ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន

​ពិធី​ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៥/១៩១ រូប ដែល​ពួកគាត់​ជា​អតីត​សកម្មជន​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​…

​ពិធី​ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៥/១៩១ រូប ដែល​ពួកគាត់​ជា​អតីត​សកម្មជន​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃ​សុក្រ​១៤​កើត​ខែ​ទុតិយាសាឍ​ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​
២៣ ខែកក្កដា​ឆ្នាំ​២០២១ វេលា​ម៉ោង ១៧,១៥​នាទី​ល្ងាច​គណៈ​អចិន្ត្រៃយ៍​គណៈកម្មកា​រធិកា​រគណ​បក្ស​ប្រជាជន​កម្ពុជាខ​ណ្ឌ​ដូនពេញ​ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អនុ​ប្រធាគ​ណ​បក្ស និង ជា​អភិបាល​ខណ្ឌ​ដូនពេញ​បាន​រៀបចំ​ពិធី​ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ១៥/១៩១ រូប នឹង​បន្ដ​ប្រកាស​ជា​បន្ដបន្ទាប់ ដែល​ពួកគាត់​ជា​អតីត​សកម្មជន​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្ម័គ្រចិត្ត ដាក់​កាយ មក​រួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​សន្ដិភាព និង​អភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ដ៏​ឆ្លៀស​វៃ និង​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។
​ពិធី​នេះ​បាន​រៀបចំឡើង​ដោយ​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព របស់​ក្រសួង​សុខាភិបាល រួមមានៈ បាញ់​អាល់កុល​សម្លាប់​មេរោគ​ទីតាំង​ពិធី​, ពិនិត្យ​កំដៅ​មុន​ចូល​, ពាក់​ម៉ាស់ និង រក្សា​គម្លាត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ។​

​ក្នុង​ឱកាស​នេះ​ដែល​លោក​សុខ ពេញវុ​ធ​អនុប្រធាន​គណបក្ស​ប្រ​ជា​ជននិង​ជា​អភិបាល​ខណ្ឌ​ដូនពេញ​ជាពិសេស​គឺ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​សម្តេច​បាន​ខិតខំ​គ្រប់​
​បែប​យ៉ាង​ដើម្បី​រក​វ៉ាក់សាំង​និង​បាន​ដាក់​ចេញ​វិធានការ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យបាន​គ្រប់ៗ​គ្នា ដូច្នេះ​ហើយ​បងប្អូន​ត្រូវ​គោរព​ដឹងគុណ​ចំពោះ​សម្តេច​៕

d

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.