានី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដើម្បី​បន្ត​ទប់ស្កាត់ និង ការពារ ការឆ្លង​រីក​រាលដាល​នៃ ជំងឺ​កូវី​ដ​-១៩ និង អនុវត្ត​សេចក្តី សម្រេច​លេខ​២៤៩/២១ របស់​រដ្ឋបាល​រាជធានី នៅ​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១១:៥៩ នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដោយ​បែងចែក​ជា​២​ក្រុម ដឹកនាំ​ដោយ លោក ចាន់ គន្ថេ​ត និង លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ ចុះ​ផ្សព្វផ្សាយ ណែនាំ ការហាមឃាត់​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង ការជួបជុំ​គ្នា​នៅ​តាម​ទីសាធារណៈ ។

​ជា​លទ្ធផល ឃើញ​ថា​ពុំ​មាន​ការជួបជុំ មនុស្ស​ច្រើន​កុះករ គួ​អោយ​ព្រួយបារម្ភ​នោះ ទេ ចំពោះ​ហាង​ផឹកស៊ី ភោជនីយដ្ឋាន បា​បារាំង ហាង​ម៉ាស្សា មួយចំនួន​បាន​បិទ្វា សួនច្បារ​ទីសាធារណៈ ក្នុង​មូលដ្ឋាន​ខណ្ឌ ក៏​ពុំ​មាន​ការជួបជុំ​គ្នា​នោះទេ ។​

​ចំពោះ​ទីតាំង ភោជនីយដ្ឋាន ដែល​បាន​បើក​ដំណើរការ ផ្ទុយ​ពី​សេចក្តីណែនាំ កម្លាំងចម្រុះ​បាន​ធ្វើ​ការពន្យល់ អប់រំ​ណែនាំ ពួកគាត់ ដើម្បី​អោយ​ពួកគាត់​ចូលរួម​សហការ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.