បន្ទាយមានជ័យ ៖ តាម សំណូមពរលិខិតមិត្តអ្នកអាន ក៏ដូចជា ប្រជាពលរដ្ឋបន្តឱ្យ សារព័ត៌មានចុះផ្សាយករណី លោក ស៊ឹម សំអាត មុខងារ ជាប្រធានប៉ូលីសអន្តប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលត្រូវបានរិះគន់យ៉ាងខ្លាំង ពីសំណាក់ពលករឆ្លងដែនក៏ ដូចជា ប្រជាពលរដ្ឋអ្នករកស៊ី ភាគច្រើនអ្នករត់ម៉ូតូឌុបដែល ពួកគាត់បានរៀបរាប់ឱ្យដឹង ថា បច្ចុប្បន្ននេះលោក ស៊ឹម សំអាត កំពុងកាក់កបយ៉ាង ខ្លាំង ខណៈបើកដៃអោយជន បរទេសចូលមកលេងល្បែង ក្នុងកាស៊ីណូដោយគ្មានលិខិត ឆ្លងដែន មិនតែប៉ុណ្ណោះអ្នក រត់ម៉ូតូក៏ដូចជា ម៉ូតូកង់បីត្រូវ បានបង្គាប់ឱ្យបង់ខែរួមដោយ ការបើកដៃឱ្យពលករចំណាក ស្រុកឆ្លងដែនចេញទៅរកការ ងារធ្វើនៅប្រទេសថៃជាថ្នូរ និងប្រាក់ ។
តាមសេចក្តីរាយការណ៍ ពីពលករឆ្លងដែនបានបញ្ជាក់ ថា ដើម្បីឆ្លងដែនទៅប្រទេស ថៃពលករម្នាក់ៗត្រូវចំណាយ លុយ ១២០០ ទៅ ១៥០០ បាត តាមរយៈមេខ្យល់ឃុប ឃិតជាមួយកូនចៅរបស់លោក ស៊ឹម សំអាត ព្រោះមានការ បើកដៃពីលោក ស៊ឹម សំអាត អោយមន្ត្រីក្រោឱវាទប្រមូល លេបត្របាក់លុយពលករខ្មែរ កំសត់ឆ្លងដែនដោយការធ្វើ ប័ណ្ណឆ្លងដែនខុសច្បាប់ យក លុយពីពលករក្នុងម្នាក់តម្លៃ ១២០០បាតទៅ ១៥០០បាត គ្រាន់តែយកតែរូបថ២សន្លឹក នឹងឈ្មោះតែប៉ុណ្ណោះ ករណី ប្រសិនបើពេលដែលពលករ ជួបគ្រោះថ្នាក់ខរាចរណ៍តាម ផ្លូវក្នុងប្រទេសថៃ គឺមិនអាច រកអត្តសញ្ញាណអាស័យដ្ឋាន របស់ពលករខ្មែរទាំងនោះ ឃើញឡើយ ។
លើសពីនេះទៅទៀត ភ្ញៀវភាគច្រើនជាមន្ត្រីរាជការថៃ បានចូលមកលេងនៅ កាស៊ីណូក្រុងប៉ោយប៉ែត គឺ គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ដោយមានរថយន្តខាងកាស៊ី ណូទៅចាំទទួលដឹកចូលមក យ៉ាងរលូនជាថ្នូរនិងប្រាក់ក្នុង ម្នាក់ៗ ៥០០ ទៅ ១០០០ បាត ។ អ្នកបម្រើការងារនៅ កាស៊ីណូឡាក់គី ខណៈអ្នក កាសែតថតស្រែកថា ថតធ្វើ អ្វី គឺគេបង់លុយអោយលោក ស៊ឹម សំអាត អស់ហើយ មាន ការអីទៅសួរប៉ូលីសច្រកទៅ ។
