ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក សៅ ប៊ុន​រិទ្ធ មេប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ទារប្រាក់​ពី ពលករ​ឆ្លងដែន ប្រឆាំង​នឹង​អនុក្រឹត្យ​របស់ ក្រសួងមហាផ្ទៃ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​ ៖ ប៉ូលីស អន្តោ​ប្រវេ​ស​ន៏​នៅ​ច្រក​អន្តរ​-​ជាតិ​ដូង ក្រោម​ការគ្រប់គ្រង ដឹកនាំ​ដោយ​លោក សៅ ប៊ុន​រិទ្ធ បាន​យក​លុយ​ថ្លៃ​ធ្វើ​ប័ណ្ណ​ឆ្លង ដែន (Border Pass) ក្នុងតម្លៃ យ៉ាងច្រើន​លើសលប់​ពី​ពលករ ចំណាកស្រុក​ក្នុង​ម្នាក់ៗ​ពី ៧. ៣០០០​រៀល (​ប្រាំ​ពីរម៉ឺន បី​ពាន់​រៀល​) ខណៈ​ដែល​រាជ រដ្ឋាភិបាល បានកំណត់​ឱ្យ​យក តែ ២០០០០​រៀល​(​ពីរ​ម៉ឺន រៀល​)​ប៉ុណ្ណោះ ។ ​

​ប្រភព​បាន​បញ្ជាក់​ប្រាប់ ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ នៅតែ​មាន​ឆ្លង​ដែន ក្នុង​មួយ ថ្ងៃៗ​មិន​តិច​នាក់​ទេ តែង​ធ្វើ ចំណាកស្រុក​ចាកចេញ​ពី កម្ពុជា ទៅ​រក​ការងារ​ធ្វើ​នៅ ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ ដូង ។ មុន​ពេល​អាច​មាន​សិទ្ធិ ឆ្លងដែន​ទៅ​បាន​ពលក​រទាំង នោះ ត្រូវ​ចំណាយ​លុយ​ក្នុង ម្នាក់ៗ​ចំនួន ៧៣០០០​រៀល (​ប្រាំពីរ​ម៉ឺន​បី​ពាន់​រៀល​)​ដើម្បី ធ្វើ​ប័ណ្ណឆ្លងដែន (Border Pass) ម្នាក់​មួយ​សន្លឹកៗ​ពី​អស់ លោក​មន្ត្រីៗ​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏​ក្រោម​ការគ្រប់គ្រង ដោយ​លោក សៅ ប៊ុន​រិទ្ធ ដ៏ មហិមា ។ នេះ​គេ​គ្រាន់តែ និយាយ​ពី​រឿង​ពលករ​ឆ្លងដែន មួយ​មុខ​ប៉ុណ្ណោះ ពោល​គឺ មិន​ទាន់​និយាយ​ពី​រឿង​ការ ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ បណ្តោយ​ឱ្យ​កើតមាន​ទំនិញ គេច​ពន្ធ​នានា ចេញ​-​ចូល​ឆ្លង កាត់​តាម​ច្រក​អន្តរជាតិ​ដូង នោះ​ផង ។​ ​

​ព័ត៌មាន​ទាំងនោះ​បាន​ឱ្យ ដឹង​ទៀត​ថា មន្ត្រីៗ​ប៉ូលិស អន្តោ​ប្រវេ​ស​ន៏​ក្រោម​ការ​គ្រប់ គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ តែង​បាន​ឃុបឃិត​ជាមួយ​ក្រុម មេខ្យល់​មួយ​ចំនួន តាមរយៈ ការលួចបន្លំ​ឈ្មោះ​ដោយ​ដាក់ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាក ស្រុក​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយៗ ថា​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង មូលដ្ឋាន ជាប់​ព្រំដែន​ខ្មែរ ថៃ ដើម្បី​ទទួលបាន​សិទ្ធិ​ស្រប​ច្បាប់ ក្នុងការ​ធ្វើ​ប័ណ្ណឆ្លងដែន ។ ប៉ុន្តែ​ពួកគាត់​(​ប្រជាពលរដ្ឋ ឆ្ងាយៗ​)​ដែល​ចង់បាន​ប័ណ្ណ ឆ្លង​ដែន​នោះ ត្រូវតែ​ចំណាយ លុយ​ចាប់ពី​១០០០​បាត (​មួយ​ពាន់​បាត​)​ទៅ​១២០០ បាត​(​មួយ​ពាន់​ពីរ​រយ​បាត​)​ឬ ១៥០០​បាត​(​មួយ​ពាន់​ប្រាំ​រយ​បាត​)​ក្នុង​ម្នាក់ៗ ទើប​អាច​ធ្វើ បាន​ដោយ​អត់​មាន​បញ្ហា ឡើយ ។​

