ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​២១៖ “​រេ​ដ​បូក​កម្ពុជា​-​កូរ៉េ ឬ​គម្រោង​រេ​ដ​បូក​ទំរីង​”

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​២១៖ “​រេ​ដ​បូក​កម្ពុជា​-​កូរ៉េ ឬ​គម្រោង​រេ​ដ​បូក​ទំរីង​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ កាលពី​ថ្ងៃ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​សេវាកម្ម​ព្រៃឈើ​កូរ៉េ នៅ​ក្នុង​ការ​ផ្តួចផ្តើម​បង្កើត​គម្រោង​រួមគ្នា​មួយ​ឈ្មោះថា “​រេ​ដ​បូក​កម្ពុជា​-​កូរ៉េ ឬ​គម្រោង​រេ​ដ​បូក​ទំរីង​” ។

ខេត្តកំពង់ធំ​គឺជា​ខេត្ត​គោលដៅ​របស់​គម្រោង អនុវត្ត​នៅ ក្នុង​ស្រុក​សណ្តាន់ និង​ស្រុក​សន្ទុក គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ៦៧ ៧៩១​ហ​ត និង​មាន ១៤ សហគមន៍​ព្រៃឈើ​មាន​សមាជិក​សរុប ១ ៥០១​គ្រួសារ​ទទួល​ផល ហើយ​គម្រោង​បាន​ទទួល មាន​ថវិកា​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ​កូរ៉េ​ចំនួន ១ ១០០ ០០០​ដុល្លារ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋា ភិបាល​កម្ពុជា​ចំនួន ៨១៣ ០៥០ ដុល្លារ​។ កម្មវត្ថុ​របស់​គម្រោង​គឺ​រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ព្រៃឈើ​រយៈពេល​វែង និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​មូលដ្ឋាន​ដែល​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធាន​ព្រៃឈើ​។

គម្រោង​នេះ​បាន​ទទួលស្គាល់​ដោយ​ស្តង់ដា​កាបូន​ស្ម័គ្រចិត្ត Verified Carbon Standard (VCS) និង​ស្តង់ដារ​អាកាសធាតុ​សហ​គ​មន៍ និង​ជីវចម្រុះ (Climate Community and Biodiversity Standard, CCB)​។​
​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បាត់បង់ និង​ការរេចរឹល​ព្រៃឈើ ជាពិសេស​ការលើកកម្ពស់​ជីវភាព​របស់​សមាជិក​សហគមន៌​ព្រៃឈើ​ទាំង ១៤ គម្រោង​បាននិងកំពុង​អនុវត្ត​កម្មវិធី​ជា​យុទ្ធសាស្ត្រ សំខាន់ៗ​ចំនួន ០៥ គឺ​៖
១- សហការ​ជាមួយ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ក្នុង​ការរៀបចំ និង​អនុវត្ត​ផែនការ​ប្រើប្រាស់​ដី ដែល​រួមមាន​ធ្វើ​ការចុះបញ្ជី​ការ​ដីព្រៃ បោះបង្គោល​ព្រុំដី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ព្រៃ​សហគមន៍ ជំរុញ​ការចុះបញ្ជី​ដី​កសិកម្ម និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ថ្នាក់​ឃុំ​ឱ្យ​សមស្រប​។​
២- ពង្រឹង​ច្បាប់​ស្ដីពី​ព្រៃឈើ រួម​មាន​ការគាំទ្រ​ក្រុម​សហគមន៍​ព្រៃឈើ និង​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន ក្នុងការ​ល្បាត​ព្រៃ​ជា​ប្រចាំ ការប្រមូល​ទិន្នន័យ ការតាមដាន និង​ការរាយការណ៍​។​
៣- លើកកម្ពស់​ជីវភាព​ស​ហគ​មន៍​តាមរយៈ​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម គាំទ្រ​សហគ្រាស​ផលិត​ជ័រទឹក ផ្សាភ្ជាប់​ខ្សែ​ច្រវាក់​ផលិតផល​កសិកម្ម​ទៅ​នឹង​ទីផ្សារ ផ្តល់​ហិរញ្ញវត្ថុ​ដល់​សមាជិក​សហគមន៍ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​ដី​កសិកម្ម​ដែល​រេចរឹល និង​បង្កើន​ផលិតផល​កសិកម្ម​។​
៤-​លើកកម្ពស់​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការកាត់បន្ថយ​ការបាត់បង់ និង​រេចរឹល​ព្រៃឈើ ដោយ​បង្កើន​ការយល់ដឹង​ដល់​សាធារណៈជន និង​បង្កើន​សមត្ថភាព​សហគម​ន៍​ក្នុង​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​។​
៥- បង្កើត​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ សន្និធិ​កាបូន និង​គម្រប់​ព្រៃឈើ ស្ថានភាព​ជីវចម្រុះ និង​កម្រិត​ជីវភាព​ស​ហគ​មន៍​មូលដ្ឋាន នៅក្នុង​តំបន់​គម្រោង​។​
​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០២១ គម្រោង​បាន​ប្រើប្រាស់​ថវិកា​អស់​ចំនួន ៥៨៣ ៤១៦​ដុល្លារ ស្មើ នឹង ៩៧%​។ ជា​លទ្ធផល​គម្រោង​បាន​ទទួល​ជោគជ័យ​ក្នុង​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន ផ្ទះ​កញ្ចក់​បាន​ចំនួន ៦៤៥ ៤១០​តោន សមមូល​ឧស្ម័ន​កាបូ​និច ក្នុង​រយៈពេល​ផ្ទៀតផ្ទាត់​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៥ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩​។ ឥណទាន​ទាំងនេះ​នឹង​ដាក់​លក់​នៅលើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​មូលនិធិ​ដែល​ទទួល​ពី​ការលក់​ឥណទាន​នេះ នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​បម្រើឲ្យ​សកម្មភាព​គ្រប់គ្រង​ព្រៃឈើ ប្រកបដោយ​ចីរភាព លើកកម្ពស់​ជីវភាព​ស​មាជិក​សហគមន៍​ព្រៃឈើ និង​គាំទ្រ​ដល់​សកម្មភាព​គម្រោង​ឲ្យ​ដំណើរការ​ប្រកបដោយ​និរន្តរភាព​។​

