ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

​លទ្ធផល​នៃ​ការបណ្តុះបណ្តាល​កសិករ​ស្តីពី​វិធានការ​ចម្រុះ​គ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​ក្នុង​ផលិតកម្ម ដំណាំ​បន្លែ​សុវត្ថិភាព​

​លទ្ធផល​នៃ​ការបណ្តុះបណ្តាល​កសិករ​ស្តីពី​វិធានការ​ចម្រុះ​គ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​ក្នុង​ផលិតកម្ម  ដំណាំ​បន្លែ​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មូលដ្ឋានគ្រឹះ​នៃ​ដំណាំ​កសិកម្ម​គឺ​ដី ការប្រើប្រាស់​ដី ការលើកកម្ពស់​គុណភាព​ដី និង​ការគ្រប់គ្រង ដី​ដោយ​ឈរលើ​គោលការណ៍​ផលិតភាព ចីរភាព និង​និរន្តរភាព គឺជា​កិច្ចការ​ចាំបាច់​បំផុត​ក្នុង​ការ ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​កសិកម្ម ធានាបាន​នូវ​ស្ថិរភាព​ផលិតភាព​ផលិតកម្ម គុណភាព និង​សុវត្ថិភាព​កសិផល បង្កើន​ទិន្នផល និង​ប្រាក់​ចំណូល ព្រមទាំង​សម្រេចបាន​នូវ​វិវឌ្ឍនាការ ក​សិ​-​អេកូឡូស៊ី​។

​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការពង្រឹង​សមត្ថភាព​ប្រជាកសិករ និង​អ្នកពាក់ព័ន្ធ​នានា​លើ​ការគ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​របស់​ក្នុង​ផលិតកម្ម​ដំណាំ​កសិកម្ម ដោយ​បាន​រៀបចំ​ឯកសា​រ​សម្រាប់​ធ្វើ​ការបណ្តុះបណ្តាល​ស្តីពី ” វិធានការ​ចម្រុះ​គ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​របស់​ដី​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​សុវត្ថិភាព​” ។ ឯកសារ​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះដឹង​បច្ចេកទេស​សម្រាប់​ជំរុញ​ផលិតកម្ម​ដំណាំ​បន្លែ​សុវត្ថិភាព ប្រកប​ដោយ​ផលិតភាព​ខ្ពស់ មាន​ប្រសិទ្ធភាព និង​និរន្តរភាព ជាពិសេស​ធានា​បាន នូវ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​។​

​ឯកសារ​នេះ បាន​រៀបចំ​ចងក្រង​ឡើង​សម្រាប់​ធ្វើ​ការបណ្តុះ​បណ្តា​ដល់​កសិករ និង​សមាជិក​សហគមន៍​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​ចំនួន​០៨ រួមមាន​៖ ខេត្ត​កណ្តាល ព្រៃវែង កំពង់ ចាម ត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និង​សៀមរាប ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​នៃ​ខេត្ត​គោលដៅ​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បង្កើន​ចំណេះដឹង​បន្ថែម​អំពី​ការគ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​របស់​ដី​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​សុវត្ថិភាព​ដល់​ពួកគាត់​ដែល​បាននិងកំពុង​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​បន្លែ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ មាន គុណភាព និង​មាន​សុវត្ថិភាព ព្រមទាំង​ធានា​នូវ​និរន្តរភាព​នៃ​ការប្រើប្រាស់​ធនធាន​ដី​កសិកម្ម​។ ជាងនេះទៅទៀត ក្រោយ​ពេល​បញ្ចប់​វគ្គ ចង់​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​កសិករ​យល់ដឹង​កាន់​ស៊ី ជម្រៅ​អំពី​គោលការណ៍​នៃ​ការគ្រប់គ្រង​សារធាតុចិញ្ចឹម​របស់​ដី​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់ គឺ​ត្រូវឲ្យ​កសិករ​យកចិត្តទុកដាក់​លើ​ក​ត្តា​បី​ជា​ចម្បង​រួមមាន ៖ ទី​១. ការយល់ដឹង​អំពី​ដី​កសិកម្ម ទី​២. ការយល់ដឹង​អំពី​សារធាតុចិញ្ចឹម​សំខាន់ៗ និង​តម្រូវការ​របស់​រុក្ខជាតិ និង​ទី ៣. ការយល់ដឹង​អំពី​វិធានការ​គ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​របស់​ដី​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។​

១- ខ្លឹមសារ​មេរៀន ៖ ហេតុ​អ្វី​ចាំបាច់​ត្រូវ​យល់ដឹង​អំពី​ដី​កសិកម្ម​?

