ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

​លទ្ធផល​ ៣៣៨ ​ដុំ​ អ្នកពាក់ព័ន្ធ​ និង​ថៅកែ​ អាច​ត្រូវ​នាំខ្លួន​ក្រោយ​សន្និធិ​ឈើ​ប្រណីត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​៖ រ៉ូ​សាលី​
​ខេត្ត​ស្ទឹងត្រែង​៖​លទ្ធផល​បាន​បង្ហាញថា​ឈើ​ប្រណីត​មាន​ចំនួន​៣៣៨​ដុំ​ជា​ប្រភេទ​ឈើ​ធ្នង់​ឃ្លុំ​និង​សន្លឹក​ត្រូវបាន​រឹបអូស​យក​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ច្រប់​ក្រោយ​កម្លាំង​ប៉េអឹម​ខេត្តស្ទឹងត្រែង​បើក​ការបង្ក្រាប​ប្រគល់​ភារកិច្ច​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ បន្ទាប់​ពី​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ទៅ​លាក់​ក្នុង​ស្រះ​ទឹក​និង​ចាក់​កប់​ដី​ស្ថិតនៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​។​

​សមត្ថកិច្ច​ប៉េអឹម​បាន​និយាយថា ​អ្នក​ជួល​និង​ផ្តល់​ទីតាំង​ឲ្យមាន​សន្និធិ​ឈើប្រណីត​ខុស​ច្បាប់​រួម​ទាំង​ថៅកែ​ឈ្មើ​ផង​នោះ​អាច​ត្រូវ​នាំខ្លួន​សាកសួរ​និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ បន្ទាប់​ពី​ស​ម​ត្ថ​កិច្ចប្រមូ​ល​វត្ថុតាង​នៃ​បទល្មើស​ទៅ​រក្សាទុក​ ។

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​ប្រាប់​ថា​ ឈើ​ប្រណីត​ទាំងនោះ​ ប្រសិន​គ្មាន​ម្ចាស់​រួម​អ្នកពាក់ព័ន្ធ វា​ពុំ​អាច​មក​ដល់​ទីតាំង​នោះបានទេ ហើយ​វា​ក៍​មិន​អាច​ហោះហើរ​លើ​មេឃ​ឬ​ជ្រែ​កដី​បាន​ដែរ ​បើ​គ្មាន​អ្នក​នាំ​មក​ទុក​។​

​លោក ដួង វិចិត្រ មេបញ្ជាកា​រង​ប៉េអឹម​ខេត្តស្ទឹងត្រែង​ដែលជា​អ្នក​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ក្រោម​បទ​បញ្ជា​មេបញ្ជាការ​ខេត្ត​និង​ទទួល​អាជ្ញាសឹក​ពី​ព្រះ​ព្រះរាជអាជ្ញាឲ្យ​រុករក​ទីតាំង​លាក់​ទុក​បទ​ល្មើស​ព្រៃឈើ​បាន​និយាយ​ប្រាប់​ឲ្យដឹង​កាល​ពី​រសៀល​ថ្ងៃទី​២​វិច្ឆិកា​២០១៦​នេះ​ថា​ នៅ​ផ្ទះ​និង​ឃ្លាំង​មាន​ឈើ​ព្រះរាជអាជ្ញា​បាន​ពិភាក្សា​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ហើយ​រដ្ឋបាល​ព្រៃឈើ​គាត់​ឯកភាព​ធ្វើ អញ្ចឹង​ព្រះរាជអាជ្ញា​គាត់​មិន​ហ៊ាន​សម្រេច​ធ្វើ​តែឯង​បាន​ដោយសារ​ថា​ជំនាញ​គេ គេ​ទទួល​ព័ត៌មាន​បាន​ពី​ប្រជាពលរដ្ឋ​អញ្ចឹង​កាលណា​គាត់​បញ្ជា​អាជ្ញាសឹក​ទៅ​វា​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ តែបើ​ជំនាញ​គេ​ថា​ឯកភាព​ទើប​គេ​ធ្វើ ដល់​ពេល​ឥឡូវនេះ​ឈើ​នៅ​ក្នុង​ឃ្លាំង​ទាំងនោះ​ត្រូវ​ប្រមូល​អស់​ហើយ ដូច្នេះ​បើកាលណា​គេ​យក​អស់​ហើយ​គេ​និង​ហៅ​ម្ចាស់ផ្ទះ​ពី​ព្រោះ​មិន​អាច​ញ្ញាតិ​ជន​បាន​ទេ​ដោយសារ​ក្នុង​ផ្ទះ​ក្នុង​ឃ្លាំង​អញ្ចឹង​គេ​ចោទ​ទៅលើ​សន្និធិ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​ក្បាលរ​មាស​បានឲ្យដឹង​ថា​ម្ចាស់​លំនៅឋាន​នោះ​ឈ្មោះ សួន បណ្ឌិត ជា​ទា​ហា​ការិយាល័យ​ទី​៣ នៃ​វរៈ​សេនា​ធំ​លេខ​៤២ អូរ​ពង់​មាន់តែ​រូបគាត់​រស់នៅ​តែ​បន្ទាយ ដោយ​ប្រគល់​ឲ្យ​កូនស្រី​របស់​គាត់​ឈ្មោះ សាម​ឌី ជា​អ្នក​មើល​ថែ​។​
​
ក្រោយ​ការរុករក​ប្រទះ​ឃើញ​វត្ថុតាង​បទល្មើស​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​បណ្តាញ​អង្កេត​ការឈាន​ដល់​ការបង្ក្រាប​រឹបអូស​ឈើ​ប្រណីត​សន្ធឹកសន្ធាប់​នោះ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវបាន​គម្រាមកំហែង​អាយុជីវិត​ពី​អ្នកពាក់ព័ន្ធ​រត់ពន្ធ​ឈើ​ប្រណីត​ខុសច្បាប់​នោះ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ប្តឹង​ដល់​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស​ជួយ​អន្តរាគមន៍​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​លាក់ទុក​ក្នុង​ស្រះ​ទឹក​និង​ចាក់​ដី​កប់​ទាំងនោះ​
​ដំបូង​ឡើយ​គេ​បាន​បង្ហើប​មាន​ពីរ​ទីតាំង​ប៉ុណ្ណោះ​ក្រោយ​វត្ត​មាន​ព្រះរាជអាជ្ញា​ធរ​និង​កម្លាំង​ចម្រុះ​រួមមាន​អាជ្ញាធរ​ភូមិ​ឃុំ​ប៉េអឹម នគរបាល​ព្រម​ទាំង​រដ្ឋបាល​ព្រៃឈើ​បាន​រកឃើញ​ឈើ​នៅក្នុង​ផ្ទះ​និង​ឃ្លាំង​ក្នុងផ្ទះ​មួយចំនួនធំ​ទៀត ត្រូវ​ដកហូត​ទាំងអស់​។​

