ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

លោក កែវ រតនៈ៖ «សន្តិភាព និងការអភិវឌ្ឍនៅស្រុកវាលវែង គឺជាសមិទ្ធផលដែលត្រូវការពារ ខណៈរាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី»

លោក កែវ រតនៈ៖ «សន្តិភាព និងការអភិវឌ្ឍនៅស្រុកវាលវែង គឺជាសមិទ្ធផលដែលត្រូវការពារ ខណៈរាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សទូទាំង៥ឃុំ ក្នុងស្រុកវាលវែង សរុបចំនួន ១,៣៤២នាក់ ក្នុងគោលបំណងជំរុញ និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើង ជាពីរវេន ដោយពេលព្រឹក សម្រាប់ឃុំក្រពើពីរ និងឃុំអន្លង់រាប និងពេលរសៀល សម្រាប់ឃុំអូរសោម ឃុំថ្មដា និងឃុំប្រម៉ោយ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត, លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកវាលវែង ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានគូសបញ្ជាក់ពីប្រវត្តិនៃដំណើរការដ៏ជូរចត់ ដែលកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមរហូតដល់ ៤៧ឆ្នាំកន្លងមក។ លោកបានលើកឡើងថា «ក្រោយពេលដែលកម្ពុជាឆ្លងកាត់សង្គ្រាម យើងមានពេលខ្លីបំផុត គឺត្រឹមតែ២៨ឆ្នាំប៉ុណ្ណោះ សម្រាប់ការអភិវឌ្ឍន៍ ដូច្នេះយើងត្រូវរួបរួមគ្នាជាកម្លាំងសាមគ្គី ដើម្បីការពារសមិទ្ធផល និងអភិវឌ្ឍន៍ប្រទេសជាតិយើង»

លោកបានរំលឹកផងដែរថា សម្រាប់ស្រុកវាលវែងផ្ទាល់ គឺធ្លាប់បានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមយ៉ាងឈឺចាប់ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រុកវាលវែងមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់ ដែលភាពរីកចម្រើនទាំងនេះកើតចេញពី «កត្តាសន្តិភាព» ទោះបីជាយើងនៅមានការងារខ្លះទៀតដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងពេលប្រទេសជួបការលំបាក ពិសេសបញ្ហាជម្លោះព្រំដែនជាមួយថៃ, លោក កែវ រតនៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គឺតែងតែស្ថិតនៅក្នុងប្រទេស និងមិនដែលរត់ចោល ពោលគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោករដ្ឋមន្ត្រី បានបន្ថែមថា ភាគីថៃជានិច្ចកាលតែងតែចិញ្ចឹមចិត្ត ចង់បានទឹកដីកម្ពុជាដោយស្រេកឃ្លាន និងចង់បំបាក់ស្មារតីសាមគ្គីភាពរបស់កម្ពុជា។ ក៏ប៉ុន្តែ ក្រោមការដឹកនាំបញ្ជាដ៏រឹងមាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កម្លាំងការពារជាតិរបស់យើងមានភាពរឹងមាំ ក្នុងការការពារបូរណភាពទឹកដី។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាបន្តដោះស្រាយជម្លោះដោយសន្តិវិធី និងប្រើប្រាស់យន្តការការទូត ព្រមទាំងច្បាប់អន្តរជាតិនានា ដើម្បីជៀសវៀងការប្រើប្រាស់កម្លាំង ដែលនាំឱ្យបាត់បង់អាយុជីវិតកងទ័ព និងពលរដ្ឋស្លូតត្រង់ទាំងសង្ខាង។

លោក កែវ រតនៈ បានផ្តាំផ្ញើដល់ប្រធានក្រុមបក្ស និងប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ តស៊ូ រក្សាគ្នាជាធ្លុងមួយ កុំឱ្យបែកបាក់ឯកភាពជាតិ សាមគ្គីភាពជាតិ ស្មារតីរួបរួមជាតិ ដែលជាខឿនការពារជាតិដ៏រឹងមាំ។ ត្រូវចូលរួមដាំដើមឈើ និងទប់ស្កាត់ការកាប់ដុតបំផ្លាញព្រៃឈើ ដើម្បីបង្កើតគម្របបៃតងដ៏ស្រស់ស្អាត។ ត្រូវទប់ស្កាត់ការរំលោភចំណីផ្លូវ ឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ និងភាពរលូននៃចរាចរណ៍។ ចំពោះការផ្តាំផ្ញើចំណុចខាងលើនេះ គឺដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកអភិវឌ្ឍន៍ ឈានទៅបង្កើនចំណូលបន្ថែមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានជីវភាពកាន់តែសម្បូរសប្បាយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.