​ការ​ស្គាល់​អំពី​ប្រភេទ​ដី គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការគ្រប់គ្រង​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ​ឱ្យបាន​សមស្រប​ទៅតាម​តម្រូវការ​ជាក់លាក់​របស់​ប្រភេទ​ដំណាំ និង​ដី ពីព្រោះ​គុណសម្បត្តិ​របស់​ដី​ទាំង​លក្ខណៈ​រូប​សាស្ត្រ គីមី​សាស្ត្រ និង​ជីវសាស្ត្រ​មាន​ភាពខុសៗ​គ្នា ដោយសារ​តែ​ភាពខុសគ្នា​នៃ​សារធាតុ​គ្រឹះ​ដែល​បាន​បង្កើត​ដី​ក្នុង​លក្ខខណ្ឌ​នៃ​អាកាសធាតុ​ផ្សេងៗ​គ្នា​។ ការយល់ដឹង​អំពី​ដី​ជួយ​ឱ្យ​កសិករ​មាន​លទ្ធភាព​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​សម្រាប់​ដាំ​ដុះ​ដំណាំ គ្រប់គ្រង​ជីជាតិ​ដី និង​សារ ធាតុ​ចិញ្ចឹម​របស់​ដី​បាន​សមស្រប និង​មាន​ប្រសិទ្ធភាព​។

២- ការយល់ដឹង​អំពី​លក្ខណៈ​នៃ​សារធាតុចិញ្ចឹម និង​តម្រូវការ​របស់​ដំណាំ ៖ សារធាតុចិញ្ចឹម​ដែល​រុក្ខជាតិ​ត្រូវការ​ជា​ចាំបាច់​បំផុត​មាន​ចំនួន​១៧​ធាតុ ដែល​ត្រូវបាន​ចែកចេញ​ជា ១. ក្រុម​ម៉ាក្រូ​ធាតុ រួមមាន​៖ កាបូ​ន (C) អ៊ីដ្រូសែន (H) អុកស៊ីសែន (O) អា​សូត (N) ផូស្វ័​រ (P) ប៉ូ​តា​ស្យូម (K) កាល់ស្យូម (Ca) ម៉ាញ៉េ​ស្យូម (Mg) ស្ពាន់ធ័​រ (S) និង​ក្លរ (Cl) ដែល​ធាតុ​ទាំងនេះ​មាន​បរិមាណ​លើសពី ១ ០០០ ម​.​ក្រ​/​គ​.​ក្រ ក្នុង​ជាលិកា​រុក្ខជាតិ ស្ងួត និង ២. ក្រុម​មីក្រូ​ធាតុ រួមមាន​៖ ដែក (Fe) ម៉ង់​កាណែ​ស (Mn) ទង់​ដែង (Cu) ស័ង្កសី (Zn) ប័រ (B) ម៉ូ​លី​ដែន (Mo) និង​នី​កែ​ល (Ni) ដែល​ធាតុ​ទាំងនេះ​មាន​បរិមាណ​តិចជាង ១០០ ម​.​ក្រ​/​គ​.​ក្រ ក្នុង​ជាលិកា​រុក្ខជាតិ​ស្ងួត​។ ចំណុច​សំខាន់​ដែល​គួរ​កត់សម្គាល់​០៣​យ៉ាង​លើ​សារធាតុចិញ្ចឹម​រុក្ខជាតិ​គឺ ៖ ទី​១. រុក្ខជាតិ​នឹង​មិន​អាច​បញ្ចប់​វដ្ត​ជីវិត​បាន​ទេ​ក្នុង​ករណី​គ្មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ទី​២. តួនាទី​សារធាតុចិញ្ចឹម នី​មួយៗ​មិន​អាច​ជំនួស​គ្នា​បានទេ និង​ទី​៣. សារធាតុចិញ្ចឹម​នីមួយៗ​ត្រូវតែ​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​នឹង​ដំណើរ​មេតាបូលីស​របស់​រុក្ខជាតិ​។​

៣- ការអនុវត្ត​កសិកម្ម​ដើម្បី​គ្រប់គ្រង​ដី និង​ដំណាំ​ឱ្យ​មាន​និរន្តរភាព ៖ ការប្រើប្រាស់​គម្រប​ដី ការ​ដាំ​ដំណាំ​ជី​ស្រស់ ការធ្វើ​ជីកំប៉ុ​ស្តិ៍ និង​ការដាំ​ដំណាំ​បង្វិល​។​

​ការគ្រប់គ្រង​ជីជាតិ​ដី និង​ការដាក់​ជី ៖ ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ឱ្យបាន​គ្រប់ គ្រាន់​ដល់​ដំណាំ និង​រក្សាបាន​នូវ​តុល្យភាព​សារធាតុចិញ្ចឹម​ក្នុង​ប្រព័ន្ធ​ដី ត្រូវ​កាត់បន្ថយ​ការបាត់បង់​សារធាតុចិញ្ចឹម​ឱ្យនៅ​កម្រិត​អ​ប្បរមា ហើយ​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​បន្ថែម​សារធាតុចិញ្ចឹម​ទៅក្នុង​ដី​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ចៀសវាង​ការ​រិច​រិល​ជីជាតិ​ដី ឬ​ការធ្លាក់ចុះ​គុណភាព​ដី​។ កត្តា​ចាំបាច់​មួយ​ចំនួន​ដែល​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់ គឺ​ការប្រើប្រាស់​ជីកំប៉ុ​ស្តិ៍ (​ជីកំ​ប៉ុស្តិ៍​គោក និង​ជីកំប៉ុ​ស្តិ៍ទឹក​) ការប្រើប្រាស់​ជីលា​មក​សត្វ និង​ជាពិសេស​ការប្រើប្រាស់​ជីគីមី​ឱ្យបាន​សមស្រប និង​តាម​តម្រូវការ​ជាក់លាក់​របស់​ដំណាំ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.