ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​” រវាង​អគ្គនាយកដ្ឋាន​កសិកម្ម ជាមួយ​សហព័ន្ធ​សហករណ៍​រ៉ៃ​អៃ​សិន​អាល្លឺម៉ង់ (DGRV)

​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​”  រវាង​អគ្គនាយកដ្ឋាន​កសិកម្ម ជាមួយ​សហព័ន្ធ​សហករណ៍​រ៉ៃ​អៃ​សិន​អាល្លឺម៉ង់ (DGRV)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ សហព័ន្ធ​សហករណ៍ DGRV បាន​ផ្តល់​ការគាំទ្រ​ជា​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​យកមក​រៀបចំ កសាង​លិខិត​បទដ្ឋាន​គតិយុត្ត និង​ធ្វើ ការពង្រឹង​សមត្ថភាព​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ចាប់តាំងពី​ឆ្នាំ​២០១០​។ ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​” ត្រូវបាន​ព្រះមហាក្សត្រ​ប្រកាស​ឱ្យប្រើ​តាមរយ​: ព្រះរាជក្រម នស​/​រ​តម​/០៦១៣/០០៨ ចុះ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៣ សហព័ន្ធ​សហករណ៍ DGRV ក៏​នៅតែ​បន្ត​ជួយ​គាំទ្រ​បន្ថែមទៀត​ដល់​ការរៀបចំ​លិខិត​បទដ្ឋាន​គិត​យុត្ត​ក្រោម​ច្បាប់ ដើម្បីឲ្យ​ការអនុវត្ត​ច្បាប់​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន តម្លាភាព សុក្រឹត្យភាព និង​យុត្តិធម៌ ព្រមទាំង​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ផងដែរ​។ ជាក់ស្តែង ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២០ ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​សម្រេច​បាន​សមិទ្ធផល​ធំៗ​មួយចំនួន​ដូច​ខាងក្រោម ៖

១- ការរៀបចំ​ប្រកាស​ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី “​សហគមន៍​កសិកម្ម​” ៖
– លក្ខន្តិកៈ​គំរូ​របស់​សហគមន៍​កសិកម្ម ឆ្នាំ​២០១៦
– លក្ខន្តិកៈ​គំរូ​របស់​សហភាព​សហ​គ​មន៍​កសិកម្ម ឆ្នាំ​២០១៦
– លក្ខន្តិកៈ​គំរូ​របស់​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា ឆ្នាំ​២០១៦
– នីតិវិធី​បង្កើត និង​ចុះបញ្ជី​សហគមន៍​កសិកម្ម ឆ្នាំ​២០១៨
– នីតិវិធី​បង្កើត និង​ចុះបញ្ជី​សហភាព​សហគមន៍​កសិកម្ម ឆ្នាំ​២០១៨
– នីតិវិធី​បង្កើត និង​ចុះបញ្ជី​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា ឆ្នាំ​២០១៨
– បញ្ចប់​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​គោលនយោបាយ​សហគមន៍​កសិកម្ម​
– បញ្ចប់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “​ការបង្កើត ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​”
– បញ្ចប់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “​ការលើកទឹកចិត្ត​និង​សិទ្ធិ​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​ចំពោះ​សហគមន៍​កសិកម្ម​”
– បញ្ចប់​សេចក្តីព្រាង​ប្រកាស​ស្តីពី “​គោលការណ៍​ណែនាំ​នៃ​កិច្ចសន្យា​សម្រាប់​ប្រតិបត្តិការ​មុខរបរ​របស់​សហគម​ន៍​កសិកម្ម​”
– បញ្ចប់​សេចក្តីព្រាង​ប្រកាស​ស្តីពី​កម្មវត្ថុ​សវនកម្ម​ផ្ទៃ​ក្រៅ​របស់​សហគមន៍​កសិកម្ម
– បញ្ចប់​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី “​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម ការពង្រឹង សមត្ថភាព​មន្ត្រី​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម និង​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​”
– បណ្តុះបណ្តាល​គ្រូ​បង្គោល​របស់​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ២៥ រាជធានី​-​ខេត្ត បាន​ចំនួន ៨០​នាក់ លើ​ប្រធានបទ​សំខាន់ៗ​មួយ​ទាក់ទង​ការអនុវត្ត​ច្បាប់​នេះ
– បណ្តុះបណ្តាល​ដល់​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​លើ​ការចុះបញ្ជី​គណនេយ្យ និង​ការធ្វើផែនការ​មុខ​ជំនួញ​ចំនួន ៤៤​នាក់ មក​ពី​សហគមន៍​កសិកម្ម​ចំនួន ២០​។
– បញ្ជូន​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​ទៅ​ចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០១៨ ចំនួន​០២​នាក់​។​
– សហការ និង​គាំទ្រ​ថវិកា​ក្នុង​ការបង្កើត​គេហទំព័រ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម និង​ផលិត​ផែនទី​សហគមន៍​កសិកម្ម​សម្រាប់​ដាក់​បង្ហោះ​ជា​ព័ត៌មាន​
– គាំទ្រ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ស្តី​ពី​សហករណ៍​កសិកម្ម​អាល្លឺម៉ង់​ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​អគ្គនាយកដ្ឋាន​កសិកម្ម ទៅកាន់​ប្រទេស​អាល្លឺម៉ង់​បាន​ចំនួន​០២​ដង​
– បង្កើត​អត្តសញ្ញាណ​សម្គាល់ (LOGO) របស់​សហគមន៍​កសិកម្ម សហភាព​សហគមន៍​កសិកម្ម និង​សម្ព័ន្ធ​សហគមន៍​កសិកម្ម​
– បោះពុម្ព​ច្បាប់​ស្តី​ពី​សហគមន៍​កសិកម្ម និង​លិខិត​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​មួយចំនួន​
– គាំទ្រ​ដល់​ការបង្កើត​សម្ព័ន្ធ​សហគមន៍​កសិកម្ម​។​

២- ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ឆ្នាំ​២០២១-២០២៣ ៖
– បន្ត​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​
– រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ឆ្នាំ​២០២២-២០៣២
– អនុវត្ត​សាកល្បង​លើ​ការចុះបញ្ជី​គណនេយ្យ​ជាមួយ​សហគមន៍​កសិកម្ម​ចំនួន​៥០ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​គណនេយ្យ​ថ្មី​របស់​ក្រុមហ៊ុន​បញ្ជី (Accounting Software) ដែល​បាន​បង្កើត​ទ្បើង​ដោយ​ផ្អែក​តាម​សៀវភៅ​ចុះបញ្ជី​គណនេយ្យ​សហគមន៍​កសិកម្ម​របស់​នាយក​ដ្ឋា​ន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម
– បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សហគមន៍​កសិកម្ម​ដល់​កសិករ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

សកម្មភាព​សំខាន់ៗ​ខាងលើ​នឹង​ត្រូវ​អនុវត្ត​ជាមួយ​សហគមន៍​កសិកម្ម រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​ចំនួន​ជាង ២ ០០០​នាក់ សម្រាប់​រយៈពេល​០៣​ឆ្នាំ​គឺ ២០២១ ដល់ ២០២៣​។​

​ក្នុងករណី​ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទាក់ទង​ទៅ​លោក ជា សាំង​ដូ​ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម លេខ ០១៧ ៦៣៦ ៤៦៤​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.