​ទង្វើ​នេះ​ត្រូវ​ប្រជាពលរដ្ឋ នាំគ្នា​និយាយ​រិះគន់​ថា​ជា​ទង្វើ ដ៏​គឃ្លើន​មួយ​ប្រឆាំង​ទាំង ស្រុង​ទៅនឹង​អនុក្រិត្យ​របស់ ក្រសួងមហាផ្ទៃ​…​ព្រោះថា យោង​តាម​អនុក្រិត្យ​លេខ ៦៨ របស់​ក្រសួង​មហាផ្ទៃ បានកំណត់​ឱ្យ​យក​ថ្លៃ​ធ្វើ​ប័ណ្ណ ឆ្លងដែន ពី​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ម្នាក់ៗ​ត្រឹមតែ ២០០០០ រៀល​(​ពីរ​ម៉ឺន​រៀល​)​ប៉ុណ្ណោះ​។

​ផ្ទុយទៅវិញ ក្រុមប៉ូលិស​អន្តោ​ប្រវេ​ស​ន៏​ជា​កូនចៅ របស់លោក សៅ ប៊ុន​រិទ្ធ បែរ ជា​យក​ថ្លៃ​ហួស​ពី​រដ្ឋ​បានកំណត់ ប្រៀប​ដូច​សង្កត់​កដក​ស្លាប ប្រជាពលរដ្ឋ​ក្រីក្រ​អត់ឃ្លាន ទៅវិញ ។​

​សូម​រម្លឹក​ឡើងវិញ​ដែរ​ថា កាល​លោក សៅ ប៊ុន​រិទ្ធ នៅ ធ្វើ​ជា​មេ​ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​មាន​បណ្តាញ​ផ្សព្វផ្សាយ ជាច្រើន​បាន​នាំគ្នា​សរសេរ​ចុះ ផ្សាយ​និង​បង្ហោះ​ផ្សាយ​ជា​បន្ត បន្ទាប់​ថា ក្នុង​មួយ​ថ្ងៃៗ​មាន ប្រជា​ពលរដ្ឋ​ខ្មែរ ធ្វើ​ចំណាក ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស ថៃ ដែល​ត្រូវ​ធ្វើ​ប័ណ្ណឆ្លងដែន មាន​ចំនួន​រហូត​ដល់​ទៅ​រាប់ រយ​ពាន់​នាក់​ឯណោះ ។​

​ប្រជា​ពលករ​ដែល​ធ្វើ ចំណាកស្រុក​ទៅរក​ការងារ ធ្វើ​នៅក្នុង​ប្រទេស​ថៃ​កាន់តែ ជួប​ការលំបាក​ខ្លាំង​ឡើងៗ​និង សម្តែង​ការ​ខឹងសម្បា​ខ្លាំង ឡើងៗ​ដែរ​ចំពោះ​ក្រុមប៉ូលិស អន្តោ​ប្រវេ​ស​ន៏​របស់លោក សៅ ប៊ុន​រិទ្ធ ធ្វើឱ្យប៉ះពាល់ មិន​តិច​ទេ ដល់​កិត្តិយស​របស់ ថ្នាក់ដឹកនាំ​កំពូលៗ ក៏ដូចជា ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​ឬ អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ ។​ ​

​បងប្អូន​ប្រជាពលរដ្ឋ​បាន និយាយថា ឥឡូវ​នេះ​បន្ទាប់ពី លោក សៅ ប៊ុន​រិទ្ធ ត្រូវបាន ថ្នាក់លើ ដកចេញ​ពី​មេ​ប៉ូលិស អន្តោ​ប្រវេ​ស​ន៏​ច្រកទ្វារ​អន្តរជាតិ​-​ប៉ោយ​ប៉ែត ដោយ​តែង តាំង​ឱ្យទៅ​ធ្វើ​ជា​មេប៉ូលីស អន្តោ​ប្រវេ​ស​ន៏​ច្រក​អន្តរជាតិ ដូង គេ​បាន​សង្កេតឃើញថា លោក សៅ ប៊ុន​រិទ្ធ នៅតែ ប្រព្រឹត្ត​អំពើ​ដដែលៗ​មិនសូវ ខុស​ពី​មុន​នោះ​ឡើយ​។

​ករណីនេះ សូមអោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គួរតែ​មាន​ការ ត្រួតពិនិត្យ​ឱ្យបាន​ម៉ត់ចត់​ល្អិត ល្អន់​បំផុត ដោយ​ចៀសវាង​កុំ ឱ្យ​ពួក​មន្ត្រីៗ​ខិលខូច​មួយ​ក្តាប់ តូច​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខឹង សម្បា​ក្លាយទៅជា​រឿង​ខឹង គោ​វាយ​រទេះ​ពិតប្រាកដ ។​

​ព័ត៌មាន​ខាងលើ​នេះ​អ្នក សារព័ត៌មាន​យើង​នៅ​មិន ទាន់​បាន​ទំនាក់ទំនង​សុំ​ការ បំភ្លឺ​ពី​លោក សៅ ប៊ុន​រិទ្ធ បាន នៅឡើយ​ទេ ៕

 

saobunrith_daung

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.