ដោយឡែក ក្រុមអ្នកម៉ូតូឌុបក៏ដូចជា ម៉ូតូកង់បីបានអះ អាងថា លោក ស៊ឹម សំអាត បានធ្វើការដាក់បង្គាប់អោយ ពួកគាត់បង់ខែក្នុងម៉ូតូមួយ គ្រឿងតម្លៃ ៣០០បាត ។ ចំណែកម៉ូតូកង់បីមួយគ្រឿង ត្រូវបង់៦០០បាត បើមិន ដូច្នោះទេ ពួកគាត់មិនអាច ចូលទៅដឹកភ្ញៀវនៅតំបន់ នោះបានឡើយ ។
ពាក់ព័ន្ធព័ត៌មានខាងលើ នេះមហាជននៅក្រុងប៉ោយ ប៉ែត បានសំណូមពរដល់ថ្នាក់ លើ មេត្តាមានវិធានការណ៍ និងចាត់ការលើទង្វើរបស់ លោក ស៊ឹម សំអាត ព្រោះ ការធ្វើបែបនេះធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ប្រជាពលរដ្ឋ និងប៉ះពាល់អាប់អោនកិត្តិ-យស និងច្បាប់ប្រទេស ។
ករណីនេះសារព័ត៌មាន យើងសូមមិនធ្វើអត្ថិធិប្បាយ តដោយទុកឱ្យមិត្តអ្នកអានក៏ ដូចជាប្រជាពលរដ្ឋបញ្ចោញ យោបល់ និង យល់ឃើញ ។
គេនៅចាំបានថា លោក វរសេនីយ៍ឯក ស៊ឹម សំអាត បានសម្តែងល្ខោននៅចំពោះ មុខមហាជនបានយ៉ាងល្អ ដោយលោកបានលើកឡើង និងអំពាវនាវតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា លោកមិន បានប្រព្រឹត្តឆ្គងនិងអនុក្រិត្យ លេខ៦៨នោះទេ ហើយក្នុង ស្មារតីនេះដែរ លោកថែម ទាំងបានជំរុញឱ្យប្រជាពលរដ្ឋ ដែលជាពលករមកធ្វើលិខិត ឆ្លងដែនដោយផ្ទាល់នៅការិ យាល័យច្រកទ្វារអន្តរជាតិ អន្តោប្រវេសន៍ក្រុងប៉ោយប៉ែត នោះពលរដ្ឋនឹងត្រូវចំណាយ ប្រាក់ត្រឹមតែ ២០ពាន់រៀល សម្រាប់លិខិតឆ្លងដែន១ច្បាប់។
បើទោះជាលោក ស៊ឹម សំអាត បានចេញមុខមកបក ស្រាយករួចខ្លួនក៏ដោយរឿង ពិតមិនអាចបិទបាំងជិតឡើយ ពោលគឺមិនខុសពីពាក្យចាស់ បុរាណលោកបានពោលថា កោកៗសឹកមាត់ត្រដោកឆ្អែត ពោះក្របីដដែលបើបែបនេះ មែននោះ គួរតែលោក ឱម យិនទៀង អង្គភាពប្រឆាំង អំពើពុករលួយគប្បីចាត់វិធាន ការក្តៅជាបន្ទាន់ដើម្បីស៊ើប អង្គេតលើករណីតលោក ស៊ឹម សំអាត តម្រូវឱ្យពលករបង់ ប្រាក់ក្រៅផ្លូវច្បាប់ចំនួន ១០០០បាត ល្មើសនិងអនុក្រិត្យលេខ ៦៨ របស់ប្រមុខ រាជរដ្ឋាភិបាល ។
ពាក់ព័ន្ធពត៌មានខាងលើ នេះ លោក ស៊ឹម សំអាត កាល ពីពេលកន្លងទៅថ្មីៗនេះ បានធ្វើការបដិសេធទាំងស្រុង ចំពោះការរិះគន់ខាងលើ ៕



