ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា! ==> លោក កែវ រតនៈ៖ «សន្តិភាព និងការអភិវឌ្ឍនៅស្រុកវាលវែង គឺជាសមិទ្ធផលដែលត្រូវការពារ ខណៈរាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី» ==> ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ==> អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍ជួយសង្គ្រោះស្រូវខ្វះទឹក ចំនួន ៥៣០ហិចតា នៅឃុំ​សាលាក្រៅ ==> អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុ ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន

ក្រុម​កាច់​សោរ​លួច​យក​ម៉ូតូ​មួយ​សំបុ​ក្រ​ទៀត​ត្រូវ​សមត្ថកិច្ច​នគរបាល​បង្ក្រា​បបាន​យកមកអ​នុវ​ត្ត​តាមផ្លូវច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩​និង​៣៧​នាទី នៅ​ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​មតិ​របស់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​យក​ម៉ូតូ​)០១​ករណី​នឹង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​មកកាន់​ស្នងការដ្ឋាន​ព្រមទាំង​ដកហូត​បាន​សម្ភារៈ​ភស្តុតាង​មួយចំនួន ។​

​ជនសង្ស័យ​រួមមាន​៖
១-​ឈ្មោះ​កែវ​សុខុម​ហៅ​ម៉ាប់​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​(​ជា​អ្នក​ធ្វើ​សកម្មភាព​)​។​
២-​ឈ្មោះ​សុខ​ផានិត​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំការ​ឫស្សី​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​(​អតីត​ជា​អ្នកសារព័ត៌មាន​)(​ជា​អ្នកចូលរួម​និង​ផ្តេ​ី​ម​គំនិត​)​។​
៣-​ឈ្មោះ​គន្ធ​វុទ្ធា​ហៅធា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​(​ជា​អ្នកចូលរួម​)​។​
-*​វត្ថុតាង​ដកហូត​រួមមាន​៖
-​ដង្កាប់​ចំនួន​០៣
-​កន្ត្រៃ​សម្រាប់​កាត់​ចំនួន​០៣
-​កូនកាំបិត​ចំនួន​០១
-​មួកសុវត្ថិភាព​ពណ៌​ខ្មៅ​ចំនួន​០១
-​ស្លាក​លេខ​មាន​លេខ​បាត់ដំបង​1AK-4724
-​ទូរស័ព្ទដៃ​ស៊េរី​ចាស់​ចំនួន​០២​គ្រឿង​
-​សោ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយ​ចំនួន​
-​កូន​សោ​ម៉ូតូ​ចំនួន​០១
-​សោ​លេខ​៨​មាន​រាង​អក្ស​រអិល​L​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​ចំនួន​០១
-​ដែ​ករាង​សំប៉ែត​ចុង​ស្រួច​(​ផ្លែ​សម្រាប់​កាច់​សោរ​ម៉ូតូ​)​ចំនួន​០១
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០​លេខ​តួ​ម៉ាស៊ីន​៥៧២៧៧៣៨​គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង​(​ជា​របស់​ជនរងគ្រោះ​)
-​ម៉ូតូ​ម៉ាក​ហុងដា​PCX​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៣​លេខ​តួ​ម៉ាស៊ីន​០៤២១៩៦​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT-5020​ចំនួន​០១​គ្រឿង​(​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)​។​

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សុខ ផានិត (​អតីត​ជា​អ្នកសារព័ត៌មាន​) និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង គឺជា​អ្នក​បណ្តុះបណ្តាល​ជំនាញ​លួច​កាច់​សោ​ម៉ូតូ​ដល់​ក្មេងៗ​ជា​ជនសង្ស័យ​ខាងលើ​និង​បាន​ដឹក​ពួកគេ​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០២​និង​២៨​នាទី រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ឈ្មោះ សុខ ផានិត នេះ​បាន​ជិះ​ម៉ូតូ​ដឹក​ក្រុម​របស់​ខ្លួន​ទៅធ្វើ​សកម្មភាព​កាច់​សោ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ស៊ិន ឃុន ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ រស់នៅ​ចំណុច​ភូមិធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ក្នុងខណៈដែល​ជនរងគ្រោះ​បាន​ចាក់​សោ​ក​ទុក​នៅ​ខាងក្រោម​ផ្ទះ ដែល​ម៉ូតូ​នោះ​គឺ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០​លេខ​តួ​ម៉ាស៊ីន​៥៧២៧៧៣៨​មាន​ស្លាក​លេខ​បាត់ដំបង​1AK-4724 ។ នៅ​ថ្ងៃ​ដែល​ធ្វើ​សកម្មភាព​នេះ​ដែរ​ក៏​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រាវជ្រាវ​និង​ក្រសោប​បាន​ទាំង​សំបុ​ក្រ​តែម្តង​។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-​ច្បាប់​៕
(​រូបភាព​ផែនការ ងារ​នគរបាល​ព្រហ្មទ័ណ្ឌ​/​គឹម​សុង​)By kosal!@@@

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.