សកម្មភាព​សំខាន់ៗ ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​រួមមាន​៖
– រឹបអូសរ​ណា​យន្ត​ខុស​ច្បាប់​ចំនួន ៣៩៩​គ្រឿង គោយន្ត ៩២​គ្រឿង​, ឡាន​២២​គ្រឿង​, រទេះគោ ១១៥, ម៉ូតូ ៧៥​គ្រឿង​, អន្ទាក់​១៧៣ ដកហូត​ដី​ព្រៃឈើ​ដែល​បាន​កាប់​រាន​ចំនួន ៤៨៤​ហ​ត រំលាយ​ឡធ្យូង​ខុស​ច្បាប់​ចំនួន ៥០​ឡ និង​រឹម​អុស​ឈើ​ខុចច្បាប់​ចំនួន ១៩៣.១៦៦ ម​៣
– បង្កើត​ឡូតិ៍​សារពើភណ្ឌ​កាបោន​ព្រៃឈើ​ចំនួន​១២៧ វាស់វែង និង​គណនា​បរិមាណ​កាបូន​ស្ដុក​
– ពង្រឹង​ការ​អនុវត្ដ​ច្បាប់​តាមរយៈ​ការគាំទ្រ​ថវិកា​ល្បាត​ដល់​មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ គាំទ្រ​ថវិកា​ល្បាត​ដល់​សហគមន៍​ព្រៃឈើ​ទាំង​១៤
– ផ្ដល់ប្រាក់​សន្សំ​ដល់​សហគមន៍​ព្រៃឈើ​ចំនួន​០២ ទឹកប្រាក់​សរុប​ចំនួន ៤ ៨១៧​ដុល្លារ​
– បង្កើត​សហគមន៍​កសិកម្ម​ចំនួន ០៣
– បង្កើត​មជ្ឈមណ្ឌល​សូ​ឡា​បញ្ចូល​អាគុយ​ចំនួន​០១ កន្លែង​
– ផ្ដល់​សូ​ឡា​បូមទឹក​ចំនួន ០១​កន្លែង​
– ផ្ដល់​ជី​កសិកម្ម​ចំនួន ១៨​ត និង​ពូជស្រូវ ២០០ គ​.​ក្រ ពូជ​ដំឡូង​មី ៦០០​បាច់ ជូន​ដល់​សហគមន៍​ចំនួន​០៦
– ផ្ដល់​ឧបករណ៍​ព្រោះ​ស្រូវ (drumseeder) ចំនួន​០៣​គ្រឿង ជូន​សហគមន៍​ព្រៃឈើ​ចំនួន​០៣
– បើក​វគ្គ​វ​ណ្តុះ​ណ្ដា​លប​ច្ចេកទេស​កសិកម្ម​ចំនួន ៦ វគ្គ​ដល់​សមាជិក​សហ​គ​មន៍​
– ផ្ដល់​ជីកំប៉ុស្ដ​ចំនួន ១២​កន្លែង​
– ចុះ​បញ្ជិកា​ដី​សហគមន៍​ព្រៃឈើ​ចំនួន​០១​កន្លែង​
– ប្រជុំ​ជាមួយ​សហគមន៍​បាន​ចំនួន ១២០​លើ មាន​អ្នកចូលរួម​ចំនួន ៩៣០​នាក់ (​ស្ត្រី​១៤៤)​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.