ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា! ==> លោក កែវ រតនៈ៖ «សន្តិភាព និងការអភិវឌ្ឍនៅស្រុកវាលវែង គឺជាសមិទ្ធផលដែលត្រូវការពារ ខណៈរាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី» ==> ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ==> អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍ជួយសង្គ្រោះស្រូវខ្វះទឹក ចំនួន ៥៣០ហិចតា នៅឃុំ​សាលាក្រៅ ==> អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ

​អំណោយ​ម៉ាស​, ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង និង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ប្រគល់​ជូន​វៀតណាម​រួចហើយ​

​អំណោយ​ម៉ាស​, ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង និង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ប្រគល់​ជូន​វៀតណាម​រួចហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អំណោយ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​មាន​ម៉ាស​ធម្មតា​ជាង​១​លាន​បន្ទះ និង​ម៉ាស N95 ចំនួន​១​សែន​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង ព្រម​ទាំង​ថវិកា ត្រូវបាន​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​រួចរាល់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។​

​ពិធី​ប្រគល់ និង​ទទួល ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ហូជីមិញ ដោយ​ភាគី​កម្ពុជា​មាន​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​កម្ពុ​ជា និង​ភាគី​វៀតណាម​មាន​លោក យឿ​ង អាញ់​ឌឹ​ក អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ទីក្រុង​ហូជីមិញ​។​

សូមជម្រាបថា ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ក្នុង​ប្រទេស​វៀតណាម ដែល​កំពុង​រង​ការវាយលុក​, សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​ដុល្លារ ម៉ាស​ធម្មតា​ចំនួន ១​លាន​បន្ទះ និង​ម៉ាស​វេជ្ជសាស្ត្រ (N95) ចំនួន ១០​ម៉ឺន​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ១០០​គ្រឿង ជូន​ប្រទេស​វៀតណាម​។​

ជាមួយគ្នា​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទ​ក្រហម​ប្រទេស​វៀតណាម តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។​

ដូចនេះ អំណោយ​ដែល​ផ្តល់​ជូន​ប្រទេស​វៀតណាម ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ ថវិកា​សរុប ៣៥​ម៉ឺន​ដុល្លារ​, ម៉ាស​ធម្មតា​១​លាន និង​ម៉ាស N95 ១០​ម៉ឺន ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.