ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

​អភិបាលខេត្ត ចុះ​ពិនិត្យ​ទីលាន​ចាក់សំរាម​សម្រាប់​ក្រុង​កំពត ដែល​កំពុង​ដំណើរការ​កសាង​នៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​

​អភិបាលខេត្ត ចុះ​ពិនិត្យ​ទីលាន​ចាក់សំរាម​សម្រាប់​ក្រុង​កំពត ដែល​កំពុង​ដំណើរការ​កសាង​នៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះទៅពិនិត្យ​ដល់​ទីតាំង​នៃ​ការដ្ឋាន​សាងសង់​ទីលាន​ចាក់សំរាម​សម្រាប់​ទីក្រុង​កំពត ដែល​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​ស្ថិតនៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ​ខេត្ត​កំពត ។ ទីលាន​ចាក់សំរាម​នេះ ត្រូវបាន​រាជរដ្ឋាភិបាល អនុញ្ញាត​ឱ្យ​សាងសង់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២ ប្រាក់​ថវិកា​ក្រោម​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​ប្រមាណ ២​លាន​ដុល្លារ ដែល​ទទួល​ការសាងសង់​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ​នីហរ័ណ ដឹកជញ្ជូន និង​សំណង់ មាន​ថេរវេលា​សាងសង់​រយៈពេល​១​ឆ្នាំ លើ​ផ្ទៃដី​ប្រមាណ​ជាង​១០​ហិកតា​។​

​គម្រោង​នេះ​បាន​ចាប់ អនុវត្ត​តាំងពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖
១.​ទីលាន​ចាក់សំរាម​២​ថត ចំនួន​២
២.​ស្រះ​ទឹក​សម្អាត​ទឹក​កខ្វក់​ចេញពី​សំរាម​ចំនួន​២
៣.​ទីលាន​ត្រង់ទឹក​កខ្វក់​និង​លំហួត​
៤.​អគារ​រដ្ឋបាល និង​ប៉ុស្តិ៍​យាម​
៥.​អណ្ដូងទឹក​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក​
៦.​ជួសជុល​ផ្លូវ​ចូល​ទីលាន​កប់​សំរាម​
៧.​កន្លែង​ថ្លឹង​រថយន្ត​
៨.​កន្លែង​ស្តុក និង​ញែក​សំរាម​
៩.​ធ្វើ​របង​ព័ទ្ធជុំវិញ​ទីលាន​ចាក់សំរាម ដែល​បច្ចុប្បន្ន​នេះ​ការអនុវត្ត​គម្រោង​សាងសង់​នេះ​បាន​ប្រមាណ​ជាង​១៦​ភាគរយ​ហើយ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា បញ្ហា​អនាម័យ​បរិស្ថាន​ក៏ដូចជា​ទីលាន​កន្លែង​ទុកដាក់​និង​ចាក់​សំរាម គឺជា​បញ្ហា​សំខាន់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន តែងតែ​ជំរុញ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិឲ្យមាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ជា​ប្រចាំ ក្នុង​ការរួមចំណែក​ធ្វើឲ្យ​បរិស្ថាន​បាន​កាន់តែ​ល្អប្រសើរ​ឡើង ។ ដោយឡែក​សម្រាប់​ទីក្រុង​កំពត​បច្ចុប្បន្ន​បញ្ហា​សំរាម​បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទាមទារ​ឲ្យ​រដ្ឋបាលខេត្ត​ត្រូវតែ​យកចិត្តទុកដាក់ ពី​ទីកន្លែង​សម្រាប់​ទុកដាក់​សំរាម ឲ្យបាន​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត ។

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ណែនាំ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ធ្វើយ៉ាងណា​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ម៉ៅការ​ឲ្យបាន​ល្អ ដើម្បីឲ្យ​ដំណើរការកសាង​ទីលាន​ចាក់​សំរាម​នេះ បាន​លឿន​ឆាប់រហ័ស ទៅ​តាម​គម្រោង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​រដ្ឋបាលខេត្ត ក្នុង​ការលើកកម្ពស់​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.