​ប្រភព​ដដែល​បន្ត​ថា​ជំហាន​ដំបូង​កម្លាំង​ប៉េអឹម​ទទួលបាន​ព័ត៌មាន​ពី​បណ្តាញ​អ្នក​អង្កេត​ការណ៍​ឈើ​ប្រណីត​ទាំងនោះ​មាន​បី​ប្រភេទ ប្រភេទ​ឈើ​ប្រណីត​ធ្នង់ ឈើ​ប្រណីត​បេង និង​ប្រទេស​ឈើ​សុ​ក្រំ​មាន​ចំនួន​លើស​ពី​៧០០​កំណាត់​។​ចំណែក​រដ្ឋបាល​ព្រៃឈើ​សន្និដ្ឋាន​ជំហាន​ដំបូង​គ្រា​មិន​ទាន់​ប្រមូល​ថា​ប្រហែល​១២​ម៉ែត្រគូប​។​ស្ថិត​ក្រោយ​ការបង្ក្រាប​អូសបន្លាយ​រយៈពេល​៤​ថ្ងៃ​នោះ​មាន​ត្រឹម​ចំនួន​៣៣៨​ដុំ​ប៉ុណ្ណោះ ។​

​ប្រភព​ដដែល​បន្តថា​តាមរយៈ​ការស៊ើបអង្កេត​ពី​សមត្ថកិច្ច​នារី​ឈ្មោះ សាម​ឌី ត្រូវ​សង្ស័យ​ជួល​និង​ផ្តល់​ទីតាំង​ទៅឲ្យ​ថៅកែ​វ័យក្មេង​ជិះ​រថយន្ត​ម៉ាក​អូ​ឌី​ពណ៌​ខ្មៅ​ឈ្មោះ កាំ​ង ជា​ឈ្មួញ​ធំ​ទទួល​លុយ​រាប់សិម​ម៉ឺន​ដុល្លារ​ពី​ថៅកែ​ជនជាតិ​វៀតណាម​មក​ប្រមូល​ឈើ​ប្រណីត​នៅ​ខេត្ត​ស្ទឹងត្រែង​ដឹកជញ្ជូន​តាម​ក្បួន​រថយន្ត​សាំង​យ៉ុង​ទៅ​ចំណុច​ស​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។​ជន​ពាក់ព័ន្ធ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​បាន​ប្រតិកម្ម​លើ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​និង​ជាប់​ពាក់ព័ន្ធ​ការ​គម្រាមកំហែង​អាយុជីវិត​ប្រជាពលរដ្ឋ​ម្នាក់​មាន​ទី​លំ​មិន​ឆ្ងាយ​ពី​ផ្ទះ​ទីតាំង​រក្សា​ទុកទ​ល្មើស​នោះ ដោយ​ចោទ​ប្រជាពលរដ្ឋ​នោះ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចាប់​ឈើ​របស់​ពួកគេ​។​
​
គេ​រង់ចាំ​មើល​ថា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​បន្ត​នីតិវិធី​យ៉ាង​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​គ្រា​ដែល​ប្រជាពលរដ្ឋ​ដឹក​ឈើ​ទ្វា​បង្អួច​សុ​ក្រំ​១៤​វង់​ធ្វើ​វិហា​ត្រូវ​ចាប់​ចាក់​ខ្នោះ​បញ្ជូនទៅ​តុលាការ​ហើយ​សម្រេច​ឃុំខ្លួន​ក្នុង​គុក​ ។ ​បច្ចុប្បន្ន​ឈើ​ប្រណីត​ទាំង​ត​រូ​វ​បាន​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ច្រប់​បន្ត​ធ្វើការ​វាស់វែង​ក្រោយ​ចំណា​ច​លើក​ម្មករ​ដឹកជញ្ជូន​អស់​លុយ​៣​លាន​រៀល​ ៕

 

img-20161107-wa0007 img-20161107-wa0008 img-20161107-wa0000 img-20161107-wa0001 img-20161107-wa0002 img-20161107-wa0003 img-20161107-wa0004 img-20161107-wa0005 img-20161107-wa0006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.