ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់

អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រ​ធានគណៈ​បញ្ជាការឯ​កភាព​ខេត្ត នៅរសៀ​លថ្ងៃទី២៤ ខែកក្ក​ដា ឆ្នាំ២០២៦ បានអញ្ជើញចុះ​ជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេ​ភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីច​ង់ដឹងពីបញ្ហា​ប្រឈ​មចំ​ពោះការផ្តល់សេ​វានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់​ប្រជាព​លរដ្ឋ ព្រមទាំងបា​នឧបត្ថម្ភ​ជាថវិកា សម្ភារៈ ​និងឯកសណ្ឋា​នប្រជា​ការពារផងដែរ។

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ បា​នលើកឡើងថា ប្រជាកា​រពារ គឺមាន​ភារកិច្ចការពារសន្តិសុខ នៅ​ក្នុងមូ​លដ្ឋានរ​បស់ខ្លួន ធ្វើយ៉ា​ងណាឱ្យប្រជាពលរ​ដ្ឋ ទទួលបា​នការរស់នៅ ប្រកបដោយក្តី​សុខសប្បា​យរីក​រាយ គ្មា​នប៉ះពា​ល់ដល់សណ្តា​ប់ធ្នាប់ ឬ​ការរំខានណាមួយ និងត្រូវទប់​ស្កាតនូវរាល់​បទល្មើ​សផ្សេងៗ មានដូចជា​៖ អំពើ​ចោរកម្ម ក្មេងទំនើ​ង ការបង្កសំ​ឡេងរំខាន និងបញ្ហា​បទល្មើស​គ្រឿងញៀ​នផងដែ​រ ដែលភារ​កិច្ច ទាំងអ​ស់នេះ គឺប្រជាការពា​រយើ​ងអាចរួម​ចំណែក​នៅក្នុងកិ​ច្ចការពា​រសន្តិសុខ មិនខុសអី​ពីសមត្ថកិច្ច ​នគរបា​លនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាច​ធ្វើកិច្ចស​ហការជាមួយនឹងកម្លាំងន​គរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អ នៅ​ក្នុងមូលដ្ឋានរបស់ខ្លួន។

លោ​កជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹក​នាំប្រកប​ដោយគតិ​បណ្ឌិត របស់​សម្តេ​ចតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា បា​នធ្វើឱ្យប្រទេសកម្ពុ​ជា មានសន្តិភាពពេ​ញលេញ មានស្ថិរភាព រឹងមាំ​កិច្ចការ​ពារសន្តិសុខ សណ្តាប់​ធ្នាប់សា​ធារណៈ, ការគិតគូ​រពីសុខមាលភា​ព របស់ប្រជាពលរដ្ឋ និងការផ្តល់​សេវាសាធា​រណៈភាព​ចាំបា​ច់នានា នៅតែជាបញ្ហា​អាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនា​ញគ្រប់​ជាន់ថ្នាក់ ដែល​ត្រូវយ​កចិត្តទុក ដា​ក់ជាប្រចាំ ដើម្បីធា​នាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិ​ភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
នៅក្នុងឱ​កាស​នោះផងដែរ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានសំដែងនូវការកោតសរសើរ និងវា​យតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា​ឃុំ/សង្កាត់ មេភូមិ អ​នុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់​ ដែលបានលះ​បង់ នូវពេលវេ​លាកម្លាំងកាយ កម្លាំងចិ​ត្ត និងប្រាជ្ញាស្មារតី ចូលរួម ស​ហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំរបស់យើង មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងប្រកបដោយ សុវត្ថិភាព ជាពិសេ​សក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមានសង្គ្រាម ឈ្លានពានពីប្រទេសថៃ គឺបងប្អូន យើង បានចូលរួម សហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខក្នុងការការពារ សន្តិសុខ សុវត្ថិភាព​ជូនជាតិ និងប្រជា​ជន នៅតាមខ្សែរ បន្ទាត់ ព្រំដែ​នដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូន​ចៅជំនាន់ ក្រោយ៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.